loading...
គិតចុះគិតឡើងពីរឿងជួយខ្មែរ ចិត្តមកដល់ស្ថានភាពមួយ : -មិនគួរ : មិនគួររឿងប៉ុណ្នឹងសោះ ខ្មែរយល់មិនបាន។ -មិនត្រូវ: មិនត្រូវទាល់តែសោះ ថាកិច្ចការប៉ុណ្ណឹង ខ្មែរធ្វើមិនកើត។
-មិនសម: មិនសមទាល់តែ ថាប្រយោជន៍បានទៅគាត់សោះ គាត់មិនគាំទ្រ គេបោកសោះគាត់អបអរ។ -មិនយល់: មិនយល់សោះថា ហេតុអីអំណាចរបស់ខ្លួនមិនចង់បាន ទៅចង់បានរបស់របរតិចតួចដែលជានុយទៅវិញ? -មិនទំនង: មិនទំនងសោះ ថាអ្នកជួយបែរទៅជាចាញ់អ្នកបោកទៅវិញ។ -មិនជឿ: មិនជឿថាខ្មែរអន់ដល់ថ្នាក់ហ្នឹងសោះ។ -មិនអស់ចិត្ត: មិនអស់ចិត្តសោះនឹងរឿងខ្មែរ ឈឺណាស់ ហួសចិត្តណាស់ ក្តៅណាស់ អាណិតខ្លួនណាស់ តែឈប់ធ្វើមិនបាន។ មិនអាចកាត់ចិត្តបាន មិនអាចឈរអោបដៃមើលបាន មិនអាចដើហួសបាន មិនអាចធ្មេចភ្នែកបាន មិនអាចឃាត់ចិត្តបាន មិនអាចបញ្ឈប់ការគិតពីគាត់បាន មិនអាចសោយសុខតែឯងបាន មិនអាចទុកគាត់ចោលបាន.........មិន........។ នេះហើយចិត្តខ្ញុំ។។។។។
21 hrs · Edited · Public
4:27 AM