loading...
ស្រណោះស្រុកខ្ញុំ មានតូចមានធំ មានបោកមានប្រាស់ មានអ្នករែកពន់ ចង់រើបម្រាស់ រស់នៅជាម្ចាស់ ខែងរែងគ្រប់គ្នា។ យប់ថ្ងៃគិតគូរ ដេកមិនហ៑ានយូរ ខ្លាចហួសវេលា កន្លងផុតបាត់ លែងស្គាល់ចិត្តគ្នា ទើបខំពុះពារ ចាប់គាស់កកាយ។ កាត់កេរ្តិ៏កាត់ខ្មាស់ កំលាំងលុយខ្លះ ស្ទើរមិនហ៑ានចាយ ត្រៀមរកគំនិត ពន្យល់ឲ្យស្បើយ រាស្ត្រខ្មែរខ្ញុំអើយ ល្ងង់យូរឆ្នាំខែ។ កូបពីឯកសារ កម្មវិធីការ វិទ្យុហូរហែ ចែកឲ្យfree,free នឹកថាមាសស្នេហ៏ បានក្រេបរសដែរ ក្រេបជុំគ្រួសារ។ គ្រួសារខ្មែរយើង ធ្លាប់កាន់កាំភ្លើង បែកបាក់ស្នេហា ព្រាត់ប្រាស់ម៉ែឪ ពិបាកយ៉ាងណា នឹកថាជីវ៉ា គង់ស្តាប់យល់ន័យ។ តែផ្ទុយស្រលះ ខំចែកក្រដាស ពន្យល់សេចក្តី គេបោះវាចោល នៅកៀកនឹងដៃ ចិត្តអើយចិត្តថ្លៃ ក្តុកក្តួលអួលផ្សា។ លោកខ្មែរខ្ញុំអើយ ថ្ងៃជិតលិចហើយ ណាកូនស្ងួនភ្ញា ភ្ញាក់ឡើងទៅកូន រួតរះម្នីម្នា ខំស្រាក់ដៃគ្នា បំបែកឲ្យបាន។ បើយើងមិនធ្វើ រាស្ត្រនៅល្ងីល្ងឺ គង់ខ្ទេចមិនខាន ឈាមអ្នកបដិវត្ត សង្កត់ចិត្តប្រាណ កាត់កេរ្តិ៏ខ្មាស់បាន ជាតិថ្កានណាថ្លៃ។។ ់
19 hrs · Public
3:53 AM