Veasna Khem
វាជាការពិបាកខ្លាំងណាស់ដែលមនុស្សម្នាក់សូម្បីតែចិត្តខ្លួនឯងក៏មិនយល់បានផង។ ឧបមា ថាយើងមានឪពុកម្នាក់ដែលយើងគោរពខ្លាំងព្រោះអំពើល្អរបស់គាត់ចំពោះយើង ដែលបានក្លាយជាគុណដ៏ធ្ងន់ចំពោះរូបយើង។ យើងស្រឡាញ់គោរពគាត់ខ្លាំងណាស់ ព្រោះគុណរបស់គាត់ដែលចិញ្ចឹមបីបាច់យើងផង ព្រោះគាត់ជាមនុស្សមានសុភវិនិច្ឆ័យផង គុណធម៌ទាំងនេះធ្វើអោយយើងគោរពនិងស្រឡាញ់គាត់មិនដែលមានមន្ទិល ស្រាប់តែថ្ងៃមួយឪពុកដ៏ជាទីគោរពរបស់យើង មានអំពើមិនសមហេតុផលណាមួយចំពោះយើងដែលខុសពីការរំពឹងទុករបស់យើង ហើយប្រតិកម្មមិនសមហេតុផលរបស់ពុកយើងកើតមកពីការភាន់ច្រឡំ មិនមែនមកពីគាត់ខូចទេ តើយើងដែលគោរពគាត់គ្មានដែលហ្មងក្នុងចិត្ត យើងនឹងមានអារម្មណ៍យ៉ាងណាចំពោះឪពុក? គ្មានអ្វីក្រៅពីតូចចិត្តយ៉ាងខ្លាំងថាហេតុអ្វីគាត់យល់ខុសពីយើងបែបនេះ ស្រក់ទឹកភ្នែកដោយការតូចចិត្ត វាគ្មានចិត្តឯណាទៅប្រតិកម្មបែបចំអកឬមានសកម្មភាពវាយបកឪពុកជាទីគោរពរបស់ខ្លួនទេ ផ្ទុយទៅវិញបើយើងមានចិត្តវាយបក ឬចំអកតបវិញ យើងត្រូវច្បាស់ក្នុងចិត្តថា យើងមិនដែលបានទុកបុគ្គលដែលខ្លួនទុកជាឪពុកនោះថាជាអ្នកមានគុណឬជាមនុស្សគួរអោយគោរពនោះទេ។ នេះជាសភាពពិតរបស់ចិត្ត។ តែអ្នកខ្លះគេនិយាយថាគោរពឪពុក តែគេមិនយល់ទាំងចិត្តខ្លួនគេថាគោរពឬអត់ផង ហើយមានបុគ្គលដែលចិត្តសាស្ត្រទាប ពេលឮបុគ្គលណាមួយនោះនិយាយថាគាត់គឺជាមនុស្សដែលខ្ញុំទុកជាឪពុក ខ្ញុំគោរពខ្លាំងណាស់ តែមិនចេះមើលប្រតិកម្មរបស់បុគ្គលនោះចំពោះបុគ្គលដែលគេទុកជាឪពុកនោះ ក៏ចេះតែជឿទាំងងឹតទៅ។ត្រង់នេះហើយដែលគេនិយាយថាកុំមើលការនិយាយ សូមមើលទង្វើនោះណា។ ណ្ហើយតាមតែដំណើរទៅចុះ។។
35 mins · Public