loading...

Veasna Khem

អនុគ្រោះអោយលោកផងទៅ លោកនៅេក្មងបទពិសោធន៍គ្រប់យ៉ាងលោកនៅខ្ចី បទពិសោធន៍ជីវិតលោកលោកគ្មានទេ តែត្រូវមើលឃើញអំពីការខំរបស់លោកផង
លោកទេសត្រូវខ្លះខុសខ្លះវារឿងធម្មតារបស់មនុស្សខ្ចីបទពិសោធន៍ទេ យូរៗលោកនឹងកាន់តែចាស់ចិត្តចាស់គំនិតហើយ ម្យ៉ាងលោកមិនមែនជាមនុស្សមានទស្សន:អ្វីទេ លោកយល់បានមួយជ្រុងៗមិនសព្វជ្រុងជ្រោយក៏លើកមកសំដែងទៅ អោយលោកធ្វើម៉េច បើបញ្ញាលោកបានតែប៉ុណ្ណឹង លោកស្មានថាត្រូវហើយ ស្មានថាគ្រប់ជ្រុងជ្រោយហើយក៏លើកមកសំដែងទៅ ដល់តែមានអ្នកចាប់កំហុសលោកបាន លោកក៏ជាមនុស្សធម្មតាដូចតែយើងដែរចេះស្រឡាញ់ចេះស្អប់ នៅមានខ្មាស់អៀនខ្លាចបាក់មុខបាក់មាត់ដែរ អញ្ចឹងលោកចេះតែខំរកនេះនោះមកការពារកំហុសរបស់លោកក្នុងទស្សន:ដែលលោកបានលើក

