Lim Sokhamla
កាលដែលមិនទាន់យល់Ldpខ្ញុំមានមិត្ដច្រើន តែតាំងពីខ្ញុំយល់Ldpកាន់តែយូរមកធ្វើអោយមិត្ដភាពខ្ញុំ និងមិត្ដភក្ដិមួយចំនួនច្រើនគេលែងចង់រាប់អានមិនចង់ និយាយរក ខ្លះUnfriend និងលើសពីនេះថែមទាំងនិយា យដើមសើចចំអកទាំងខ្ញុំនៅហ្នឹងទៀត តើមិត្ដភក្ដិគេធ្វើ បែបហ្នឹងទៅរួចទេ?ខ្ញុំចេះតែគិតម្នាក់ឯងជារឿយៗថាខ្លួនឯង នេះមានបានធ្វើអ្វីខុសចំពោះពួកគេទេ? ទេគិតសព្វអស់ហើយថាអត់បានធ្វើអ្វីខុសលើពួកគេទេ តែហេតុអ្វីបានជាពួកគេមិនចង់រាប់អាននិងនិយាយដើមចឹង? មូលហេតុនោះមកពីយើងមានគំនិតផ្ទុយពីគេ ដូចជាការ ចូលរួមនយោបាយ ការយល់ឃើញពីបញ្ហាសង្គម និងបូករួមទាំងការដែលពួកគេវាយតម្លៃមកលើខ្ញុំត្រឹមតែឃើញ ពាក្យជេរមួយចំនួនតូចរបស់ខ្ញុំត្រឹមតែមួយជ្រុងតូច ដោយមិនបានមើលពីហេតុខាងដើមថាតើហេតុអ្វីបានខ្ញុំជេរទេ។ពួកគេចេះតែជោរស្អប់ខ្ញុំតាមគ្នាទង្វើនេះហើយធ្វើអោយទំនាក់ទំនង ខ្ញុំនិងពួកគេចេះតែឃ្លាតឆ្ងាយម្ដងបន្ដិចៗរហូតដល់អស់ ទំនាក់ទំនងបែបនេះ។ម៉្យាងមកពីនិស្ស័យយើងខុសគ្នាទើបធ្វើអោយ យើងមិនអាចយល់ពីគ្នាបាន គឺរាល់ពេលដែលខ្ញុំShare និងផុសពីការអប់រំល្អៗរបស់Ldp ជាហេតុនាំអោយគេធុញទ្រាន់ ជ្រេញទើបបានជាគេUnfriend ខ្ញុំចេញព្រោះវា ទើសភ្នែកគេណាស់ តែមិនអីទេខ្ញុំយល់អាម្មណ៏មួយនេះ ព្រោះខ្ញុំក៏បានប្រៀបធៀបមកខ្លួនឯងថាបើសិនជាខ្ញុំស្អប់មិនទាន់ យល់Ldpហើយរាល់ពេលបើកFBម្ដងៗឃើញតែគេShare,post Ldpខ្ញុំក៏មានអារម្មណ៏ធុញដូចគ្នាដែរ។ អ៊ីចឹងហើយទើបខ្ញុំមិនខឹងនឹងអ្នកណាដែលអ្នកUnfriend ខ្ញុំទេ គឺចាត់ទុកថាមកពីគេមិនទាន់យល់ពីLdpឬគ្មានបញ្ញាគ្រប់គ្រាន់ មិនទាន់អាចវែកញែកហេតុផលត្រឹមត្រូវទេ។តែបើអ្នកចេះឆ្ងល់តែបន្ដិចថា តើខាំឡាមិត្ដអញនេះ ម៉េចបានវាចូលរួមLdp ចូលលទាំងលុយទាំងពេលវេលា គោរព ខឹម វាសនាអីដល់ថ្នាក់ហ្នឹងហ្ន?មើលអញសាកបើកចិត្ដស្ដាប់ ដែរសិន(Www.camldp.org) អញរៀនបានប៉ុនណ្ណឹងដែរ ស្ដាប់អោយដឹងខុសត្រូវ ពិចារណាមើលថាខឹមវាសនាពិតជា ល្អមែនអត់? បើអ្នកចេះឆ្ងល់ចេះតាមដានតែប៉ុណ្ណេះ ម្ល៉េះអ្នកនឹងយល់ពីហេតុផលដែលធ្វើអោយខ្ញុំគោរពលោក ពូវាសនា ហើយពួកអ្នកនឹងយល់ពីទឹកចិត្ដដ៏ស្មោះអស់ពីពោះរបស់ គាត់បាត់ហើយ។ តែចរិតខ្មែរភាគច្រើនយ៉ាប់ណាស់មិនចេះ ឆ្ងល់មិនចូលចិត្ដតាមដានព័ត៌មាន មិនសូវប្រើខួរក្បាលមកវិភាគរកផ្លូវ ត្រូវទេចូលចិត្ដតែធ្វើហួស មិនចេះស្មានអោយល្មមទេ គឺប៉ិន តែខាងជោរស្អប់និងស្រលាញ់មនុស្សតែតាមគ្នា បែបនេះហើយទើបធ្វើអោយមិត្ដភាពយើងឆាប់ប្រេះស្រាំ ពិសេសធ្វើអោយពួកអាអ្នក នយោបាយដ៏ថោកទាបមួយចំនួនធំវាបានចិត្ដណាស់ ព្រោះវានៅអាចបោកបានទៀតបោកមិនចេះស្វាងដ៏រាប ណាខ្មែរនៅតែមិនកែចរិតយ៉ាប់របស់ខ្លួនទេនោះ។ ងាកមកវិញក្នុងមួយជីវិតមនុស្សម្នាក់ៗគួរណាស់តែ ដឹងរឿងពិតអោយដឹងថាអ្នកណាមិត្ដអ្នកណាសត្រូវអ្នកណា ទើបជាវីរបុរសរំដោះប្រទេសដោយសន្ដិភាពនិងមាន ចក្ខុវិស័យភ្លឺស្វាងពិតប្រាកដទើបពេញលេញសមជាមនុស្ស ថ្លៃថ្នូរ។ ជាចុងក្រោយបើក្នុងមួយជីវិតខ្ញុំរកមិនបានមិត្ដស្មោះត្រង់ដែល យល់ពីខ្ញុំទេខ្ញុំសុខចិត្ដយកឆ្កែជាមិត្ដក៏បាន ហើយខ្ញុំស៊ូបាត់បង់អ្នកជុំវិញខ្លួន ក៏មិនព្រមបោះបង់ផ្លូវដែលខ្ញុំយល់ឃើញថាត្រឹមត្រូវបានទេ ខ្ញុំជឿជាក់លើក្បាលខ្ញុំ ព្រោះខ្ញុំបានសិក្សាស្វែងយល់ច្រើនហើយទំរាំចូលក្នុងចលនាLdp ដូចច្នេះគ្មានអ្នកណាអាចមកដាក់សំពាធអោយខ្ញុំចេញពីLdp បានដាច់ខាត៕
2 hrs · Public