loading...

Veasna Khem

តើអ្នកពិតជាចង់ដោយពិតប្រាកដ អោយអ្នកនយោបាយខ្មែរឈប់ឈ្លោះគ្នាមែនទេ? បើនេះជាបំណងពិតប្រាកដរបស់អ្នកមែន នោះផ្លូវមានតែមួយហើយតែមួយគត់ គ្មានផ្លូវផ្សេងទៀតទេ គឺអ្នកត្រូវចាប់ផ្តើមភ្លាមនូវការឈប់គាំទ្រនូវគ្រប់ទង្វើរបស់អ្នកនយោបាយខូច។ អ្នកត្រូវប្រកាន់យ៉ាងមុតមាំថា ជានិច្ចជាកាលអ្នកឈរយ៉ាងដាច់ខាតជាមួយនឹងភាពត្រឹមត្រូវ អ្នកជាមិត្តចិត្តមួយថ្លើមមួយនឹងភាពត្រឹមត្រូវ អ្នកស្លាប់រស់ក្នុងការ ការពារភាពត្រឹម មនុស្សដែលអ្នកធ្លាប់តែស្រឡាញ់ បក្សដែលអ្នកធ្លាប់តែស្រឡាញ់ បើធ្វើខុសឬធ្វើរឿងមិនត្រឹមត្រូវ អ្នកនឹងឈប់គាំទ្រភ្លាម មិនត្រឹមតែឈប់គាំទ្រទេ អ្នកថែមទាំងចូលរួមយ៉ាងសកម្មក្នុងការបំផ្លាញភាពទុច្ចរិតទាំងនោះ ទៅតាមលទ្ធភាពនិងសមត្ថភាពដែលអ្នកអាចធ្វើទៅបាន។ ចំពោះមនុស្សដែលអ្នកធ្លាប់ស្អប់ បក្សដែលអ្នកធ្លាប់ស្អប់ ធ្លាប់ប្រឆាំង បើឃើញថាគេបានធ្វើសេចក្តីល្អ ឬធ្វើអ្វីដែលត្រឹមត្រូវ អ្នកត្រូវតែគាំទ្រ អ្នកត្រូវតែបង្ហាញអោយឃើញថាអ្នកពិតជាមិត្តស្លាប់រស់នៃសេចក្តីល្អ និងជាសត្រូវស្លាប់រស់នៃអំពើអាក្រក់ទាំងឡាយទាំងពួង។ បើពលរដ្ឋខ្មែរដើរក្នុងផ្លូវនេះ នោះមិនត្រឹមតែអាចបញ្ឍប់ត្រឹមតែការឈ្លោះគ្នាមិនឈប់ឈរនៃអ្នកនយោបាយប៉ុណ្ណោះទេ តែនោះប្រទេសអ្នក ពូជសាសន៍ នឹងរីកចំរើន ហើយនឹងមានឈ្មោះបោះសំលេងនៅលើលាកនេះថាជាប្រទេសថ្លៃថ្នូរ ពូជសាសន៍ថ្លៃថ្នូរ ដោយគ្មានអ្វីអាចមករារាំងប្រទេសអ្នកនិងពូជសាសន៍អ្នកមិនអោយទទួលបានឋានៈជាប្រទេសថ្លៃថ្នូរ និងពូជសាសន៍ថ្លៃថ្នូរបានឡើយ។ ។
53 mins · Public
2:11 AM