Veasna Khem
កុំបារម្ភអីពូចេះគិតហើយក្មួយ។ ម្យ៉ាងបើយល់ថាគំនិតណាល្អសំរាប់ដំណើរការLDPមិនបាច់យកទៅជជែកនឹងអ្នកណាទេ ជជែកនឹងពូមក បើនៅខ្លាចពូនោះ ឬមួយព្រោះមិនស្គាល់ពូ ច្បាស់ មិនដឹងច្បាស់ថាពូចេះបែងចែកបានត្រឹមត្រូវគ្រប់រឿងហើយឬមួយចង់លាក់ភាពរាក់នៃខ្លួនខ្លាចគេស្គាល់ថាខ្លួនជាមនុស្សមិនជ្រៅខ្លាចនិយាយចេញមកស្រាប់តែជាគំនិតរាក់កំភែល ករណីនេះគឺខ្លួនជាមនុស្សអន់ហើយខ្លាចគេថាអន់ អន់ហើយចង់បានភាណាស់ទៀត ឬដឹងថាគនិតខ្លួននេះជាគំនិតចេញពីចិត្តមិនល្អរបស់ខ្លួន ម្លោះហើយខ្លាចពូដឹងចិត្តមិនល្អនោះ។ បើស្រឡាញ់ទុកចិត្តពូ ហើយក៏ច្បាស់ពីខ្លួន ថាគ្មានគំនិតអាក្រក់ទេ ខ្លាចអីនឹងនិយាយចេញប្រាប់មកពូនូវគំនិតដ៏ស្មោះត្រង់ដែលខ្លួនយល់ថាចំរើនដល់LDPនោះ? បើទុកជាពេលខ្លះ ខ្លួននៅខ្លាចថាគំនិតអញនេះចេញពីចិត្តល្អស្មោះត្រង់ហើយ តែខ្លាចមិនគ្រប់ជ្រុងជ្រោយទៅហ្ន។ បើចេញពីចិតល្អហើយ តែខ្លាចមិនគ្រប់ជ្រុងជ្រោយ បើគិតថាបានប្រើពេលគិតសមរម្យហើយៗនៅតែយល់ថាអីចឹង នោះវាល្មមបញ្ចេញអោយពូដឹងហើយ ពូនឹងជួយគិត តែបើគិតថាគំនិតខ្លួននោះចេញពីចិត្តស្មោះត្រង់ហើយនៅតែមិនហ៊ាននិយាយប្រាប់ពូខ្លាចពូខឹង នោះក្មួយមិនទាន់ស្គាល់ពូទេ បើក្មួយយល់ថាគំនិតណាមួយពិតជាគំនិតស្មោះត្រង់ហើយយល់ថាវាចំរើនដល់LDPយើងហើយ ក្មួយគ្មានត្រូវខ្លាចអីនឹងនិយាយប្រាប់ពូទេ ព្រោះបើពូខឹងនឹងបំណងល្អរបស់ក្មួយ ពូមិនសក្តិសមជាប្រមុខរបស់ក្មួយដែលក្មួយគោរពទេ ទោះពូមើលឃើញថាគំនិតនោះខុសក៏ដោយ ក៏ការខឹងនឹងក្មួយ ព្រោះតែគំនិតក្មួយខុសតែចេញពីបំណងល្អរបស់ក្មួយនោះ នៅតែមិនអាចទទួលអនុគ្រោះអោយប្រធានបក្សឆ្កួតបែបនេះបានដែរ។ ពូស្គាល់ចេតនាល្អរបស់មនុស្ស ពូនឹងវាយតំលៃតាមចេតនាល្អឬអាក្រក់របស់មនុស្ស។ និយាយរួម បើក្មួយទុកចិត្តលើចិត្តរបស់ក្មួយហើយ ឈប់គិតអីផ្សេងទៀតទៅ នឹកឃើញថាមានស្អីល្អសំរាប់ពូឬLDPនិយាយចេញមក ពូច្បាស់ណាស់មិនវាយតំលៃការងាររបស់ក្មួយខុសទេ កុំបាចខ្លាចពូខឹង ពូមិនអាចខឹងនឹងបំណងល្អរបស់អ្នកណាម្នាក់ទេ បើបំណងល្អរបស់ក្មួយសោះតែពូខឹង ទោះគំនិតនោះខុសក៏ដោយ នោះពូមិនសមជាពូដែលក្មួយគោរពទេ។
Like · Reply · Report · 14 minu Source
Like · Reply · Report · 14 minu Source