Veasna Khem added 2 new photos.
ពួកវាកាន់សាសនាមូស្លីម ឆ្នាំនេះម្នាក់ស្រីបងអាយុ១៣ឆ្នាំហើយ ប្រុសកណ្តាលអាយុ១០ឆ្នាំ ឯប្រុសពៅគេអាយុ៨ឆ្នាំ។ ខ្ញុំសួរវាថាបើវាលង់ទឹក មានតែសត្វជ្រូកមកជួយពួកក្មួយ
តើក្មួយគិតយ៉ាងម៉េច? ពួកវាឆ្លើយថា សុខចិត្តស្លាប់ក៏មិនអោយជ្រូកជួយដែរ។ ខ្ញុំសួរវាថាហេតុអ្វីក្មួយហូបសាច់ជ្រូកមិនបាន ហើយអុំហូបសាច់ជ្រូកបាន? វាឆ្លើយថា ព្រោះអុំកាន់ព្រះពុទ្ធ ខ្ញុំជាមូស្លីម។ ខ្ញុំប្រាប់វាថា តែអុំជាមនុស្ស ក្មួយក៏ជាមនុស្សដែរហេតុអីអុំហូបសាច់ជ្រូកបាន ម្តេចក៏ក្មួយហូបមិនបាន យើងជាមនុស្សដូចតែគ្នាតើ? វាឆ្លើយតែដដែល មនុស្សដូចគ្នាមែន តែអុំកាន់ព្រះពុទ្ធ ខ្ញុំជាមូស្លីុម។ ពិតជាយល់គ្នាមិនបានមែនហ្ន។ ណ្ហើយពួកវានៅក្មេងណាស់ ទុកវាមួយអន្លើសិនចុះ តែអាណិតក្មួយណាស់ មិនអាចចោលក្មួយបានទេ ត្រូវតែសង្គ្រោះក្មួយអោយបាននៅថ្ងៃណាមួយ។ ខ្ញុំស្ទង់ទៅអារម្មណ៍ពួកវាៗហាក់ដូចជាមានការបារម្ភខ្លាចខ្ញុំបញ្ចុះបញ្ចូលវាអោយចេញពីមូសី្លម ចូលមកព្រះពុទ្ធ គឺវាប្រុងជើងការរហូត មានការអីដែលវាសង្ស័យបន្តិចទាក់ទងនឹងរឿងសាច់ជ្រូកឬសាសនានេះវាឈប់និយាយខ្មែរភ្លាម វានិយាយម៉ាឡេទៅកាន់បងស្រីវាដើម្បីពិគ្រោះយោបល វាមិនចង់អោយខ្ញុំដឹងថាវានិយាយឬសួរគ្នារឿងអី អញ្ចឹងបានជាវានិយាយម៉ាឡេដើម្បីកុំអោយខ្ញុំស្តាប់បាន។ ឱក្មួយអើយក្មួយៗពិតជាមិនយល់ចិត្តអុំចំពោះក្មួយទេ ក្មួយទុកចិត្តបងស្រីក្មួយជាងអុំ នេះជាអារម្មណ៍ក្មួយ។ អុំមើលយល់អារម្មណ៍នេះ អុំខ្លោចចិត្តណាស់ អុំមិនយកក្មួយចេញពីជំនឿមួយ មកចូលក្នុងជំនឿមួយទៀតទេ អុំមិនយកក្មួយចេញពីភាពងងឹតមួយ មកចូលក្នុងភាពងងឹតមួយផ្សេងទៀតទេ អុំនឹងរំដោះក្មួយអោយចេញពីភាពងងឹតទាំងឡាយ។ ប្អូនប្រុសជីដូនមួយខ្ញុំ នៅជាមួយខ្ញុំតាំងពីវាកើតមកភ្លាមរហូតដល់វាមានគ្រួសារបែកពីខ្ញុំទៅ មនោសញ្ចេតនារបស់អុំចំពោះឪពុកក្មួយ ជាមនោសញ្ចេតនាបងប្អូនបង្កើត ក្មួយមិនយល់ចិត្តអុំទេ។ ប្អូនប្រុសជីដូនមួយខ្ញុំរៀបការនឹងកូនស្រីចាមនៅម៉ាឡេ ឥឡូវប្អូនប្រុសខ្ញុំស្លាប់បាត់ហើយដោយរោគមហារីកថ្លើម គិតមកដល់ពេលនេះប្រហែលប្រាំឆ្នាំហើយ បន្សល់ទុកកូនកំព្រាបីនាក់នេះ ស្រីបង និងប្រុសពីរនាក់ជាប្អូន។ ពេលបានមកជួបខ្ញុំ វាខ្លាចខ្ញុំណាស់ ហើយវាខំយកចិត្តខ្ញុំណាស់ ក្នងចិត្តក្មេង វាខ្លាចយើងចាត់ទុកវាជាក្មួយធម្មតា ជួបក៏ជួបទៅ មិនមកជួបក៏មិននឹកនាដល់ទៅព្រោះពួកវាកើតនិងរស់នៅម៉ាឡេឯណោះ។ វាខំយកចិត្តធ្វើម៉េចអោយយើងស្រឡាញ់វាអោយបានជិតស្និទ្ធនឹងយើង បើម្តាយវាឬបងប្អូនខាងពួកវាមកពីម៉ាឡេគឺវាធម្មតាមិនខ្លាចចិត្តអីទេហើយក៏មិនប្រឹងយកចិត្តអីដែរ តែយើងវិញ វាខំយកចិត្តយើងណាស់ដូចថាយើងមិនមែនជាអុំវាដែលជាក្រុមគ្រួសារវាអញ្ចឹង។ ពិតជាខ្លោចចិត្តណាស់ វាមិនយល់ចិត្តយើង ថាយើងស្រឡាញ់អាណិតវាប៉ុណ្ណាទេ អត់ពីឪពុកក្មួយគឺអុំនេះហើយជាឪពុក្មួយនោះ។ គិតទៅក្មេងកំព្រាឪពុក ពិតជាមានអារម្មណ៍គ្មានអាងមែនហ្ន។ រិតតែយល់ចិត្តវា រិតតែខ្លោចផ្សានឹងក្មួយ។ ម្តាយពួកវានៅម៉ាឡេ ធ្វើការបានមួយរស់យ៉ាងកំសត់។ ប្អូនស្រីខ្ញុំចេញថ្លៃសំបុត្រយន្តហោះអោយពួកវាទាំងបីមកលេងស្រុកខ្មែរជារៀងរាល់ឆ្នាំពេលពួកវា
វ៉ាកង។ ពួកវាវ៉ាកងរាល់ឆ្នាំចាប់ពីថ្ងៃ២១ខែ១១រហូតដល់ដើមខែមករា។ ម្តាយពួកវា ខំទិញខោអាវថ្មីៗស្បែកជើងថ្មីៗអោយពួកវាស្លៀកពាក់មកលេងអុំនៅស្រុកខ្មែរ តែខ្ញុំមើលអាវខោទាំងនោះស្គាល់ច្បាស់ណាស់ ជាខោអាវថោកៗព្រោះវាគ្មានលុយទិញរបស់ល្អអោយកូនទេ។ យល់ដល់ស្ថានភាពពួកវា ពិតជាអាណិតក្មួយណាស់។នឹកដល់រឿងជំនឿរបស់ពួកវាទៀត រិតតែអាណិតពួកវាថែមទៀត។ មនុស្សអើយមនុស្សងងឹតអីក៏ងងឹតយ៉ាងនេះ។ អុំអាចហូបសាច់ជ្រូកបានព្រោះអុំកាន់ព្រះពុទ្ធ ខ្ញុំូហូបមិនបានទេ ព្រោះខ្ញុំជាមូស្លីម។ តែយើងជាមនុស្សដូចតែគ្នាតើក្មួយ មនុស្សដូចគ្នាមែនតែអុំកាន់ព្រះពុទ្ធ ខ្ញុំជាមូស្លីម។ ទៅមកៗនៅតែប៉ុណ្ណឹង។ យើងជាខ្មែរយើងត្រូវចេះស្រឡាញ់ខ្មែរ ត្រូវចេះលើកតំកើងខ្មែរគ្នាឯង។ ចុះគេជាតិសាសន៍ផ្សេង ពួកគេក៏ជាមនុស្សដែរហេតុអីយើងមិនស្រឡាញ់គេ លើកតំកើងគេផង? ចំលើយ: គេជាមនុស្សមែន តែគេមិនមែនសាសន៍ខ្មែរយើងទេ។ ចុះគេក៏ជាមនុស្សរស់លើផែនដីជាមួយនឹងយើងដែរតើ ។ ជាមនុស្សរស់លើផែនដីជាមួយនឹងយើងមែន តែគេមិនមែនសាសន៍ខ្មែរយើងទេ។ ហេតុអ្វីអ្នកឯងមិនគិតដល់សុខទុក្ខខ្មែរដទៃទៀតផង ម្តេចគិតតែកេងពីខ្មែរផ្សេងទៀត យកមកអោយតែក្រុមគ្រួរសារខ្លួនអញ្ចឹង គេក៏ជាខ្មែរដូចយើងដែរណា។ ជាខ្មែរដូចគ្នាមែន តែគេមិនមែនជាក្រុមគ្រួសារខ្ញុំទេ។ តែគេក៏ជាមនុស្សហើយជាខ្មែរដូចយើងដែរណា។ មនុស្សមែន ខ្មែរមែនប៉ុន្តែគេមិនមែនជាក្រុមគ្រួសារខ្ញុំទេ។ អ្នកណាយកសាសនាមកពាក់អោយពួកយើង? អ្នកណាគូសព្រំសីមាខ័ណ្ឌចែកផែនដីអោយពួកយើងបែកគ្នា? អ្នកណាបង្កើតប្រពៃណីទំនៀមទំលាប់អោយពួកយើងកាន់ផ្សេងគ្នា ធ្វើអោយពួកយើងលែងមានអារម្មណ៍ថាពួកយើងជាមនុស្សដូចតែគ្នា ត្រូវការអាហារហូបចុកដូចតែគ្នា ត្រូវការស្រណុកសុខស្រួលដូចតែគ្នា ឈឺចាប់នៅពេលមានទុក្ខមកដល់ដូចតែគ្នា ចុងក្រោយលាចាកលោកនេះទៅតែខ្លួនទទេដោយគ្មានរើសអើងថាជាជនជាតិអី ជាអ្នកកាន់សាសនាអី អ្នកមានថាន:តួនាទីអីដូចតែគ្នាហ្នឹង។ នេះហើយជីវិតដឹកមុខដោយកំលៅនៃតណ្ហា ពិតជាសង្វេគនឹងជីវិតទាំងឡាយនៅលើលោកសន្និវាសយើងនេះណាស់។ ។

8 hrs · Public