loading...

បព្វជិត ម៉ាង ចិត្ត

បណ្ឌិតតែងសរសើរវត្តុ ៤យ៉ាង គឺ ពណ៌ផ្ទៃមេឃនាពេលអរុណរះ១ សម្រស់ធម្មជាតិ១ ខ្យល់ត្រជាក់បក់រំភើយ១ និងស្នាមញញឹមនៃកូនក្មេង១ ។តែលោកមិនជាប់ជំពាក់នឹងវត្តុទាំងនេះទេ ព្រោះលោកយល់ថា បុប្ភា កាលបើរីកហើយ តែងរោយទៅវិញជាធម្មតា។ នៅពេលដែលយើងភាវនាលើរបស់អនិច្ចា របស់មិនទៀង ទើបយើងដឹងថា ចិត្តរបស់យើងកន្លងមកបោកយើង ឲ្យចេះតែជាប់ជំពាក់នឹងរបស់មិនទៀងទាំងនោះ ហើយចេះតែចង់បាន ហើយរបស់ទាំងនោះវិនាសបាត់ទៅ ហើយចិត្តយើងបោកយើងទៀត ឲ្យស្វែងរករបស់មិនទៀងទាំងនោះទៀត។ ចិត្តនេះចេះតែបោកយើងរហូត ទោះជាក្បាលរបស់យើងយល់ថា វាពិតជារបស់មិនទៀងមែនហើយ តែក្បាលមិនមានលទ្ធភាពគ្រប់គ្រាន់អាចគ្រប់គ្រងចិត្តបានទេ។ គ្រប់គ្រងចិត្ត និងសំអាតចិត្ត គឺជារឿងសំខាន់ខ្លាំងណាស់។
January 25 at 10:12pm · Public
5:44 AM