Veasna Khem
តែនឹកដល់សង្គមខ្មែរ ការឈឺចាប់ពើតផ្សាផុសឡើងភ្លាម។ នឹកដល់សង្គមខ្មែរ នឹកភ្លាមដល់ភាពព្រហើនរបស់អ្នកមានអំណាច មានខ្សែ មានលុយ តាំងពីលើរហូតដល់ក្រោម សីុបណ្តាក់គ្នា ជិះជាន់បន្តគ្នា។ តែនឹកដល់សង្គមខ្មែរ នឹកឃើញភ្លាមដល់ការឈឺចាប់នៃជនទន់ខ្សោយដែលត្រូវអ្នកមានអំណាច មានខ្សែ មានលុយធ្វើទុក្ខបុកម្នេញ រស់មិនកើត ស្លាប់មិនបាន។ ពិតជាមិនអាចរំងាប់អារម្មណ៍ឈឺចាប់នេះបានទេ លើកលែងតែអំពើថោកទាបទាំងនេះត្រូវបានបោសសំអាតអោយអស់ពីសង្គមជាតិយើង។ ជនរួមឈាមប្រុសស្រីអើយ តើពួកយើងត្រូវរៀនរស់ក្នុងសង្គមថោកទាបនេះឬ?
10 hrs · Public