loading...
វិប្បដិសារីយ៍!  
មិនតិចដងប៉ុន្មានទេដែលខ្ញុំបានឮប្រមុខចលនាគណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ បានលើកឡើងនូវវិប្បដិសារីយ៍ដែលគាត់ខកខានមិន បានធ្វើចំពោះអ្នកម្តាយរបស់គាត់
គឺជូនអ្នកម្តាយជិះយន្តហោះឱ្យបានម្តង តែពេលនោះគាត់ពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ លុះដល់គាត់មាន លទ្ធភាព វាហួសពេលទៅហើយ ឈានជើងចូលយន្តហោះពេល ណា ឱ្យតែនឹកគិតទៅដល់អ្នកម្តាយ ទឹកភ្នែកដឹងហូរមកពីណា។  ក្នុងលំនាំគ្នានេះដែរ ខ្ញុំតែងតែគិតថា ពេលមានឡានផ្ទាល់ខ្លួន ខ្ញុំនឹងលៃពេលយកក្មួយៗទាំងអស់ទៅចូលរួមវគ្គវិបស្សនាសម្រាប់កុមារ មិន ទាន់ទាំងបានទិញឡានផង ក្មួយប្រុសច្បងក្នុងគ្រួសារ បានលាខ្ញុំទៅជារៀងរហូត។ ក្រោយក្មួយស្លាប់មិនបានប៉ុន្មានថ្ងៃផង ខ្ញុំបានទិញឡាន ហើយពេលចូលក្នុងឡានម្តងៗ ឱ្យតែនឹកដល់ក្មួយ ទឹកភ្នែកខ្ញុំចាប់ផ្តើមហូរធ្លាក់ចុះមក បើទោះខំប្រឹងទប់ក៏ទប់មិនជាប់។  បន្ថែមពីលើវិប្បដិសារីយ៍នេះ ការពីអំឡុងខែកក្កដា ឆ្នាំ២០១៥ ក្មួយ ប្រុសរបស់ខ្ញុំ ដែលមានជម្ងឺមហារីកធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ វាខ្សោយខ្លាំងណាស់ វាធ្លាប់ញ៉ាំ Supermix នេះកំឡុងដើមឆ្នាំ២០១៤ ហើយដល់ពេលវាឈឺធ្ងន់ វាសួររក Supermixៗៗៗ វាតឿនខ្ញុំហើយ តឿនទៀតឱ្យទិញឱ្យវា ខ្ញំសន្យាថានឹងទិញឱ្យវា។ ខ្ញុំខិតខំស្វះស្វែងរកទិញ Sumoermix ឆ្លេឆ្លាពេក ទាក់ទងទៅក្រុមហ៊ុនដល់អាមេរិក ហើយចុងក្រោយអត់បានដដែល។  ថ្ងៃស្អែកគឺជាថ្ងៃដែលផលិតផល Supermix នឹងមកដល់ដៃរបស់ខ្ញុំ។ សម្លឹងមើល Supermix នឹកគិតដល់ក្មួយ ទឹកភ្នែកក៏ហូរធ្លាក់ចុះមក លាយលំនឹងអារម្មណ៍ក្តុកក្តួលឈឺចាប់ស្តាយស្រណោះដែលខ្លួនមិន អាចធ្វើបានសម្រាប់ក្មួយ។ នេះជាវប្បដិសារីយ៍ដែលមានទម្ងន់ធ្ងន់និង ឈឺចាប់ខ្លាំណាស់សម្រាប់ខ្ញុំ។  ទឹកភ្នែកមួយដំណក់នៅនឹងចុងកន្ទុយភ្នែកខាងឆ្វេង គឺជាដំណក់ទឹក ភ្នែកក្រោយពេលខ្ញុំខ្សឹបប្រាប់ក្មួយខ្ញុំថា អ៊ំយកក្មួយមកដល់ផ្ទះក្មួយវិញ ហើយ ក្មួយត្រូវមើលខ្យល់ដង្ហើមដូចអ្វីដែលអ៊ំបានប្រាប់។ ក្រោយពី ដកអុកសីុសែន រួចលើកក្មួយដល់លើផ្ទះមិនបានប្រាំនាទីផង ក្មួយក៏ បានលាអ៊ំទៅទាំងអ៊ំមិនបាននៅក្បែរក្មួយនៅវិនាទីចុងក្រោយ។  ខ្ញុំមិនចង់មានវិប្បដិសារីយ៍បែបនេះដែលអាចកើតឡើងចំពោះខ្ញុំម្តង ទៀតទេ ក្រោយពីខ្ញុំបានទៅលេងលោកយាយខាងឪពុកដែលពេល នេះ ខ្ញុំនៅសល់តែលោកយាយម្នាក់គត់ទាំងខាងឪពុកទាំងខាងម្តាយ ដែលមានវ័យចំណាស់ ហើយសុខភាពចុះខ្សយដោយសារពិសារអ្វី មិនបាន។ ដោយសារកាលពីពីរឆ្នាំមុន គាត់បានពិសារ Supermix នេះដែរ គាត់ចេះតែសួរម្តាយខ្ញុំជារឿយៗឱ្យទិញផ្ញើគាត់ទាំងគាត់មិន បានដឹងថាផលិតផលនេះ អត់មានលក់នៅស្រុកខ្មែរទេ។ បញ្ហាទាំងនេះ បានជម្រុញខ្ញុំឱ្យស្វែងរកទិញផលិតផលនេះយកមកជូនគាត់ប្រើ ឥឡូវ ខ្ញុំរកបានហើយ មិនបង្អង់ឡើយ ស្អែកបានរបស់ដល់ដៃហើយ នឹង ប្រញ៉ាប់ផ្ញើជូនគាត់ភ្លាម។ បញ្ហាអ្វីក៏ដោយក្នុងលោក ឱ្យតែអាចដោះ ស្រាយបាននឹងលុយ មិនមែនជាបញ្ហាធំទេ។ លុយគ្រាន់គ្រាន់តែជា ក្រដាសដែលមនុស្សសន្មត់ធ្វើជាមធ្យោបាយសម្រាប់សម្រួលដល់ ការរស់នៅនិងត្រូវការរបស់មនុស្សតែប៉ុណ្ណោះ តើវាមានតម្លៃអីទៅ ប្រៀបធៀបនឹងសេចក្តីសុខ សុភមង្គល និងមនោសញ្ចេតនារបស់ យើងចំពោះមនុស្សជាទីគោរពនិងជាទីស្រលាញ់របស់យើង?

1 hr · Public
10:44 PM