បើអ្នកនៅក្នុងសាសនាមួយ មានន័យថាអ្នកនៅក្នុងជំនឿមួយបែប ឬអាចនិយាយបានថា អ្នកកំពុងនៅក្នុងភាពងងឹតមួយបែប។ បើអ្នកយល់ថាអ្នកជឿលើសាសនាមួយនេះខុស ហើយអ្នកសំរេចទៅចូលសាសនាមួយទៀត មានន័យថា អ្នកកំពុងដើរចេញពីកន្លែងងងឹតមួយទៅចូលកន្លែងងឹតមួយទៀត។ នៅពេលអ្នកធុញថប់នឹងជំនឿសាសានាទាំងអស់ ហើយសំរេចចិត្តថាឈប់ជឿសាសនាណាទាំងអស់ គឺរស់បែបជាអ្នកមិនជឿសាសនាអ្វីទាំងអស់ នោះ ក៏អ្នកកំពុងតែរស់ក្នុងភាពងងឹតមួយរបៀបផ្សេងទៀតដែរ។ វិធីតែមួយគត់ដែលអ្នកអាចរំដោះខ្លួនអ្នកអោយផុតពីភាពងងឹតបាន គឺអ្នកត្រូវប្រើខួរក្បាលគិត។កាលណាអ្នកគិតឃើញប៉ុណ្ណា នោះមានន័យថាអ្នកក៏បានរំដោះខ្លួនអ្នកពីភាពងងឹតបុណ្ណោះដែរ។ អ្នកចេះតែដើរក្នុងមាគា៌នេះរហូតគឺមាគា៌គិតពិសោធន៍ៗនោះនៅទីបំផុតអ្នកនឹងទៅដល់ភាពភ្លឺស្វាងដោយពេញបរិបូរណ៍។
1 hr · Public