loading...
ថ្ងៃមិញទៅពីចំការទៅសៀមរាបដើម្បីទិញម៉ូតូឆាលីមួយអោយអុំប្រុសនៅចំការទុកសំរាប់
គាត់ជិះទៅហូបបាយនៅរោងបាយខាងក្រោយ ព្រោះពីផ្ទះខាងមុខទៅរោងបាយខាងក្រោយ

ចំងាយជាង៨០០ម៉ែត្រឯណោះ។ មកដល់ហាងលក់ម៉តូឈប់ឡានក្រឡេកទៅឃើញចេកអាំង
គេរុញតាមរទេះទំនងឆ្ងាញ់ សមនឹងម៉ោងជាង១២ថ្ងៃត្រង់ហើយមិនទាន់ហូបបាយផង ឃ្លានចង់ហូបចេកអាំងកំដរពោះសិន។ ចុះពីលើឡានរួចប្រាប់អ្នកលក់ចេកអាំងតាមរទេះមុខហាងម៉តូ អោយខ្ចប់ចេកអាំង៦ចង្កាក់មក។ អ្នកលក់ចេកអាំងស្រីនោះខ្ចប់រួចក៏ហុចមកអោយខ្ញុំ នាងមើលមុខខ្ញុំបន្តិច ស្រាប់តែបង្ហាញទឹកមុខភ្ញាក់។ ពូគឺពូវាសនាមែនទេ? បាទគឺពូ។ នាងភ្ញាក់ អូពូអើយខ្ញុំចង់ជួបពូយូរហើយ។ និយាយបណ្តើរទឹកភ្នែកចាប់ផ្តើមហូចេញពេញក្រឡង់ភ្នែក។ ពូអើយខ្ញុំមិនដឹងជាត្រូវនិយាយថាម៉េចទេពូ ខ្ញុំអរគុណពូណាស់ ប្តីខ្ញុំគាត់ស្រឡាញ់ពូណាស់ គាត់អោយខ្ញុំស្តាប់ពូ ខ្ញុំស្តាប់ពូខ្ញុំយល់ពូ ខ្ញុំចង់ទៅចូលរួមវេទិកាណាស់ពូតែខ្ញុំក្ររវល់តែលក់ អត់មានពេលទៅទេ ខ្ញុំចង់ឃើញមុខពូណាស់ មិនស្មានថាបានជួបមុខពូដោយចៃដន្យយ៉ាងនេះទេពូ និយាយបណ្តើរទឹកភ្នែកធ្លាក់ចុះបណ្តើរ។ និយាយលេងនឹងនាងបន្តិច ក៏លានាងទៅទិញម៉ូតូឆាលី និយាយត្រូវថ្លៃគ្នាហើយ ទុកម៉ូតូអោយអ្នកលក់រៀបចំអោយស្រួលបួលសិន សុំពេលគេទៅហូបបាយសិន ហូបរួចចាំមកយក។ ទាំងបួននាក់ហូបបាយនៅហាងចប់ហៅគេគិតលុយ កូនប្រុសថៅកែហាងបាយអាយុជាង២០ឆ្នាំដើរមកជិតរួចប្រាប់ថា ពូខ្ញុំជាLDPដែរ ខ្ញុំទៅរៀននៅភ្នំពេញ ទើបតែមកវិញ គឺមកការបងជីដូនមួយខ្ញុំ រួចហើយ ខ្ញុំនឹងទៅភ្នំពេញវិញហើយ ពូថ្លៃបាយថ្ងៃនេះខ្ញុំសុំចេញជួសពូ ពូមិនបាច់ចេញលុយទេពូ។ និយាយគ្នាលេងបន្តិចក៏លាក្មួយប្រុសម្នាក់ហ្នឹងទៅយកម៉ូតូមកចំការ ទៅដល់មុខហាងម៉ូតូ ឡានទើបបត់ក្បាលបំរុងចូលទៅមុខហាងម៉ូតូនោះ ស្រាប់តែក្មងប្រុសម្នាក់ពាក់អាវក្រហមរត់ចេញមកសំដៅឡានដោយដៃរបស់វាកាន់មួកLDP។ ក្មេងនោះវាមកឈរមុខហាងចាំឡានយើងរួចជាស្រេច ចាំអោយតែឃើញឡាននឹងរត់មកជួប ព្រោះឡានទើបតែបត់ក្បាលសន្សឹមៗចូល ឃើញក្មេងនោះរត់សំដៅឡានទៅហើយ។ ខ្ញុំដឹងថាក្មេងនេះជាLDPហើយព្រោះឃើញមួកLDPនៅនឹងដៃវា ពេលវារត់ត់ំរង់ឡាន ខ្ញុំក៏ចុចកញ្ចក់ឡានចុះ។ ពូម្មិញគេនិយាយគ្នាថា ខឹម វាសនាមកទិញម៉ូតូ ពេលពូកំពុងទិញ ខ្ញុំនៅធ្វើម៉ូតូខាងក្រោយ ខ្ញុំធ្វើការអោយគេនៅទីនេះណាពូ។ ហេហេហេ គេថាក្រុមLDPជាក្រុមឆ្កួត ឥឡូវក្រុមឆ្កួតនេះកំពុងតែកើនចំនួនគួរអោយព្រួយបារម្ភណាស់ គួរតែរកវិធីទប់ស្កាត់ជំងឺឆ្កួតនេះទើបបាន បើមិនដូច្នេះទេ ថ្ងៃណាមួយជំងឺឆ្កួតនឹងឆ្លងទៅមនុស្សផ្សេងៗទៀត មុខតែនឹង ធ្វើអោយចំនួនអ្នកជា តិចជាងចំនួនអ្នកឆ្កួតមិនខានឡើយ។
7 hrs · Public
4:10 PM