loading...
មានមនុស្សច្រើននាក់បានអង្គុយមើល video clipមួយ ដែលជាសកម្មភាពនារីម្នាក់បានទៅដកលុយពីទូរ ATM មួយកន្លែងនាពេលយប់។ នារីនោះបានចុះពីឡានដើរតំរង់ទូរATM នាងមិនបានដឹងថា មានចោរជាបុរសពីរនាក់កំពុងអង្គុយលើម៉ូតូ តាមសំឡឹងនាងពីខាងក្រោយបំរុងនឹងប្លន់លុយពីនាងទេ។ ពេលនាងបានដកលុយចេញពីទូរ ATM ចំនួនមួយពាន់ដុល្លារួចបំរុងដើរចេញមកឡាននាងវិញ ចោរម្នាក់បានស្ទុះទៅរកនាងដោយយកកាំភ្លើងភ្ជង់ក្បាលនាង សំឡុតនាង អោយនាងប្រគល់លុយមួយពាន់ដុល្លានោះអោយទៅវា តែនាងមិនព្រមអោយទេ នាងព្យាយាមរត់គេច។ ឃើញបែបនោះ ចោរម្នាក់ទៀតដែលអង្គុយលើម៉ូតូ ក៏ស្ទុះទៅចាប់ក្រៀកកនាងជាប់ដោយយកកំភ្លើងភ្ជង់ជាប់នឹងសៀតផ្កានាង ហើយចោរម្នាក់ទៀតបានខ្វេះលុយពីដៃនាង តែនាងនៅតែក្តាប់លុយនោះយ៉ាងជាប់ ហើយប្រឹងរើបំរះពេញទំហឹង តែដោយនាងជាស្រីកំលាំងខ្សោយជាងចោរជាមនុស្សប្រុស ហើយមានគ្នាដល់ទៅពីរនាក់ទៀតនោះ ទោះនាងប្រឹងរើយ៉ាងណាក៏រើមិនរួចដែរ តែនាងនៅតែក្តាប់លុយមួយពាន់ដុល្លានោះយ៉ាងជាប់ ទោះចោរនោះដាក់ចុងកាំភ្លើងផ្ទប់នឹងសៀតផ្កានាងជាប់ហើយស្រែកសំឡុតនាងថា បើនៅតែមិនព្រមលែងទេ អញនឹងបាញ់សំលាប់ហើយ ក៏នាងនៅតែមិនស្តាប់ពាក្យសំឡុតរបស់ចោរដែរ ហើយថែមទាំងប្រឹងរើ និងជាន់ជើងចោរនឹងស្បែកជើងកែងចោទរបស់នាង យ៉ាងពេញទំហឹងទៀតផង។ ប៉ុណ្ណឹងហើយចោរនៅតែមិនទាន់ដាច់ចិត្តបាញ់នាងទៀត ចេះតែស្រែកសំឡុតនាងដដែលៗថា លែងៗៗ មិនលែងអញបាញ់ឥឡូវហើយ។ អ្នក មើលយល់យ៉ាងច្បាស់ថា ចោរនេះមិនមានបំណងបាញ់នាងឡើយ គឺគ្រាន់តែមានបំណងប្លន់យកលុយនាងតែប៉ុណ្ណោះ។ តែនាងមិនព្រមធ្វើតាមការសំឡុតរបស់ចោរទេគិតតែពីខំរើបំរះ និងបន្ថែមទំងន់ដើម្បីជាន់ជើងចោរបន្ថែមទៀត។ អ្នកមើលVideo clip សែនតឹងចិត្តនឹងនាង ស្រែកតិចៗថា ម៉េចមិនអោយចោរទៅៗ វាទ្រាំមិនបាន វាបាញ់ស្លាប់ឥឡូវហើយ។ អ្នកខ្លះនិយាយថា អូយបើអញជាចោរអញបាញ់ហើយ អាចោរនេះចិត្តល្អគ្រាន់បើ ដឹងអាងអីទេ ខ្លួនជាស្រីម្នាក់ឯង ចោរប្រុសដល់ទៅពីរនាក់ហើយពួកវាមានកាំភ្លើងទៀត ងាប់ឥឡូវហើយ អោយវាទៅៗ។ ដោយនាងមិនព្រមអោយសោះ ហើយយូរបន្តិចដែរហើយ ចោរម្នាក់មើលទំនងថានាងមិនព្រមលែងហើយ ដោយខ្លាចមានមនុស្សឬប៉ូលីសមកជួយទាន់ផង ចោរម្នាក់ក៏សំរេចចិត្តកេះកៃកាំភ្លើងបាញ់សំលាប់នាងទៅ។ អ្នកដែលកំពុងមើល កម្មភាពក្នុង video clip ស្រែកឡើងថា អើ សមនឹងងាប់ហើយ ធ្វើឯងខ្លាំងអីជាមួយនឹងចោរប្លន់នោះ ស្រីម្នាក់ឯងធ្វើអីឈ្នះវា លុយក៏អស់ ជីវិតក៏អស់ ភ្លើណាស់។ ខ្លះថា អញថាមែនៗ ចោរហ្នឹងនៅចិត្តល្អទេ បើអញជាចោរវិញអញបាញ់តាំងពីយូរឯណោះ ភ្លើសមនឹងងាប់ហើយ។ ស្រាប់តែមានម្នាក់នោះស្រែកថា នាងជាជនរងគ្រោះ អ្នកឯងគ្រប់គ្នាគួរតែឈរខាងនាង តែនេះឯងទាំងអស់គ្នាទៅកាន់ជើងចោរទៅវិញ ពួកឯងទាំងអស់នេះ ចរិតមិនខុសពីចោរហ្នឹងទេ បានជាខំអោយចោរត្រូវ។ អ្នកផ្សេងៗងាកមើលមុខម្នាក់ហ្នឹង រួចតបមកវិញព្រមគ្នា យីវាទៅជាឡប់ថាឯងចរិតដូចចោរទៅវិញ ម៉េចក្បាលហ្នឹងអត់ខួរទេអី ស្គាល់ចោរទេ? ចោរគឺចោរណា បើយើង ប្រតិកម្មបែបហ្នឹងជាមួយនឹងចោរ វាមានអីក្រៅពីងាប់ហ្នឹង? ភ្លើអញ្ចឹងបានជាងាប់តែនឹងគេបោកហ្នឹង។ នយោបាយគឺជាសិល្ប:ធ្វើអោយបានសំរេចគោលដៅណា។ ទីនេះអំណាចប្រមូលផ្តុំណា គាត់គ្រាន់បើហើយ បើអញវិញទ្រាំយូរដូចគាត់មិនបានទេត្រង់ចំនុចខ្លះរបស់ពួកអាខូចឯងនេះនោះ។
3 mins · Public
6:40 AM