loading...

Veasna Khem

មនុស្សតាំងខ្លួននៅកណ្តាលរវាង អំពើល្អនិងអំពោះអាក្រក់ គ្មានអ្វីក្រៅពីខ្លាចបាត់បង់អ្នកគាំទ្រចំពោះខ្លួនទេ ចិត្តបែបហ្នឹងគឺចិត្តគិតពីរឿងខ្លួនជាធំ
ជាមនុស្សគ្មានគុណធម៌អ្វីគួរអោយគោរពទេ ព្រោះគ្រាន់តែប្រយោជន៌ផ្ទាល់ខ្លួនប៉ុណ្ណឹងលោតមិនផុតផង ឃើញភិនប៉ុណ្ណឹងហើយ យើងអាចសន្និដ្ឋានដោយគ្មានស្ទាក់ស្ទើរថា អ្នកនោះមិនអាចជាមនុស្សមានការបូជាឬលះបង់ខ្ពស់ក្នុងការសង្គ្រោះមនុស្សទេ ដែលជាគុណធម៌របស់មនុស្សដែលអាចធ្វើអោយអ្នកដទៃស្រក់ទឹកភ្នែកនឹងគុណធម៌របស់លោក

នោះឡើយ។ មនុស្សមិនអារកាត់ ក៏មិនអាចជាមនុស្ស អ្នកដឹកនាំគេបានដែរ ព្រោះមនុស្សអាក្រក់និងមនុស្សល្អមិនអាចនៅជុំគ្នាបានទេ អ្នកត្រូវតែជ្រើសរើសយកមួយ មិនអាចយកទាំងសងខាងបានតាមរបៀបយករួចខ្លួនមិនអារកាត់អញ្ចឹងដើម្បីប្រមូលយកការគាំទ្រ
របស់មនុស្សចំពោះខ្លួនបែបនេះបានទេ មនុស្សល្អនឹងគ្រាំគ្រាទ្រូងដោយមានអ្នកដឹកនាំមិនអារកាត់នេះជាក់ជាមិនខាន។ អ្នកដឹកនាំទាំងឡាយសុទ្ធតែមនុស្សចិត្តមឺុងម៉ាត់ អាកាត់ដាច់ម៉ាត់ៗដោយអធ្យាស្រ័យខ្ពស់ណាស់ ដែលលីក្វាន់យូគាត់និយាយថា មេដឹកនាំត្រូវតែជាមនុស្សមានកណ្តាប់ដៃដែកនោះណា។ ដែលហៅថាកណ្តាលល្អត្រឹមត្រូវ គឺដាច់ខាតនិងជានិច្ចជាកាលនៅខាងល្អ នៅខាងត្រឹមត្រូវ ដូចជាមុខនាទីអាជ្ញាកណ្តាលឬចៅក្រមជាដើម។។
24 mins · Public
7:21 PM