Veasna Khem
ខ្ញុំធ្លាប់និយាយហើយថា បើអ្នកណាឮគេនិយាយអីអាក្រក់ពីខ្ញុំ ហើយមានមនុស្សដែលពីមុនមកធ្លាប់ទុកចិត្តខ្ញុំ ហើយក្រោយពីបានស្តាប់គេនិយាយអាក្រក់ពីខ្ញុំ
គេនៅតែទុកចិត្តខ្ញុំដដែល នោះគេបានផ្តល់នូវការគោរពមួយដល់ខ្ញុំ ខ្ញុំនឹងមិនធ្វើអោយមនុស្សនោះថោកដោយសារការទុកចិត្តរបស់គេមកលើខ្ញុំឡើយ បើថ្ងៃណាមួយមនុស្សដែលទុកចិត្តខ្ញុំនោះ រកឃើញភាពមិនល្អរបស់ខ្ញុំខុសពីការទុកចិត្តដែលគេធ្លាប់មានចំពោះខ្ញុំ នោះអ្នកគ្រាន់តែដើរមកខ្សិបខ្ញុំតិចៗថា អ្នកឯងមិនសមជាមនុស្សទេ នោះជាទណ្ឌកម្មដ៏អាមាសមួយជីវិតរបស់ខ្ញុំហើយ។ ខ្ញុំនឹងរស់ជាមួយការឈឺចាប់ដែលគ្មានអ្វីត្រូវបកស្រាយ ដែលជាទណ្ឌកម្មធំសំរាប់ជីវិតលើសពីសេចក្តីស្លាប់ទៅទៀតសំរាប់ជីវិតជាជនបដិវត្តន៍របស់ខ្ញុំ។ ពេលឮគេនិយាអាក្រក់ពីខ្ញុំ មានមនុស្សខ្លះដែលមានចិត្តសាស្ត្រទាប ពួកគេនិយាយតាមភាពល្ងិតល្ងង់របស់គ្នា និងសភាពចិត្តដែលមិនទាន់មានមនោសញ្ចេតនាចាក់ជ្រៅជាមួយខ្ញុំថា ចង់អោយខ្ញុំឡើងតុមូលជាមួយបុគ្គលដែលខ្ញុំមានទំនាស់ជាមួយដើម្បីអោយគេអស់ក្តីសង្ស័យក្នុងរឿងទំនាស់ហ្នឹង។ ចំពោះចិត្តខ្ញុំ តើខ្ញុំឡើងតុមូលជាមួយមនុស្សធុននោះដើម្បីអ្វី? ក្នុងចិត្តខ្ញុំដែលធ្លាប់ល្អនឹងអ្នកនោះ ទុកចិត្តអ្នកនោះ ដល់ពេលគេបំពានលើទំនុកចិត្តខ្ញុំ បំពានលើសេចក្តីល្អរបស់ខ្ញុំហួសហេតុពេក មនុស្សនោះវាអស់តំលៃក្នុងការអោយខ្ញុំចង់បានមនុស្សនោះត្រឡប់មកវិញ តើអ្នកយល់ពីចិត្តដែលមានអារម្មណ៍ថាមនុស្សម្នាក់នោះអស់តំលៃសំរាប់ចិត្តយើងទេ? និយាយអាក្រក់ពីខ្ញុំក៏វាគ្មានតំលៃអោយខ្ញុំត្រូវគិត សរសើរខ្ញុំក៏អស់តំលៃដែលត្រូវសប្បាយ តើនៅសល់ចិត្តណាទៀតដែលអោយខ្ញុំរកតំលៃក្នុងផ្លូវចិត្តត្រូវទៅតទល់នឹងមនុស្សដែលខ្លួនមើលងាយដល់កំរិតនេះទៅហើយនោះ។ តើអ្នកពាល់ត្រូវចិត្តបែបនេះទេ? បើមានចិត្តបកស្រាយខ្លះ ក៏មិនមែនចិត្តចង់អោយបុគ្គលដែលខ្លួនខ្ញុំមានអារម្មណ៍ថាអស់តំលៃនោះបានយល់ឬបំបាក់មុខមនុស្សដែលអស់ទាំងតំលៃនៃការឈ្នះទៅហើយទៀតនោះដែរ គឺគ្រាន់តែដើម្បីអោយមនុស្សដែលខ្ញុំគោរពស្រឡាញ់បានដឹងបានយល់ពីរឿងទាំងនោះតែប៉ុណ្ណោះ តែពេលខ្លះ មនុស្សដែលស្តាប់ឮពាក្យគេនិយាយអាក្រក់ពីខ្ញុំ ហើយមានចិត្តសង្ស័យដល់ក្តីល្អរបស់ខ្ញុំហើយ ខ្ញុំមានអារម្មណ៍លែងចង់បកស្រាយទៅទៀតហើយ ព្រោះខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានតំលៃសំរាប់អោយមនុស្សដែលសង្ស័យលើខ្ញុំនោះទុកចិត្តបានទេ ហើយមនុស្សប្រភេទនោះក៏គ្មានតំលៃក្នុងចិត្តខ្ញុំដែលត្រូវបកស្រាយដោយខ្លាចមនុស្សនោះឃ្លាតឆ្ងាយពីខ្ញុំដែរ សូមអ្នកទៅចុះ ពួកយើងគ្មានបានសាងអានុស្សាវរីយ៍ល្អនឹងគ្នាដែលធ្វើអោយចិត្តខ្ញុំបាននឹកស្តាយអ្នកទេ បើចិត្តខ្ញុំបែបនេះជាមួយនឹងអ្នក តើអោយខ្ញុំមានចិត្តឯណាទៅបកស្រាយរឿងដែលអ្នកសង្ស័យលើខ្ញុំនោះ? ទៅតាមការយល់របស់អ្នកចុះ ទៅចុះប្រហែលភាគីជំលោះនឹងខ្ញុំគេអោយតំលៃអ្នកហើយ សូមទទួលយកការអោយតំលៃពីមនុស្សដូចអ្នកចុះ ខ្ញុំមិនថ្លៃថ្នូរដូចអ្នកទេ។ មានរឿងខ្លះ ខ្ញុំទុករឿងនោះមិនខ្ចីបកស្រាយពន្យល់ដើម្បីបន្សុធមិត្តភក្តិស្លាប់រស់ឬមិត្តដែលអាចរួមសុខទុក្ខមួយជីវិតជាមួយគ្នា។ អ្នកណាគេមិនទុកចិត្តយើងដោយសាររឿងណាមួយនោះអោយគេទៅចុះ យើងគ្មានតំលៃអោយគេទុកចិត្តទេ ហើយមនុស្សនោះក៏គេមិនបានទុកយើងជាមិត្តស្លាប់រស់ដែរ ម្លោះហើយគេក៏គ្មានតំលៃសំរាប់ចិត្តយើងដែរ។ បើចំលើមនុស្សដែលចិត្តខ្ញុំបានអោយតំលៃហើយ ព្រោះតែរឿងដែលខ្ញុំថ្លឹងថា មែនរឿងបែបនេះសមនឹងអោយគេដែលធ្លាប់ស្រឡាញ់ទុកចិត្តលើយើងតាំងពីដើមមក មានមនោសញ្ចេតនាជាមួយយើងដូចបងប្អូនពីដើមមក យល់ច្រឡំលើយើងមែន នោះវាពិតជាបណ្តាលអោយចិត្តខ្ញុំយល់ថា ការបកស្រាយពន្យល់គឺជារឿងមានតំលៃណាស់ ព្រោះអាចរំដោះយកមកវិញនូវមិត្តស្លាប់រស់ដែលគេនោះមានការភាន់ច្រឡំមកលើយើង ហើយខ្ញុំច្បាស់ក្នុងចិត្តថា ក្រោយពីយល់ការពិតដែលខ្ញុំបានបកស្រាយដោយស្មោះត្រង់ អ្នកដែលមានតំលៃក្នុងចិត្តខ្ញុំដែលបានយល់ច្រឡំពីខ្ញុំនោះគេនឹងឈឺចាប់ ដែលយល់ខុសមកលើខ្ញុំ។ មនុស្សដែលខ្ញុំអោយតំលៃត្រូវតែមានចិត្តបែបនេះ ខុសលើមនុស្សល្អ ពួកគេពិតជាឈឺចិត្តហើយ យើងនឹងកសាងបានអានុស្សាវរីយ៍ដ៏ផ្អែមល្ហែមមួយទៀតក្នុងទំនាក់ទំនងណាមួយរបស់យើង ដែលវានឹងបានជាចំណងរាប់អានដែលដក់ជាប់នូវជំរៅមនោសញ្ចេតនា។ តែបើខ្ញុំសង្កេតឃើញថា អ្នកដែលចោទប្រកាន់ខ្ញុំក៏អស់តំលៃក្នុងចិត្តខ្ញុំ ហើយអ្នកស្តាប់រឿងដែលគេចោទខ្ញុំក៏គ្មានតំលៃអោយខ្ញុំសោកស្តាយពេលដែលបាត់បង់ នោះខ្ញុំនឹងទុកអោយរឿងដែលបានកើតឡើងចំពោះខ្ញុំ បានជាមូលដ្ឋានសំរាប់បន្សុធបាននូវមិត្តស្លាប់រស់ដែលជាទ្រព្យមានតំលៃលើសអ្វីទាំងអស់ក្នុងជីវិតរបស់ខ្ញុំ។ អោយគេទៅចុះ ហើយអោយអ្នកយល់ថាគេល្អជាងខ្ញុំទៅតាមគេចុះ អ្នកគ្មានតំលៃអោយខ្ញុំបកស្រាយអ្វីទេ។។

2 hrs · Public