loading...

Veasna Khem

រឿងដែលវាត្រូវតែកើត ជៀសមិនផុតទេ វាត្រូវតែកើតមានហើយ។ បើពេលនេះមិនកើត ពេលណាមួយវានឹងត្រូវតែកើត អីចឹងបើអោយវាកើតពេលនេះអោយហើយ ក៏ល្អម្យ៉ាងដែរ។ ឃើញមុខគ្នាសំដែងធ្វើជាគ្មានរឿងអី តែក្នុងចិត្តយើងដឹងខ្លួនរៀងខ្លួនថាយើងមានរឿង តើសភាពនៃចិត្តបែបនេះ វាអាចទប់ដល់ពេលណាទៅ? មិនអាចទប់ឬលាក់បាំងគ្នាឬអ្នកដទៃរហូតបានទេ ព្រោះជារឿងដែលមាននៅឯប្រភពនៃសកម្មភាពទៅហើយ មុនឬក្រោយ ដាច់ខាតវាត្រូវតែធ្លាយចេញមកខាងក្រៅដោយចៀសមិនរួចឡើយ ម្យ៉ាងទៀតមិនដឹងថាតើត្រូវលាក់បាំងដើម្បីជៀសបាននូវការនិន្ទាដើម្បីអ្វីផង បើខំលាក់យ៉ាងណាក៏ទីបំផុតវានៅតែកើតឡើងតែដដែលអីចឹងនោះ។ បើវាយ៉ាងនេះទៅហើយ អោយវាធ្លាយចេញមកអោយហើយទៅចុះ ទុកពេលធូរស្រាលក្រោយពីបែកធ្លាយរួចហើយ អោយបានយូរបន្តិច។ ទោះវាជារឿងអ្វីក៏ដោយ ក៏វានៅតែស្រាលជាងរឿងដែលមនសិកាស្តីបន្ទោសយើងដែរ បើរួចផុតទោសមនសិកាហើយ ចាត់ទុកថាមិនមែនជារឿងធំទេ។ បើធ្វើអស់ហើយ ធ្វើរួចហើយនូវអ្វីដែលគួរធ្វើ ហើយលទ្ធផលនៅតែមិនបានតាមប្រាថ្នាទៀត តើនៅស្តាយក្រោយឬបន្ទោសខ្លួនឯងបានប្រយោជន៍អ្វីទៅ? បង្រៀនចិត្តអោយទទួលយកការពិតនេះទៅ។ តាមដំណើររបស់វាចុះ។។
2 hrs · Public
4:08 AM