ឡើងដោយបញ្ញលោកមិនអាចមានសមត្ថភាពគិតបានគ្រប់ជ្រុងជ្រោយនោះទៅ នេះវាគ្មានអ្វីខុសធំដំទេសំរាប់មនុស្សធម្មតាដូចលោកនោះទេ មិនគួរពួកយើងដេញទាន់ជាន់កែងលោកដែលជាហេតុធ្វើអោយលោកបាក់មុខទេ នាំតែមានជំលោះទេ លោកនៅព្រះជនក្មេងណាស់ទេសនាតាមបញ្ញារាក់ៗបែបមនុស្សអ្នកចាំគម្ពីរ ពូយល់ថាទេសនាបានបណ្ណឹងចាត់ទុថាគ្រាន់ហើយ ម្យ៉ាងលោកក៏ជាមនុស្សដូចតែយើងគ្រប់គ្នា គ្រាន់តែលោកមានស្បង់ជីវរគ្រងពីក្រៅ គ្មានអ្វីចំឡែកខុសពីមុខធម្មតាទេ ដូច្នេះលោកខឹងយើង លោកដៀមដាមតិចតួចអោយយើងជារឿងធម្មតារបស់មនុស្សទូទៅដែរ។ ម្យ៉ាងទៀតដោយសារលោកនៅក្មេង លោកទេសនាបែបចាំគម្ពីរ និងលាយល្បាយល្បោយខ្លះកំប្លុកកំប្លែងដែលជាស្ទីលថ្មីពិបាករកគូប្រកួតក្នុងផ្លូវរបស់លោក ដែលអាចធ្វើអោយយាយតាសើចបន្ធូរអារម្មណ៍បានខ្លះដែរ ដូច្នេះវាត្រូវតែមាន មនុស្សមានបញ្ញាល្មមសរសើរលោកដែលជាហេតុធ្វើអោយលោកកើតអំណួតថាអញនេះវាអ្នកយល់ត្រូវប្រសើរជាងអ្នកផ្សេង ជាអ្នកយល់ត្រូវ មានអធ្យាស្រ័យល្អមិនខឹងក្រោធផ្តេសផ្តាស ក៏វាគ្មានជារឿងអ្វីអាក្រក់ណាស់ណាហួសការអនុគ្រោះអោយលោកបានដែរ មនុស្សគឺតែប៉ុណ្ណឹងតើ តែគេសរសើរ ត្រូវតែជាប់ខ្លះជារឿងធម្មតាទេ មិនគួរពួកយើងទៅចាប់ទោសអូសដំណើរលោក ទុកដូចជាលោកខូចយ៉ាងដូច្នោះទេ។ យ៉ាងណាត្រូវយល់ថាយើងជាក្រុមបដិវត្តន៍ផ្នត់គំនិត ទោះមានអ្នកខ្លះក្នុងក្រុមយើងមានបញ្ញាទាបជាងលោកក៏ដោយ យើងត្រូវដឹងថាទឹកចិត្តដាច់ខាតមិនរាថយក្នុងការជួយមនុស្សពីយល់ខុសមកយល់ត្រូវដែលជាឫសគល់នៃក្តីសុខទាំងឡាយរបស់មនុស្ស យើងជាក្រុមបានធ្វើការងារធំជាងលោករាប់ដងមិនឈ្នះ មិនខ្លាចគេតិះដៀល ប្រឈបនឹងគ្រោះថ្នាក់ដើម្បីពូជសាសន៍មួយ បើនិយាយពីគុណធម៌ជាមនុស្សយើងនៅក្រុមលើលោកឆ្ងាយណាស់ ម្លោះហើយមិនគួរមានចិត្តចង្អៀតនឹងមនុស្សដែលនៅខ្លាចមុខខ្លាចក្រោយ និយាយល្មមៗដើម្បីទាញបានអ្នកគាំទ្រច្រើនបែបលោកទេ ត្រូវសណ្តោសមនុស្សដែលមានកំរិតគុណធម៌ទាបជាងយើងផង ឬគ្នាយើងខ្លះមិនយល់ថាអ្វីទៅជាគុណធម៌របស់មនុស្ស? កាលណាអ្នកយល់ដល់សណ្តានចិត្តរបស់អ្នកណាមួយ រួចហើយអ្នកស្រក់ទឹកភ្នែកឬរំជួលចិត្តដោយការគោរពបាន នោះហើយជាគុណធម៌របស់មនុស្ស។ហេតុអ្វីអ្នកស្រក់ទឹកភ្នែកចំពោះអ្នកណាមួយដោយការរំជួលចិត្តបាន ព្រោះចិត្តអ្នករំជួលនឹងសេចក្តីលះបង់ដ៏ស្មោះសរបស់លោកក្នុងការជួយអ្នកដទៃ អ្វីដែលទាញអ្នកអោយស្រកទឹកភ្នែកបានដោយការគោរព នោះហើយជាគុណធម៌របស់មនុស្ស។ គ្មានមនុស្សណាម្នាក់ទៅស្រក់ទឹកភ្នែក ព្រោះចំណេះដឹងរបស់មនុស្ស សំដីទន់ភ្លន់ឫកពារាបសារ ដែលជាសុជីវធម៌របស់មនុស្ស ឬការមានសិល គឺមនុស្សមិនបៀតបៀនអ្នកដទៃអីជាដើមនោះទេ តែព្រោះតែយើងពាល់ត្រូវនូវការលះបង់ដ៏ខ្ពង់ខ្ពស់របស់អ្នកណាម្នាក់ដោយមិនគិតដល់ក្តីសុខ
របស់ខ្លួន ដើម្បីប្រយោជន៌អ្នកដទៃ ដើម្បីសង្គ្រោះអ្នកដទៃទេ ដែលអាចធ្វើអោយអ្នកពាល់ត្រូវនូវការលះបង់នេះរបស់លោកស្រក់ទឹកភ្នែកដោយការគោរពបាន។ ចំនុចដែលធ្វើអោយអ្នកពាល់ត្រូវ ចិត្តដែលលះបង់របស់លោកហើយអ្នករំជួលចិត្តនោះហើយ ដែលគេហៅថាគុណធម៌របស់មនុស្ស។ បើគិតពីគុណធម៌គឺចលនាបដិវត្តន៍ដ៏ស្មោះត្រង់ មានកំរិតគុណធម៌លើសអ្នកសាសនាឆ្ងាយហៅមិនលឺទេ។ ជនបដិវត្តប្រឈមមុខនឹងគ្រោះថ្នាក់ច្រើនណាស់ តែជនមានឈាមបដិវត្តន៍មិនដែលរាថយឡើយ អីចឹងហើយបានជាខ្ញុំនិយាយទៅកាន់LDPទាំងអស់ថា ក្នុងភាពជាក្រុមមានឈាមជាជនបដិវត្ត បូជាគ្រប់យ៉ាងដើម្បីពលរដ្ឋទូទាំងប្រទេស អ្នកមានគុណធម៌ខ្ពស់ជាងអ្នកសាសនាឆ្ងាយណាស់ ម្លោះហើយគួរមានចិត្តទូលាយ ដោយចាត់ទុកលោកជាក្រុមដែលយើងត្រូវសង្គ្រោះផង។ ពូសូមបញ្ជាក់ម្តងទៀតថាជនបដិវត្តអាចមានចំណេះដឹងតិចជាងមនុស្សធម្មតា តែកំរិតគុណធម៌នៃជនបដិវត្តខ្ពស់ខ្លាំងណាស ដែលមានព្រះពុទ្ធជាប្រធាន។ គេអាចស្ទុះទៅអោបសមង្សីុឬកឹមសខា ឬសំពះព្រះសង្ឃដល់ព្រះបាតលោកបាន ឬអាចយកទឹកអប់ដ៏មានតំលៃទៅបាញ់ដាក់ជើងព្រះសង្ឃបាន តែគេគ្មានអារម្មណ៍ស្រក់ទឹកភ្នែកដោយគោរពលោកទេ ព្រោះលោកគ្មានគុណធម៌អោយមនុស្សល្អពាល់ត្រូវបាន។
4 hrs · Edited · Public
6:48 PM