loading...

Veasna Khem

អ្នកណាថាអីអំពីLDPក៏ថាទៅ LDPមិនឡើងថ្លៃឬចុះថោកព្រោះអ្នកណាថាទេ។ LDPមានឈាមជ័រ ពណ៌សម្បុរ អត្តចរឹតការងារ សារជាតិជាLDPដោយធាតុទាំងនេះមិនអាស្រ័យនឹងពាក្យឬការងារ
របស់ក្រុមណាមួយផ្សេងនោះឡើយ។ គួរអោយអាសូរពួកគេណាស់ ពួកគេអាងមានគ្នាច្រើន ពួកគេអាងមានអំណាច ពួកគេខំបំភ្លៃសារជាតិរបស់LDP។ សុទ្ធតែជាទង្វើបន្ថោកតំលៃខ្លួន បន្ថោកតំលៃក្រុមខ្លួនតែប៉ុណ្ណោះ ពួកគេមិនអាចធ្វើអោយប៉ះពាល់ដល់តំលៃLDPឡើយ។ ក្រៅពីខំបំភ្លៃការពិតដែលជាខ្លឹមរបស់LDP ពួកគេខំរកវិធីផ្សេងៗទៀតដើម្បីកំចាត់LDP។ មកដល់ពេលនេះ យើងមើលឃើញថា ស្ទើរតែហួសពេលហើយ ព្រោះLDPក្នុងអារម្មណ៍មនុស្សមិនមែនតិចទេ យល់ថាLDPមិនមែនតំណាងផលប្រយោជន៍អ្នកណាម្នាក់ឬមនុស្សមួយតំបរស្វាដូចពលរដ្ឋខ្មែរទូទៅយល់ពីលើកមុនទេ ពួកគាត់មានអារម្មណ៍ថាLDPជាតំណាងផលប្រយោជន៍របស់ពួកគាត់និងពលរដ្ឋខ្មែរទូទៅដែរ សូម្បីតែគណបក្សកាន់អំណាចដែលLDPកំពុងតែប្រឆាំងនោះ ក៏បានមើលឃើញអត្ថប្រយោជន៍នៃវត្តមានLDPក្នុងការជួយដល់ការដឹកនាំប្រទេសរបស់គេអោយមានការរីកចំរើនដែរ គឺLDPបានកសាងពលដើម្បីអោយលះបង់ប្រយោជន៍ផ្ទាល់ខ្លួនក្នុងការចូលរួមកសាងជាតិនិងមានសមត្ថភាពវែកញែកមិនចាញ់បោកក្រុមនយោបាយដែលផ្អែកលើភាពល្ងង់ខ្លៅរបស់ពលរដ្ឋក្រឡុកស្រុកខ្មែរ ដូចមុនមានវត្តមានLDPនោះដែរ ដែលគណបក្សកាន់អំណាចមិនអាចធ្វើបានសោះឡើយត្រង់ចំនុចនេះ។ ចុះបើLDPលែងត្រូវបានមនុស្សកាន់តែច្រើនឡើងៗលែងមើលឃើញថា ជាតំណាងផលប្រយោជន៍របស់មនុស្សមួយក្រុមតូចទៀតហើយ ប៉ុន្តែគឺជាតំណាងផលប្រយោជន៍របស់ពួកមនុស្សទាំងឡាយដែលកំពុងតែយល់ពីLDPហើយពួកអ្នកយល់ទាំងនោះគាត់ក៏បានមើលឃើញថាLDPនឹងទៅជាតំណាងអោយផលប្រយោជន៍ខ្មែរទាំងមូលក្នុងពេលអនាគត តើពួកក្រុមមនុស្សដែលកំពុងប្រឹងបំផ្លាញLDPនឹងមានប្រហោងណាមកកំទេចLDPបានសំរេចទៅ? កុំថាតែដល់LDPដែលមនុស្សកាន់តែច្រើនមានអារម្មណ៍ជាតំណាងអោយផលប្រយោជន៍របស់ពួកគាត់ សូម្បីតែខ្លួនខ្ញុំ ជីវិតខ្ញុំ ពលរដ្ឋកាន់តែច្រើនឡើងៗលែងមានអារម្មណ៍ថា ជាជីវិតដែលជាប់ពាក់ព័ន្ធតែនឹងខ្លួនខ្ញុំឬផលប្រយោជន៍ខ្ញុំតែម្នាក់ឯងទៀតហើយ ប៉ុន្តែពួកគាត់ទទួលអារម្មណ៍ថា ជីវិតខ្ញុំគឺជាប់ពាក់ព័ន្ធនឹងប្រយោជន៍នៃពួកគាត់ដែរទៅហើយ តើក្រុមអ្នកប្រឆាំងនឹងLDPទាំងបំពានព្រោះLDPបានធ្វើអោយប៉ះពាល់ប្រយោជន៍ដែលបានដោយអំពើទុច្ចរិតនោះ មកចង់កំទេចចលនាLDPបានដោយជោគជ័យយ៉ាងណាទៅរួច? ប៉ុន្តែគួរអោយអនិច្ចាពួកគេណាស់ ព្រោះវាជាច្រកតែមួយគត់ដែលពួកគេមាន វាប្រៀបបានចោរដែលមកសំងំក្រោមគ្រែផ្ទះរបស់យើងចាំលួចរបស់ ហើយយើងជាម្ចាស់ផ្ទះនាំកូនចៅឡើងទៅអង្គុយលេងលើគ្រែដោយមិនដឹងថាមានចោរលួចសំងំនៅក្រោមគ្រែទេ ហើយចៃដន្យគ្រែនោះបាក់សង្កត់លើចោរនោះអញ្ជឹង វាឈឺណាស់តែវាប្រឹងសំងំមិនហ៊ានស្រែកខ្លាចម្ចាស់ផ្ទះដឹង ដោយសង្ឃឹមថាយើងនឹងដើរចេញឆាប់ៗ តែដល់តែម្ចាស់ផ្ទះចេះតែនាំគ្នាមកអង្គុយលេងលើគ្រែដែលបាក់សង្កិនលើចោរនោះកាន់តែច្រើនឡើងៗហើយមិនទំនងជាពួកម្ចាស់ផ្ទះនោះនឹងងើបទៅណាឆាប់ៗទេនោះ ដោយកាន់តែធ្ងន់ផង ដោយមើលទំនងម្ចាស់ផ្ទះមិនងាយនឹងដើរចេញពីលើគ្រែដែលបាក់សង្កិនលើចោរដែលកំពុងពួននោះផង បើនឹងទ្រាំដល់ម្ចាស់ដើរចេញនឹងរកវិធីលួចចេញពីផ្ទះនេះទៅវិញគឺមិនបានទេ ទ្រាំទៅមុខទៀតមានតែក្តីមរណា ម្លោះហើយមានតែផ្លូវមួួយគត់គឺស្ទុះចេញមកក្រៅមួយទំហឹង ក្រែងលោមានផ្លូវអាចនឹងគេចផុតមរណាបានយ៉ាងណាក៏គ្រាន់ជាងសំងំឈឺខ្លាំងឡើងៗដែលចុងក្រោយនឹងដល់ក្តីមរណានោះដែរ។ ដូចគ្នានឹងមនុស្សខូចដែលយកមេរៀននិងសំណាក់ដែលបង្កើតឡើងដោយព្រះបរមគ្រូនៃយើងដែលមនុស្សទូទៅនិយមហៅថាព្រះពុទ្ធសាសនាមកបាំងមុខដើម្បីកេងលាភផ្ទាល់ខ្លួនពីបរិស័ទក្នុងសាសនា ដែលកំពុងតែធ្វើអោយសៅហ្មងដល់មេរៀនត្រាស់ដឹង និងគណ:សង្ឃដ៏ល្អត្រឹមត្រូវនៃបរមគ្រូនៃយើងនោះ ពួកចោរក្នងសាសនាទាំងអស់នោះ មិនអាចទ្រាំរង់ចាំក្តីមរណានៃរបរប្រវ័ញ្ចលាភក្នុងសាសនាបានតទៅទៀតទេ ព្រោះការបំភ្លឺអមដោយហេតុផលរបស់LDPយើងនឹងនាំក្តីមរណាដល់របរប្រវ័ញ្ចលាភក្នុងសាសនារបស់ពួកគេដោយជៀសមិនផុតឡើយ។ មានតែផ្លូវមួយគត់ដែលពួកគេត្រូវធ្វើទាំងត្រដរខ្យល់គឺផ្តុំកំលាំងក្រុមមនុស្សខូចដូចគ្នា បង្កើតរឿងកាច់មួលទំលាក់កំហុសដាក់អ្នកបំភ្លឺផ្លូវបរិស័ទថាយើងចង់បំផ្លាញសាសនាព្រះពុទ្ធ ក្រែងលោអាចបំភាន់បរិស័ទដើម្បីខ្ចីកំលាំងបរិស័ទក្នងសាសនានេះអោយជួយកំទេចពួកយើងដែលជាសត្រូវនៃពួកចោរថង់យាមរបស់ពួកគេទៅរួច ព្រោះថាបើមិនទៅតាមផ្លូវនេះទេក៏ចុងក្រោយ របរទុច្ចរឹតយកព្រះពុទ្ធសាសនាមកបាំងមុខរបស់ពួកគេក៏គង់តែដល់ក្តីមរណាដែរ។ ប៉ុន្តែក្រដាសមិនអាចខ្ចប់ភ្លើងបានទេ សេចក្តីពិតអំពីអាចោរថង់យាម និងសេចក្តីពិតពីមេរៀនត្រាស់ដឹងកាន់តែត្រូវបានលាតត្រដាងច្បាស់ឡើងៗដោយLDPយើង។ សូមប្រាប់ថាហួសពេលហើយចោរក្នុងសាសនាអើយ។ នៅមានផ្លូវផ្សេងមួយទៀតតែទោះយ៉ាងណាក៏សារជាតិជាចោររបស់ពួកគេមិនអាចធ្វើបានដែរ គឺពួកគេត្រូវតែកែខ្លួនពីចោរថង់យាម មកជាព្រះសង្ឃទាំងសំបកក្រៅទាំងសារជាតិខាងក្នុង ជាសាវ:ដ៏បរិសុទ្ធនៃព្រះបរមគ្រូនៃយើង បដិបត្តិធម៌វិន័យដែលបញ្ញត្តិដោយព្រះសាស្តានៃយើងអោយបានត្រឹមត្រូវ បានជាទីពឹងដ៏ពិតប្រាកដនៃមនុស្សទូទៅស្របតាមបំណងនៃព្រះបរមគ្រូនៃយើងតែប៉ុណ្ណោះ ទើបយើងLDPអាចគោរពនិងរួមរស់សុខសាន្តជាមួយពួកគេបាន បើក្រៅពីផ្លូវនេះពួកចោរក្នុងសាសនាដែលជាអ្នកបំផ្លាញធម៌វិន័យរបស់ព្រះពុទ្ធនិងជាជនទុច្ចរឹតលួចជញ្ជក់ញើសឈាមពលរដ្ឋយើងដោយបន្លំខ្លួនជាអ្នកថែរក្សាធម៌វិន័យរបស់ព្រះសាស្តានៃយើងនោះ នៅតែជាសត្រូវនៃចលនាស្អាតស្អំពេញដោយមនោសញ្ចេតនាចំពោះពលរដ្ឋស្លូតត្រង់នៃប្រទេសយើងគឺLDPនេះជារៀងរហូត។ យើងថាអោយតែចោរថង់យាមឬចោរក្នុងសាសនាដែលកំពុងបំផ្លាញភាពស្អាតស្អំនៃព្រះពុទ្ធសាសនាទេ ចាំមើលតើមុខណាខ្លះឡើងការពារ បើអ្នកនោះមិនមែនជាចោរហេតុអ្វីការពារចោរ?
19 mins · Public
4:01 AM