Veasna Khem
និទានរឿងកំប្លែងមួយមុននឹងដេក។ មានមនុស្សប្រុសម្នាក់គាត់មានឆ្កែឈ្មោលមួយ គាត់ជាអ្នករកសីុចាប់សត្វព្រៃមានសំពោចជាដើមដោយប្រើឆ្កែជាជំនួយក្នុងការដេញចាប់សត្វទាំងនោះ។ ដោយមានឆ្កែតែមួយ បុរសនោះចេះតែចាប់សត្វមិនសូវបានទេ ជួនកាលមួយថ្ងៃគាត់ចាប់សត្វមិនបានមួយផង។ ដោយយល់ឃើញថាឆ្កែតែមួយពិបាកក្នុងការព័ទ្ធចាប់សត្វពេក បុរសនោះក៏ទៅខ្ចីឆ្កែមេអ្នកជិតខាងមួយមកទៀតដើម្បីអោយជួយឆ្កែឈ្មោលគាត់ក្នុងការព័ទ្ធចាប់សត្វ ដោយសន្យានឹងអ្នកជិតខាងថាបើបានសត្វនឹងចែកអោយអ្នកជិតខាងម្ចាស់ឆ្កែមេនោះដែរ។ បានឆ្កែពីរ មេមួយឈ្មោលមួយ បុរសនោះសប្បាយចិត្តណាស់ នឹកសង្ឃឹមថាមុខតែចាប់សត្វបានច្រើនមិនខានទេ។ ពេលចូលទៅក្នុងព្រៃបានបន្តិច បុរសនោះក៏បានជួបនឹងសំពោចមួយ បុរសនោះ ក៏បង្អៅឆ្កែទាំងពីរញីមួយឈ្មោលមួយនោះអោយដេញចាប់សត្វសំពោចនោះ។ ដូចចិត្តមែនឆ្កែទាំងពីរសហការគ្នាបានល្អណាស់ដេញសំពោធនោះយ៉ាងលឿន រហូតដល់សំពោចនោះទាល់ទីក៏រត់ឡើងដើមត្នោតមួយនៅក្បែរនោះទៅ។ ឃើញដូច្នោះបុរសនោះក៏ចាត់ចែងអោយឆ្កែទាំងពីរបស់គាត់នៅចាំម្ខាងមួយនៃដើមត្នោតក្រែងពេលគាត់ឡើងទៅចាប់សំពោចៗនោះវាលោតចុះដីហើយរត់រួចពីឆ្កែទាំងពីររបស់គាត់ ម្លោះហើយ គាត់ក៏ចាត់អោយឆ្កែទាំងពីរនៅម្ខាងមួយនៃដើមត្នោត ហើយខ្លួនឯងក៏ឡើងដើមត្នោតដើម្បីចាប់សំពោចដែលកំពុងតែនៅលើដើមត្នោតនោះ។ ពេលបុរសនោះឡើងជិតទៅដល់ចុងត្នោត សំពោធវាភ័យណាស់ក៏សំរេចចិត្តលោតពីចុងត្នោតមកដី ដោយសំដៅទៅខាងផ្នែកខាងឆ្កែឈ្មោលដែលឈ្មោះវាគឺអាលុក។ ម្ចាស់ឆ្កែក៏ស្រែកហៅឈ្មោះឆ្កែឈ្នោលរបស់គាត់ថា អាលុកៗ សំពោធទៅហើយ ដោយនឹកសង្ឃឹមថា ឆ្កែគាត់ឈ្មោះអាលុកនោះនឹងចាប់បានសំពោចនោះជាមិនខានឡើយ។ គាត់ស្រែកបណ្តើរ មើលទៅក្រោមតាមសំពោចដែលលោតនោះផង គាត់ឃើញសំពោចលោតទៅចំកន្លែងដែលអាលុកឆ្កែឈ្មោលរបស់គាត់ដែលគាត់ដាក់អោយវានៅឈរចាំ តែពេលគាត់មើលមកខាងក្រោមឃើញតែសំពោចលោតទៅដីចំកន្លែងអាលុកឈរចាំតែមិនឃើញអាលុកឆ្កែឈ្មោលរបស់គាត់សោះ ពេលនោះសំពោចក៏រត់ចូលព្រៃបាត់ទៅ។ គាត់ក៏សំឡឹងរកអាលុកឆ្កែគាត់ជុំវិញដើមត្នោតដោយក្តីក្តៅក្រហាយ ស្រាប់តែគាត់លាន់មាត់ថា អាឆ្កែចង្រៃ អញខំឡើងដើមត្នោតដេញសំពោចចង់ងាប់ ស្រាប់តែវាទៅធើគ្នាយ៉ាងព្រងើយអីចឹងទៅ។ ការពិតគឺឆ្កែគាត់អាលុកកំពុងតែដោយគ្នាជាមួយមីញីឆ្កែដែលគាត់សុំខ្ចីអ្នកជិតខាងគាត់នោះឯងទើបវាមិនបាននៅតាមចាប់សំពោច។ ងាកមករករឿងសម រង្សីុនិងកឹម សុខាវិញ ក្រោយបោះឆ្នោតឆ្នាំ២០១៣ គាត់ពីរនាក់នេះខំណាស់សហការគ្នាធ្វើបាតុកម្មទំលាក់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែប្រឹងអស់ទំហឹងយ៉ាងណាក៏មិនអាចទំលាក់លោកនាយករដ្ឋមន្ត្រីបានសំរេចដែរ។ ពេលបែកធ្លាយសំលេងសាសងស្នេហារបស់លោកឹមសុខាតាមFacebook ទើបលោកសម រង្សីុដឹងពីមូលហេតុដែលខំបាតុកម្មចង់ងាប់តែទំលាក់លោក នាយករដ្ឋមន្ត្រីហ៊ុនសែនមិនបានសំរេចនោះ លោកសម រង្សីុរអ៊ូរថា អីចឹងតើបានជាបាតុកម្មត្រូវបរាជ័យ ឯងខំបាតុកម្ម ខ្លាំងផ្តាច់ព្រាត់នៅទីលានប្រជាធិបតេយ្យចង់ងាប់ តែមិនបានសំរេច ឥឡូវអញដឹងហើយ ថ្ងៃហ្នុងវាមិននៅជួយបាតុកម្មទេ វារល់ទៅដេកជាមួយស្រីអីចឹងតើបានបាតុកម្មវាបរាជ័យហ្នឹង។។
17 mins · Public