loading...
ទំរាំតែយល់ពីដំណាំម្រេចនេះ យើងខ្ញុំបានខាតបង់ច្រើនណាស់ ម្តងខុសនេះម្តងខុសនោះ សាកដាំតែជាងដប់ហិកតាសោះគ្រប់គ្រងស្ទើរមិនទាន់ មិនមែនព្រោះខ្វះកំលាំងថែទាំទេ
តែពួកអ្នកធ្វើការគ្នាធ្វើតាមតែយើងជាអ្នកចាត់ការប្រាប់ដែរ ដល់តែយើងគ្មានបទពិសោធន៍ ខុសមិនចេះចប់។ ឥឡូវដឹងខ្លួនឯងថាអាចមានសមត្ថភាពគ្រប់គ្រងគ្រប់ស្ថានភាពបានល្អបង្គួរ លែងព្រួយបារម្ភអំពីទុនដ៏ច្រើនគួរសមក្នុងការដាំម្រេចស៊ីឡនខាវជាងដប់ហិកតានេះដូចមុនទៀតហើយ។ ប៉ុន្តែមិនមែនថាចេះសព្វគ្រប់អំពីការដាំដុះម្រេចពូជថ្មីទើបតែចូលស្រុកខ្មែរនេះទេ គឺត្រូវតែរៀនស្រាវជ្រាវបន្តដើម្បីឈានដល់ប្រសិទ្ធភាពកំពូលនៃការដាំដុះម្រេចពូជស៊ីឡនខាវឬខ្មែរហៅថាម្រេចម៉ាឡេនេះ។  ថ្ងៃនេះខ្ញុំសូមចែករំលែកបទពិសោធន៍មួយដែលខ្ញុំបានពិសោធន៍ផ្ទាល់ដើម្បីអោយបងប្អូនដែលដាំម្រេចពូជនេះ គាត់ដំណើរការដាំដុះអោយបានផលជាទីគាប់ចិត្ត។ ជាទូទៅម្រេចពូជស៊ីឡនខាវនេះគេបណ្តុះដាក់វាក្នុងថង់ដីដោយកាត់តែបីថ្នាំងទេ។ អ្នកដាំពូជម្រេចខ្មែរ ច្រើនរអ៊ូររទាំពីរឿងថាម្រេចស៊ីឡនបណ្តុះក្នុងថង់ដីនេះ មានថ្នាំងក្នុងដីតែមួយថ្នាំង ដូច្នេះវានឹងមានឫសតិចណាស់ ម្រេចមិនខ្លាំងទេ លូតលាស់មិនបានល្អទេ ព្រោះឫសតិចនេះឯង។ ដូច្នេះអតិថិជន ចង់បានដើមមេប្រាំថ្នាំងមកដាំដោយកប់ក្នុងដីបីថ្នាំង ហើយទុកចេញពីដី ពីរថ្នាំង ដោយរំពឹងថា បានកប់បីថ្នាំងទៅក្នុងដី នោះម្រេចនឹងខ្លាំង លូតលាស់បានល្អ ព្រោះមានឫសច្រើន។ ការដាំដើមមេប្រាំថ្នាំងនោះ ទីមួយ ដើមមេប្រាំថ្នាំងថ្លៃជាងកូនម្រេចដែលបណ្តុះក្នុងថង់ដី។ ទីពីរ ការកាត់ដើមមេយកមកដាំ គឺការលូតលាស់យឺតជាងម្រេចបណ្តុះក្នុងថង់ដីដល់ទៅពីរខែកន្លះទៅបីខែ ព្រោះថាម្រេចដែលបណ្តុះក្នុងថង់ដី ត្រូវប្រើរយៈពេលពី ពីរខែកន្លះទៅបីខែទើបអាចលើកដាក់ដឹកជញ្ជូនទៅអោយអតិថិជនតាមគោលដៅបាន ព្រោះបើដឹកជញ្ជូនមុនយៈពេលនេះគឺកូនម្រេចមិនរឹងមាំទេ វាប្រឈមមុខនឹងងាប់ច្រើនណាស់។  ចុះបញ្ហាកូនម្រេចក្នុងថង់ដីមានថ្នាំងចូលក្នុងដីតែមួយថ្នាំងនោះដោះស្រាយយ៉ាងម៉េច? បងប្អូនអាចមើលវីដេអូរដែលយើងបាន Post នេះទៅបងប្អូននឹងយល់ហើយ។ គឺបងប្អូនត្រូវដាំកូនម្រេចបណ្តុះក្នុងថង់ដីផ្តេកអោយដំណេកវា ដុះមកអាវានឹងដីបាន គឺផ្តេកខ្លាំងមែនទែន ហើយចំងាយពីបង្គោលជ្រលង់ប្រហែល៥តឹក ទុកគំលាតអោយទងម្រេចលូតចេញមកវានៅលើដីបាន។ បន្ទាប់ពីកូនម្រេចលូតមកវែងវារលើដីបានហើយ បងប្អូន រុញវាផ្ទប់នឹងដីកាយដីអោយខូងបន្តិចស្រូលយកដីកប់ពីលើកូនម្រេចដែលបោះទងវាទៅរកជ្រលង់នោះ។ បងប្អូនកប់ប៉ុន្មានថ្នាំងតាមបងប្អូនស្រឡាញ់ ឬបើបងប្អូនចង់បានគល់វាច្រើនគល់ ពេលបងប្អូនកប់វាទៅក្នុងដីបានរយៈពេលពី២០ទៅ២៥ថ្ងៃឡើងទៅ បងប្អូនអាចយកកន្ត្រៃស្អាតគ្មានមេរោគទៅកាត់ទងកូនម្រេចនោះអោយដាច់ពីដើមមេវាបានដូចក្នុងរូបវីដេអូនេះបាន។ បងប្អូនអាចពិសោធន៍កាត់វាបីបួនទងសាកមើលពេលដែលបងប្អូនបានកប់ទងវានោះ ក្នុងរយៈពេល ២០ទៅ២៥ថ្ងៃ ឬយូរជាងនេះ នោះបងប្អូននឹងយល់ពីដំណើរការវាដោយបទពិសោធន៍ខ្លួនឯង។យើងខ្ញុំនឹងខំចែករំលែកបទពិសោធន៍ដែលយើងខ្ញុំមានជាមួយនឹងបងប្អូននៅវគ្គក្រោយទៀត។  ចំពោះការទទួលម៉ៅដាំកូនម្រេចពូជស៊ីឡនខាវរបស់យើងខ្ញុំវិញ។ យើងខ្ញុំធានាថាជាសេវាកម្ម ទីមួយគ្មានអ្នកណាមាន ឬធ្វើដូចយើងខ្ញុំឡើយ គឺបងប្អូនមិនបាច់បារម្ភពីម្រេចបងប្អនដែលយើងខ្ញុំទទួលដាំនោះមិនល្អឡើយ។ គឺយើងខ្ញុំមានការទទួលខុសត្រូវខាងផ្នែករបស់យើងទាំងស្រុងមិនអោយបងប្អូនព្រួបារម្ភឡើយ អញ្ចឹងហើយបានជាបងប្អូនខ្លះគាត់មិនយល់ពីរបៀបដាំថែទាំ ឬអាចនិយាយថាសេវាដាំដុះពិសេសខុសគេរបស់យើងខ្ញុំ ។ គាត់និយាយថាម្តេចយើងខ្ញុំលក់កូនថោក ហើយដល់ពេលដាំអីក៏យកសេវាថ្លៃដាំថ្លែម្លេះ? គឺព្រោះតែសេវាកម្មពិសេសគ្មានអ្នកទទួលដាំម្រេចណាធ្វើដូចយើងបានឡើយនោះឯង។  - ទីមួយបើយើងដាំជូនបងប្អូន យើងនឹងរើសយកតែកូនល្អទៅដាំអោយបងប្អូន នៅពេលដែលយើងខ្ញុំលក់កូនអោយបងប្អូនគឺលក់អួរទៅតែម្តង បើបងប្អូនទិញកូនហើយរើសយកតែកូនល្អ នោះយើងនឹងលក់តំលៃផ្សេង។ ចំណុចមួយនេះ ចំពោះអ្នកគ្មានចំការម្រេចធំផលិតកូនលក់ដោយខ្លួនឯងធ្វើមិនបានឡើយ ព្រោះគ្នាទិញកូនពីគេមកអួរអញ្ចឹងដែរ។ សូមបញ្ជាក់ថាការជ្រើសរើសពូជល្អថ្លោសសំខាន់ណាស់សំរាប់ការលូតលាស់និងផ្លែផ្កាពេញមួយជីវិតរបស់ម្រេច។ ដោយកូនម្រេចងាប់ ឬលូតលាស់មិនល្អយើងខ្ញុំគង់តែនឹងដាំថ្មីជូនអតិថិជនតែដដែល ម្លោះហើយការប្រើតែកូនល្អសំរាប់ដាំជូនអតិថិជនជាការចៀសមិនរួច។  - ទីពីរយើងខ្ញុំនឹងវាស់មើលដីបងប្អូន តើ PH ដីនោះត្រូវនឹងដំណាំម្រច ឬអត់? បើមិនត្រូវយើងនឹងកែដីជូនបងប្អូនអោយត្រូវ PH។ បើខុស PH ហើយទោះដាក់ជីមកពីឋានព្រះឥន្ទក៏ម្រេចមិនអាចទួលជីនោះបានដែរ គឺម្រេចមិនល្អទេ។  - ទីបី យើងនឹងបាញ់ថ្នាំសំលាប់មេរោគក្នុងដី