loading...

Veasna Khem

មនុស្សច្រើនណាស់និយាយពាក្យនេះ ជាទូទៅគឺគេចង់ដៀមដាមអោយLDP។ ឥឡូវកុំអាលគិតថាតើLDP ជេរប្រទេចឬមិនជេរប្រទេច តែយើងអាច
ពិនិត្យលទ្ធផលការងារពន្យល់ពលរដ្ឋរបស់LDPបន្តិចមើលសិន តើវាបានលទ្ធផលយ៉ាងដូចម្តេចខ្លះហើយ? គឺមនុស្សមិនស្គាល់ខុសត្រូវ ធ្លាប់ជាមនុស្សល្ងង់ ធ្លាប់ជាអ្នកផឹក ធ្លាប់ជាមនុស្សខូចក្នងគ្រួសារ ធ្លាប់ជាមនុស្សមិនដែលគិតពីបញ្ហាសង្គម ធ្លាប់ជាមនុស្សងប់ងល់នឹងជំនឿ ធ្លាប់ជាមនុស្សខ្សោយការតស៊ូ ធ្លាប់ជាមនុស្សរកផ្លូវជីវិតមិនឃើញ ធ្លាប់ជាមនុស្សងាយនឹងចាញ់បោកគេ ធ្លាប់ជាមនុស្សអាត្មានិយម។ ល។ក្រោយពីស្តាប់LDPយល់ ចំនុចខ្វះខាត ចំនុចអវិជ្ជមាន ឬចំនុចមិនល្អរបស់ពួកគេ ត្រូវបានកែលំអឬផ្លាស់ប្តូរទាំងស្រុង ដែលមានជាឧទាហរណ៍រាប់ករណីមិនអស់ទេ ត្រង់ចំនុចនេះគឺគ្មានមនុស្សត្រឹមត្រូវណាមិនទទួលស្គាល់ទេ។ អញ្ចឹងបើទ្រឹស្តីថាការជេរប្រទេច មិនអាចកែប្រែមនុស្សពីអាក្រក់មកល្អបានទេនោះ ជាទ្រឹស្តីត្រឹមត្រូវ នោះមានន័យថាLDPមិនបានជេរប្រទេចអ្នកណាទេកន្លងមក ព្រោះLDPបានកែប្រែមនុស្សពីអាក្រក់មកល្អរាប់ករណីមិនអស់ទេ អ្នកមិនអាចប្រកែកបានទេត្រង់ចំនុចនេះ គឺថាពិតជាមានមនុស្សបានកែប្រែខ្លួនច្រើនរាប់មិនអស់មែនដោយសារស្តាប់LDP។ តែបើអ្នកនៅតែនិយាយថាអត់ទេLDPគឺបានប្រើពាក្យជេរប្រទេច បើអ្នកនៅតែទទូចថាLDPបានប្រើពាក្យជេរប្រទេច អញ្ចឹងមានតែទ្រឹស្តីអ្នកឯងដែលនិយាយថា ការជេរប្រទេចមិនអាចកែប្រែមនុស្សបានទេនោះ ជាទ្រឹស្តីខុស ព្រោះបើតាមអ្នកឯងនិយាយគឺថាLDPបានប្រើការជេរប្រទេច ចុះហេតុអ្វីបានជាមានជាឧទាហរណ៍រាប់មិនអស់បញ្ជាក់ថាក្រោយពីយល់LDP មនុស្សបានកែប្រែខ្លួន? ចាំមើលពួកអាមនុស្សពិសពុល ក្លែងជាអ្នកត្រឹមត្រូវមិនចេះជេរ គេជាអ្នកថ្លៃថ្នូរ ផ្អែមៗតែស៊កសៀត ដៀមដាម ផ្លែផ្កា វាទៅផ្លូវណាទៀត? បើគេនិយាយថាLDPពូកែតែរឿងជេរ បើកវិទ្យុស្តាប់LDPឮតែជេរ ឬគេនិយាយថាការជេរមិនអាចកែមនុស្សពីអាក្រក់មកល្អបានទេនោះ យើងត្រូវសួរគេអោយគេព្រមទទួលស្គាល់ថាតើជាក់ស្តែងLDPបានកែប្រែមនុស្សដែរឬទេ? បើគេព្រមទទួលត្រង់ចំនុចនេះហើយ យើងត្រូវពន្យល់គេតាមការពន្យល់ខាងលើនេះ តែបើគេបំពានមិនព្រមទទួលស្គាល់ចំនុចនេះទេ ប្រាប់គេទៅថាខ្ញុំមិនអាចនិយាយជាមួយមនុស្សដែលមានចិត្តបំពានបែបអ្នកឯងនេះទេ ជជែកយ៉ាងណាក៏រកភាពត្រឹមត្រូវនៃគំនិតនេះមិនឃើញដែរ ជជែកទៅមុខទៀតបានត្រឹមតែឈ្លោះគ្នាទេ។ យើងគួរបញ្ឈប់ការជជែកគ្នាត្រឹមនេះចុះ។

6 mins · Public
27 · Like · Comment · Share · Full Story · · Report
4:17 PM