loading...
តារាដាក់ដៃលើស្មាពូបែបនេះគ្មានខុសអ្វីទេ ដូចកូននិងឪពុកដែលស្និទ្ធស្នាលគ្នាអីចឹង បើខុសឆ្គងក៏ជាកំហុសអចេតនាដែរ គ្មានកំហុសនៃមនុស្សខូចអីទេ កុំយករឿងនេះមកជាហេតុនៃការជជែក វាមិនសមនឹងកើតជារឿងបានដល់ការជជែកគ្នាទេ។ រឿងតារាថាគ្នាយើង មានចិត្តចង្អៀតក្នុងរឿងក្មួយហៅពូចំឈ្មោះនោះ មិនត្រូវទេក្មួយ មនុស្សមានចិត្តចង្អៀត គឺមនុស្សគិតតែខ្លួនឯង មិនមានសប្បុរសក្នុងចិត្ត មនុស្សមានលក្ខណ:បែបហ្នឹង មិនយល់LDPកើតទេក្មួយ។ ការពិត ពួកគេដែលមានប្រតិកម្មនឹងក្មួយហៅចំឈ្មោះពូទាំងនោះ ជាមនុស្សមានសណ្តានត្រង់ទេក្មួយ មានប្រតិកម្មផ្លូវចិត្តមិនស្រួលពេលឃើញក្មួយប្រើពាក្យហៅពូចំឈ្មោះអីចឹង នៅមិនសុខក៏និយាយពីប្រតិកម្មរបស់ចិត្តខ្លួនចេញមក មនុស្សអីចឹងគឺត្រង់ ស្រួលរស់នៅជាមួយណាស់ មានចិត្តទូលាយណាស់ បើក្មួយចង់ដឹងចិត្តពួកគេថាល្អ ទូលាយយ៉ាងណា ក្មួយសាកគ្រាន់តែសុំទោស ពួកគេថាក្មួយខុស ដោយភ្ជាប់ហេតុផលដោយធ្វើទាល់តែពួកគេដឹងពាល់ត្រូវថាក្មួយស្តាយកំហុសនេះណាស់ ក្មួយក៏ស្អប់ទង្វើនេះដែរ លមើល ពេលនោះបើមិនអ្នកដែលថាក្មួយខុសនោះ អាណិត ការពារក្មួយវិញ អ្នកណាប៉ះក្មួយរឿងអីផ្សេងទៀត អារម្មណ៍ចង់ការពារក្មួយនឹងកើតមានឡើង នេះជាសណ្តានមនុស្សLDP។ ម្យ៉ាងទៀត មនុស្សដែលស្រឡាញ់យើង ពេលឃើញយើងខុស ចិត្តពួកគេត្រូវការបំផុតនូវការបកស្រាយមួយពីមនុស្សដែលពួកគេស្រឡាញ់ ដើម្បីផ្សារបួស ឬការអាក់អន់ចិត្តរបស់ពួកគេ ចំពោះការយល់របស់គេថាយើងបានធ្វើកំហុសដែលនាំអោយពួកគេអាក់អន់ចិត្តនោះ បើយើងជាអ្នកដែលគេយល់ថាបានធ្វើកំហុសនោះ ធ្វើមិនដឹងមិនឮនឹងក្តីត្រូវការៗបកស្រាយនៃចិត្តរបស់ពួកគេទេនោះ ឬយើងបន្ថែមដោយចេញពាក្យអ្វីមួយដែលបញ្ជាក់ថាយើងមិនខ្វល់ពីក្តីត្រូវការនៃចិត្តរបស់ពួកគេទេ ដូចជាពាក្យថា អ្នកណាយល់ថាខ្ញុំជាមនុស្សយ៉ាងម៉េចក៏យល់ទៅ ទុកវាអោយទៅតាមដំណើរ ជាដើម នោះគឺយើងបានសាងកំហុសមួយទៀតចំពោះពួកគេ យើងអាចធ្វើបែបនេះកើតលុះត្រាតែចិត្តយើងគ្មានក្តីស្រឡាញ់ចំពោះពួកគេទេ ហើយពួកក៏គេនឹងទទួលអារម្មណ៍ដឹងថាយើងមិនស្រឡាញ់ពួកគេទេ បានជាយើងមិនរវល់នឹងក្តីត្រូវការ ការបកស្រាយរបស់យើងចំពោះទង្វើដែលធ្វើអោយពួកគេអាក់អន់ចិត្តនោះ។ ហើយរឿងការអាក់អន់ចិត្តរបស់ពួកគេចំពោះរឿងយើងមិនបកស្រាយថាហេតុអីបានជាយើងធ្វើនូវទង្វើនាំអោយគេអាក់អន់ចិត្តនោះ គឺជារឿងសមហេតុផលណាស់ គឺសមតែនឹងអន់ចិត្តអីចឹងហើយ។ ក្នុងករណីហ្នឹងគឺអ្នកមិនបកស្រាយទេ ដែលជាមនុស្សចិត្តដាច់ មិនរវល់នឹងការអាក់អន់ចិត្តរបស់អ្នកដទៃចំពោះយើង ទុកអោយគេឈឺយ៉ាងម៉េចឈឺទៅ។ ក្នងទំនាក់ទំនងមនុស្ស ការបកស្រាយច្រើនណាស់ ដែលធ្វើឡើងមិនមែនដើម្បីលុបលាងឬបិទបាំងកំហុសទេ តែការបកស្រាយនោះគឺជាក្តីសណ្តោសដែលយើងមានចំពោះមនុស្សដែលយើងស្រឡាញ់គោរព ព្រោះយើងដឹងថាគ្នាអន់ចិត្តនឹងយើង ចិត្តគ្នាកំពុងស្រែកឃ្លានការបកស្រារបស់យើង ជាពិសេស ការបកស្រាយរិតតែចាំបាច់ខ្លាំងថែមទៀតនៅពេលយើង មិនបានធ្វើខុសដូចការយល់របស់ពួកគេ តែមនុស្សដែលស្រឡាញ់ គោរព ឬរាប់អានយើង មានការយល់ច្រឡំមកលើយើងទេ។ សូមបញ្ជាក់ ការបកស្រាយក្នុងករណីហ្នឹង គឺដើម្បីតំរូវតាមការស្រេកឃ្លាននៃផ្លូវចិត្តរបស់មនុស្សដែលស្រឡាញ់យើង នេះជាទង្វើដែលចេញពីមនុស្សបេះដូងសណ្តោស។ ទង្វើឬពាក្យណាមួយដែលបង្ហាញអោយអ្នកអន់ចិត្តនឹងទង្វើយើងដឹងថាយើងមិនខ្វល់នឹងការអន់ចិត្តរបស់ពួកគេចំពោះទង្វើយើងនោះ គឺបង្ហាញយ៉ាងច្បាស់ថា យើងមិនស្រឡាញ់ពួកគេទេ ហេតុផលគឺថា ព្រោះយើងមិនបានរវល់នឹងការឈឺចាប់ឬសេចក្តីត្រូវការ ការបកស្រាយរបស់ចិត្តពួកគេនោះឯង។ ការបកស្រាយច្រើនណាស់ ដែលមិនមែនដើម្បីការពារ បិទបាំង ឬលុបលាងកំហុសទេតែជាកាតព្វកិច្ចនៃជនមានចិត្តសប្បុរស ដែលត្រូវផ្តល់អោយចំពោះចិត្តនៃជនស្រេកឃ្លានការបកស្រាយនោះទៅវិញទេ។។
10 hrs · Public
2:30 AM