ដែលជាទូទៅជំងឺផ្សិតដែលកំពុងរាតត្បាតម្រេចស្ទើរទូទាំងប្រទេសខ្មែរនិងវៀតណាម ដូច្នេះការបាញ់ថ្នាំសំលាប់មេរោគក្នុងដីមុននឹងដាំសំខាន់ណាស់ ។  - ទីបួនយើងខ្ញុំនឹងប្រើជីទ្រាប់បាតពិសេសដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុនយើងខ្ញុំផ្ទាល់ និងលាយជាមួយជីដែលផលិតដោយយើងខ្ញុំផ្ទាល់សំរាប់បណ្តុះឫសកូនម្រេចដែលគ្មានអ្នកទទួលដាំម្រេចណាអាចធ្វើបាន។  - ទីប្រាំ ដាំរួចថែទាំរហូតដល់រយៈពេលពី ២ខែទៅ២ខែកន្លះ ក្នុងរយៈពេលនេះយើងខ្ញុំនឹងបាញ់ជីអោយដំណាំម្រេចលូតលាស់ល្អយ៉ាងតិចណាស់បួនទៅប្រាំដង។  ការរៀបរាប់អំពីសេវាខាងលើនេះគឺត្រូវបានបញ្ចូលទៅក្នុងតំលៃម៉ៅដាំទាំងអស់ដោយបងប្អូនមិនបាច់ខ្វល់រឿងអ្វីដែលជាផ្នែកនៃការទទួលខុសត្រូវរបស់យើងខ្ញុំទេ។ គ្រាន់តែថ្លៃសោហ៊ុយទៅមកច្រើនដងរបស់បុគ្គលិកយើងក្នុងការថែទាំម្រេចដែលយើងខ្ញុំទទួលដាំនោះ មិនអាចអោយអតិថិជនគិតថាពួកយើងខ្ញុំយកតំលៃសេវាដាំដុះថ្លៃហួសមិនសមហេតុមនសមផលនោះឡើយ។ មុននឹងចេញរកស៊ីទទួលដាំម្រេចពូជស៊ីឡនខាវឬម្រេចម៉ាឡេនេះ ពួកយើងខ្ញុំបានគិតគូថាត្រូវតែមានសេវាលើអ្នកផ្សេងរួចជាស្រេចហើយទើបយើងខ្ញុំសំរេចចិត្តបញ្ចេញសេវានេះបំរើអតិថិជន។ នៅមានសេវាបន្ទាប់បន្សំមួយចំនួនទៀត ដែលពិបាកនឹងរៀបរាប់អោយអស់ដោយការសរសេរក្នុងទីនេះ។ បើបងប្អូនចាប់អាម្មណ៍ក្នុងការដាំម្រេចពូជនេះ សូមទាក់ទងតាមទូរស័ព្ទលេខ 012 607760 ឬ 086 607760។  សូមបញ្ជាក់ថាការរកស៊ីមិនមែនជាការបោកប្រាស់ទេ។ ដូច្នេះមិនត្រូវនិយាយអ្វីអោយលើលការពិត ឬការធ្វើបានរបស់ខ្លួនឡើយ ហើយការរកស៊ីក៏មិនមែនជាការសុំទានដែរ ម្លោះហើយក៏គ្មានរឿងអ្វីត្រូវអង្វរ ឬទុកអតិថិជនជាស្តេចដែរ។ តែការរកស៊ីគឺជាការដោះដូរដ៏ស្មោះត្រង់ អតិថិជននឹងបាននូវអ្វីដែលអ្នកលក់បានសន្យាផ្តល់អោយ មិនអោយខុសសន្យានោះឡើយ ។ចំណែកអតិថិជនក៏ត្រូវតែទូរទាត់មកអោយអ្នកលក់វិញគ្រប់គ្រាន់ត្រឹមត្រូវការសន្យានោះដែរ។ អង្វរអតិថិជនឬទុកអតិថិជនជាស្តេចលុះត្រាតែទំនិញឬសេវារបស់យើងមានគូប្រជែង។ ចុះបើទំនិញឬសេវាយើងល្អគ្មានគូប្រជែងតើអោយអ្នកលក់ទំនិញ ឬអ្នកលក់សេវាទៅអង្វរឬទុកអតិជនជាស្តេចយ៉ាងម៉េចទៅកើត?  ***ជំនួញដ៏ស្មោះត្រង់មិនត្រឹមតែបង្កើតផលចំណេញទាំងសងខាងទេ ថែមទាំងបង្កើតបានមិត្តភាពព្រោះតែមុខជំនួញដ៏ស្មោះត្រង់នោះផង។  +++ សូមទាក់ទង តាម ០១២ ៦០៧៧៦០ ឬ ០៨៦ ៦០៧៧៦០។

8 hrs · Public
3:39 PM