Veasna Khem
មិនបាច់ខ្វល់រឿងអ្វីទេ ធ្វើតែកិច្ចការយើងទៅ យើងមិនអាចរកច្បាប់មកការពារខ្លួន ឬរកយុត្តិធម៌តាមផ្លូវច្បាប់ឬ តាមការជជែកដេញដោលដោយស្មើមុខបានទេ ព្រោះប្រទេសខ្វះយន្តការ។ ពូមានអារម្មណ៍ថារឿងនេះកំបិុចកំប៉ុកណាស់។ អោយគេទៅមុនយើងទៅ ព្រោះសង្គ្រាមមួយនេះ កូនសោរគេជាអ្នកកាន់ យើងគ្មានជំរើសក្រៅពីតាមក្រោយគេ កំដរគេក្នងសង្គ្រាមមួយនេះទេ។ ជាជនបដិវត្តន៍រឿងប៉ុណ្ណឹងវាសមញ្ញណាស់។ បើនៅគិតដល់សុខទុក្ខខ្លួន មិនដឹងជាថ្ងៃណាខ្មែរទាំងលាននាក់នឹងបានយល់ត្រូវ បានសុខបានប្រយោជន៍ពីការយល់ត្រូវនោះទេ។ សង្គ្រាមមួយនេះ បើថ្ងៃនេះមិនកើត ក៏គង់តែថ្ងៃក្រោយវានឹងកើតឡើងដែរ ព្រោះការបំភ្លឺរបស់យើង វាធ្វើអោយការបោកប្រាសរបស់គេស្លាប់។ ប៉ុន្តែអ្នកត្រូវមើលអោយឃើញមហិទ្ធិរិទ្ធនៃសេចក្តីពិត នៅទីបញ្ចប់អ្នកមកប្រឆាំងនឹងការពិតត្រូវតែវិនាស។ ជាតិសាសន៍យើងរងទុក្ខតជំនាន់មកហើយដោយសារតែភាពល្ងង់ខ្លៅនេះ។ វាត្រូវតែចាប់ផ្តើមបោះជំហាននៅជំនាន់យើងនេះ ដោយអោយសញ្ញាច្បាស់ៗទៅពួកបោកប្រាសជញ្ជក់ឈាមធ្វើបាបពលរដ្ឋខ្មែរយើងថា យើងដែលជាសត្រូវស្លាប់រស់របស់ពួកគេបានមានវត្តមានលើទឹកដីសុវណ្ណភូមិហើយ និងមកជាមួយអាវុធដ៏ស័ក្តិសិទ្ធដែលដូនតានៃពួកយើងមិនដែលប្រើទេ ហើយក៏ពួកអ្នកមិនដែលបានជួបប្រទះនូវអាវុធនេះដែរ គឺសច្ច:។
3 hrs · Public