loading...

Veasna Khem

ចំពោះករណីរឿងសារ៉ាយមានពីររឿងដែលពូត្រូវនិយាយដើម្បីបញ្ចប់រឿង។ ទីមួយរឿងខ្លាចសារាយជាជនបង្កប់ ព្រួយបារម្ភដល់សុវត្ថិភាពពូ។ រឿងនេះ គឺមិនមែនជាការពិតទេ សារ៉ាយមិនមែនជាជនបង្កប់ទេ គឺគ្មានរឿងនេះទេ ពូផ្ទៀងផ្ទាត់រួចហើយគួរអោយទុកចិត្តបានថាយើងមិនយល់ខុសទេក្នុងរឿងសារ៉ាយមិនមែនជាជនបង្កប់នេះ។ ទីពីររឿងសារ៉ាយមានចំណុចមិនល្អខ្លះទាក់ទងទងនឹងរឿងដែលគ្នាយើងpost រឿងស្រីញី រួមទាំងការនៅជិតពូជាប្រចាំដើម្បីបានជាមុខមាត់អោយពួកយើងយល់ថាគេជាមនុស្សសំខាន់ក្នងបក្សអីជាដើម ពូក៏ឈប់គិតដល់ទៀតដែរ។ មនុស្សមិនជាបញ្ហាទេ រឿងមានកំហុស តែសំខាន់ណាស់មនុស្សត្រូវហ៊ានប្រឈមមុខ ទោះទាំងស្លុតក៏ដោយ រហូតនៅទីបំផុតជំនះចិត្តខ្លួនឯងបានដល់ការសារភាព។ វាគឺជារឿងគួរអោយកោតសរសើរនិងគួរអោយអនុគ្រោះជាពន់ពេកណាស់។ ពូឧបមារឿងខ្លីមួយ ថាយើងមានកូនស្រីម្នាក់ែដលខូចអស់សាច់នឹងរឿងប្រុសឈ្មោល ឃើញប្រុសមិនបាន យើងជាឱពុកម្តាយ ស្អប់ខ្លាំងណាស់ចរិតរបស់កូនស្រីយើងបែបនេះ។ ដែលស្អប់ខ្លាំងបំផុត គឺវាការពារទង្វើរបស់វារឿងប្រុសឈ្មោលនេះ ថាជារឿងមិនអាក្រក់អីទេ ឬមិនព្រមសារភាពកំហុសខ្លួន ចេះតែលាក់បាំងជាដរាប។ ស្អប់កូនពេកស្ទើរតែនឹងកាត់កាល់កូនស្រីនេះចោលទៅហើយ ស្រាប់តែមានថ្ងៃមួយនោះ កូនស្រីយើងវាដឹងថាទង្វើវាខុស វាតូចចិត្តយ៉ាងខ្លាំងនឹងទង្វើខ្លួនឯង បាយមិនបាយទឹកមិនទឹក ដែលយើងមើលយល់ថាកូនស្រីយើងវាដឹងខ្លួនខុស វាឈឺចិត្តនឹងខ្លួនឯងខ្លាំងណាស់ វាមកអោយយើងស្តីអោយឬអោយយើងដាក់ទណ្ឌកម្មវាតាមចិត្តយើងចង់ដោយស្មោះត្រង់មិនមានពុតត្បុត ហើយដោយបន្ថែមពាក្យថា ម៉ាក់ប៉ា អំពើរបស់កូនពិតជាស្មោគគ្រោកណាស់ មិនត្រឹមតែម៉ាក់ប៉ាទេដែលស្អប់កូន សូម្បីតែកូន ក៏ស្អប់ខ្លួនកូនដែរ តែម៉ែដឹងទេ ធម្មជាតិបានតាក់តែងគ្រឿងក្នងរបស់កូនមកអោយមានចិត្តឃើញប្រុសមិនបានទេ ពេលកូនខំទប់ចិត្តនឹងរឿងហ្នឹងក្នុងចិត្តកូនឈឺផ្សាពិបាកទ្រាំណាស់ម៉ាក់ប៉ាអើយ ជាតិនេះកូនអភព្វណាស់ ដែលកូនកើតមកមានគ្រឿងក្នុងមិនល្អធម្មតាដូចគេ ពួកគេបានធម្មជាតិតាក់តែងគឿងក្នងអោយគេមានសណ្តានចិត្តល្អ មិនពិបាកទប់ចិត្តនឹងរឿងប្រុសឈ្មោលនេះដូចកូន ម៉ាក់ប៉ាដឹងទេកូនស្អប់ខ្លួនឯងណាស់ កូនមិនសមជាកូនម៉ាក់ប៉ាទេ។ បើបងប្អូន ក្មួយៗ បានជួបរឿងបែបនេះ តើក្មួយនឹងមានអារម្មណ៍កាត់កាល់កូនស្រីនោះទៀតទេ? មានតែទឹកភ្នែកអាណិតកូនទេដែលមាននៅពេលដឹងអារម្មណ៍លំបាកទ្រាំ និងអារម្មណ៍ដឹងថាខ្លួនមិនល្អរបស់កូនស្រីខ្លួន។ សារាយ បងសុំទោសដែលបងគួរតែនិយាយរឿងនេះហើយpostអោយបានឆាប់តាំងពីប្អូនបានធ្វើរឿងដែលប្អូនបានធ្វើរួចហើយភ្លាមៗម្លេះ តែបងរវល់ពេករកពេលសរសេរpostមិនបានទើបរឿងប្អូនមិនទាន់ស្ងប់មកដល់ពេលនេះ។ ទុកចិត្តពូចុះក្មួយ។ សារ៉ាយប្អូនត្រូវតែមានផ្លូវសមរម្យមួយសំរាប់ប្អូន។ សូមក្មួយៗបញ្ចប់ត្រឹមនេះចុះហើយ ទុកសារ៉ាយជាសមាជិកគ្រួសារយើងជាធម្មតាវិញផង។ រឿងក្រោយទៀតជារឿងដែលត្រូវគិតគូរនៅពេលក្រោយ មិនគួរយករឿងមុនដែលយើងបានបញ្ចប់ដោយភាគីខុសបានធ្វើរឿងដែលគួរធ្វើ ហើយអ្នកឃើញគេខុសក៏បានបញ្ចេញកំហឹងរួចរាល់ហើយដែរ មកបន្តដោយមិនព្រមបិទបញ្ជីនោះឡើយ។
8 mins · Public
7:57 AM