loading...

Veasna Khem

បើសភាវៈល្អមិនពង្រីកទីទេ នោះមានន័យថាអ្នកព្រមអោយសភាវ:អាក្រក់ត្រួតត្រាអ្នកហើយ ព្រោះសភាវ:អាក្រក់វាប្រឹងពង្រីកទីរបស់វាជារៀងរាល់ថ្ងៃ ដែលនៅទីបំផុតសភាវៈល្អពុំមានទីឈរឡើយ មានតែព្រមរស់ក្រោមការត្រួតត្រារបស់សភាវៈអាក្រក់ហ្នឹងទៅ។ ការងាររបស់LDPសព្វថ្ងៃគឺពង្រីកទីអោយធំដល់ទីបំផុត សំរាប់សភាវៈល្អរស់ ពួកយើងមិនបានធ្វីការងារបំរើអ្នកណាម្នាក់ក្នុងក្រុមរបស់ពួកយើងឡើយ តែពួកយើងធ្វើការងារបំរើមនោសញ្ចេតនារបស់ពួកយើងដែលមានចំពោះពូជសាសន៍យើង យើងធ្វើការងារបំរើមនសិកាជាមនុស្សរបស់ពួកយើង ពួកយើងធ្វើការងារបំរើមនោគមវិជ្ជាដែលមនសិកាយើងប្រាប់យើងថា វាជាមនោគមវិជ្ជាដែលត្រឹមត្រូវ។ យើងជាអ្នកនាំមុខពលរដ្ឋនៃយើងក្នុងការសាងទីដ៏សុខសាន្តថ្លៃថ្នូរមួយសំរាប់ពូជសាសន៍យើង ដូច្នេះយើងមិនអោយការចង់បានយ៉ាងងងឹតងងល់ណាមួយរបស់ពលរដ្ឋយើង ទៅជាសម្ពាធចំពោះពួកយើងដែលជាអ្នកនាំផ្លូវពួកគាត់ឡើយ។ ពួកយើងជាអ្នកច្បាស់នូវផ្លូវដែលយើងត្រូវនាំពួកគាត់ទៅ ដូច្នេះយើងត្រូវតែជំនះគ្រប់ឧបសគ្គដើម្បីនាំពួកគាត់អោយទៅដល់គោលដៅដែលពួកយើងបានកំណត់ទុក។ យើងនឹងពង្រីកឥទ្ធិពលពួកយើងអោយខ្លាំងខ្លា តាមមរយៈនៃការបំពាក់បំប៉នមនោគមវិជ្ជារបស់ពួកយើង ទៅលើពលរដ្ឋធម្មតារបស់ពួកយើង អោយពួកគេក្លាយទៅជាទ័ពស្រួចសំរាប់ចលនាយើងក្នុងពេលបច្ចុប្បន្នផង និងទុកប្រើជាទ្រព្យរបស់ជាតិសាសន៍យើងនៅពេលដែលយើងកាន់ការស្រុកទេសផង។។
3 hrs · Public
11:08 PM