loading...

Veasna Khem

ខ្ញុំធ្លាប់និយាយច្រើនដងហើយថា ក្នុងដំណើរប្រយុទ្ធដើម្បីគោលដៅរួមរបស់យើង ខ្ញុំបានទទួលស្គាល់ គុណសម្បត្តិរបស់អ្នក ដែលបំពេញអោយការងាររបស់ខ្ញុំ។
ខ្ញុំគោរពភាពជាអ្នករបស់អ្នក ហើយខ្ញុំក៏មិនដែលទាមទារអោយអ្នកធ្វើដូចខ្ញុំដែរ ព្រោះខ្ញុំយល់ថាវាជាសារជាតិរបស់អ្នក ហើយវាក៏ជាគុណសម្បត្តិដែលបានបំពេញអោយការងារខ្ញុំ ក្នងដំណើរសំរេចគោលដៅរួមរបស់ពួកយើងដែរ តែអ្នកក៏ត្រូវទទួលស្គាល់គុណសមប្បត្តិរបស់ខ្ញុំដែលបានបំពេញអោយការងាររបស់អ្នកក្នុងដំណើរ

សំរេចគោលដៅរួមរបស់យើងដែរ។ សូមអ្នកគោរពភាពជាខ្ញុំរបស់ខ្ញុំ ហើយកុំទាមទារអោយខ្ញុំដូចអ្នកអី ព្រោះវាជាសារជាតិរបស់ខ្ញុំ ហើយវាក៏ជាគុណសម្បត្តិដែលបំពេញអោយការងាររបស់អ្នកក្នុងដំណើរសំរេចគោលដៅរួមរបស់
យើងដែរ។ នេះគឺជាការគោរពនឹងអោយតំលៃគ្នាទៅវិញទៅមកដើម្បីចៀសវាងទំនាស់ក្នុងក្រុមផង និងដើម្បីអោយកើតសាមគ្គីក្នុងក្រុមដែលជាកំលាំងសំខាន់មិនអាចខ្វះបានក្នងការសំរេចគោលដៅ
រួមរបស់ពួកយើងផង។ ក្នុងការវាយសមរភូមិមួយ យើងត្រូវការទ័ពថ្មើរជីង ទ័ពរថក្រោះ ទ័ពកាំភ្លើងផ្លោង ទ័ពជើងទឹក និងទ័ពអាកាសជាដើម។ ឧបមាថាយន្តហោះចំបាំងជាខ្ញុំ ហើយពួកយើងមិនអាចរកយន្តហោះណាផ្សេងមកជំនួសឬបន្ថែមលើយន្តហោះតែមួយនោះបានទេ។ ថ្វីបើខ្ញុំមានលក្ខណ:ពិសេសអត់មានអ្នកណាជំនួសខ្ញុំបាន តែខ្ញុំមិនដែលបំភ្លេចឬមើលងាយគុណសម្បត្តិនៃទ័ពថ្មើជើងទ័ពរថក្រោះ ទ័ពកាំភ្លើងផ្លោងឬទ័ពជើងទឹកឡើយ ទោះខ្ញុំដឹងថាទ័ពទាំងនោះយើងអាចរកទ័ពថ្មើជើងថ្មីផ្សេងទៀតមកជំនួសបាន យើងអាចរកទ័ពរថក្រោះផ្សេងទៀតមកជំនួសទ័ពរថក្រោះនេះបាន យើងអាចរកទ័ពជើងទឹកផ្សេងទៀតមកជំនួសបាន ហើយយើងក៏អាចរកទ័ពកាំភ្លើងផ្លោងផ្សេងទៀតមកជំនួសបាន ដែលខុសពីយន្តហោះតែមួយគត់ដែលជាខ្ញុំ អត់អ្នកណាជំនួសបានក៏ដោយ ព្រោះថាទីមួយខ្ញុំបានមើលឃើញគុណសម្បត្តិរបស់ទ័ពទាំងនោះក្នុងការសំរេចជោគជ័យរបស់រួមរបស់យើង ហើយទីពីរខ្ញុំក៏ដឹងដែរថា សារជាតិរបស់អ្នកមិនអាចហោះហើរដូចខ្ញុំបានទេដូច្នេះខ្ញុំមិនដែលទាមទាអោយអ្នកដូចខ្ញុំឬបន្ទោសលក្ខណ:ជាអ្នករបស់អ្នកនោះក៏ទេដែរ។ តែបើអ្នកចង់និយាយពីគុណសម្បត្តិរៀងៗខ្លួនរបស់ពួកយើងដើម្បីឈ្លោះគ្នា ខ្ញុំនឹងនិយាយថាគុណសម្បត្តិអ្នកមិនដល់ខ្ញុំទេ ទីមួយយន្តហោះខ្ញុំមានតែមួយអត់អ្នកណាជំនួសបានទេ បើអត់ខ្ញុំសមរភូមិទាំងមូលនឹងត្រូវបរាជ័យតែបើអត់អ្នកពួកយើងអាចនឹងរកអ្នកថ្មីមកជំនួសអ្នកបាន ព្រោះធុនៗអ្នកនេះរកបានតាមចិញ្ចើមផ្លូវមិនពិបាករកទេ ចុះបើរបស់អ្នកអន់យ៉ាងហ្នឹងរកបានដោយងាយយ៉ាងហ្នឹង ម្តេចអ្នកចង់អោយខ្ញុំូដូចអ្នកទៅវិញ? បើខ្ញុំនិយាយថាសូម្បីតែបានភាពជាអ្នកដោយងក់ក្បាលនោះ ក៏ខ្ញុំមិនងក់ដែរឬនិយាយលេងថាបើដេកសុខៗស្រាប់តែធាតុជាអ្នករត់ចូលខ្ញុំនោះ ខ្ញុំនឹងទៅរកពេទ្យទេវតាមកយកធាតុដ៏អន់របស់អ្នកចេញពីខ្ញុំអោយបាន បើខ្ញុំនិយាយបែបនេះតើអ្នកដឹងចិត្តខ្ញុំចំពោះលក្ខណៈដ៏អន់របស់អ្នកឬនៅ។ ម្តេចអ្នកមើលមិនឃើញលក្ខណៈពិសេសដាច់ដោយឡែកអត់អ្នកណាដូចរបស់ខ្ញុំក្នុងការងារ
សំរេចជោគជ័យរបស់យើងអញ្ចឹង។ នេះហើយដែលគេថាមិនចេះអោយតំលៃមិត្តរួមក្រុមដែលបានធ្វើការងារទាំងអស់គ្នាក្នងការ
សំរេចជោគជ័យរួមនោះណា។ ដើម្បីចៀសវាងអោយបាននូវទំនាស់និងដើម្បីអោយកើតសាមគ្គីក្នុងក្រុមលុះត្រាចេះមើលអោយ
ឃើញគុណសម្បត្តិគ្រប់គ្នាយើងក្នុងក្រុមការងារហើយទទួលស្គាល់សារជាតិរបស់គេ គុណសម្បត្តិរបស់គេចំពោះការងាររួមរបស់យើង នេះជាការចេះអោយតំលៃលើការងារមិត្តរួមក្រុម ដែលជាហេតុចៀសបាននូវទំនាស់និងជាហេតុអោយកើតសាមគ្គីក្នុងក្រុម។ ពាក្យដែលយើងត្រូវនិយាយហើយដែលត្រឹមត្រូវនោះគឺ ខ្ញុំជាទ័ពថ្មើជើងឬជាទ័ពរថក្រោះឬជាទ័ពកាំភ្លើងផ្លោងឬជាទ័ពជើងទឹក ខ្ញុំពិតជាចង់ក្លាយជាទ័ពអាកាសដូចអ្នកណាស់តែសារជាតិរបស់ខ្ញុំមិនអាចមានស្លាបបានទេ
ដូច្នេះខ្ញុំពិតណាស់ក្នុងជាតិនេះមិនអាចហោះហើរដូចអ្នកបានទេ។ ពេលនោះយន្តហោះនឹងឆ្លើយបែបទទួលស្គាល់គុណសម្បត្តិគ្នាឬមើលឃើញតំលៃគ្នាទៅវិញ
ទៅមកថា បើគ្មានទ័ពថ្មើជើងឬទ័ពជើងទឹកឬទ័ពរថក្រោះឬទ័ពកាំភ្លើងផ្លោងទេ នោះក៏យើងមិនអាចទទួបានជោគជ័យក្នុងសមរភូមិយើងបានដែរ។
13 hrs · Public
5:15 AM