ហាហាហា នឹកដល់ពេលណា សំណើចហួសចិត្តពេលហ្នុងភ្លាម មនុស្សស្រីមិនតិចទេ ដែលប្តីជាអ្នកយល់LDP ហើយចង់អោយប្រពន្ធឬគូស្នេហ៍មិនទាន់រៀបការរបស់គេស្តាប់LDPដែរ។ ប្រាប់យ៉ាងណាក៏នាងមិនស្តាប់ អង្វរយ៉ាងណាក៏នាងមិនដាក់ចិត្តទុកដាក់ ប្តីសាកល្បងច្រើនប៉ុណ្ណា នាងផ្គើនប្តីច្រើនប៉ុណ្ណោះដែរ ប្តីទ្រាំអើយទ្រាំព្រោះស្រឡាញ់អាណិតប្រពន្ធចង់អោយនាងយល់ តែនាងមិនរវល់នឹងចិត្តនេះរបស់ប្តីទេ នាងខំឌឺប្តីដោយពាក្យបញ្ឍឺផ្សេងៗលៃយ៉ាងណាអោយតែបានប្តីឈឺចាប់ មានទាំងពាក្យជេរប្រមាថសព្វៗមកលើឯងដែលអត់ដឹងអី ហើយដែលជាមនុស្សដែលប្តីគោរពនោះទៅទៀត ដើម្បីអោយប្តីឈឺចិត្ត ទោះប្តីហាមមិនអោយជេរក៏មិនព្រម ហើយអោយតែខឹងប្តី គឺជេរឯងឌឺប្តីថែមទៀត ដាក់លក្ខខណ្ឌហាមប្តីសព្វយ៉ាងរហូតប្តីមានអារម្មណ៍ថាហួសក្តីអត់ធ្មត់ នាងអស់តំៃលក្នុងការរស់នៅជុំជាមួយ ហើយនៅទីបំផុតប្តីនោះក៏សំរេចចិត្តបែកពីនាងទៅ។ ស្រាប់តែដល់ប្តីបែកទៅ ដែលនាងស្មានថាចិត្តប្តីមិនអាចដល់ថ្នាក់ហ្នឹងទេនោះ បែរទៅជាស្រឡាំងកាំង ទៅជាធ្លាក់ទឹកចិត្តដោយគំហុកទទួលស៊ូនឹងអារម្មណ៍ខ្លួនឯងដែលសោកស្តាយប្តីល្អមិនបាន ហាហាហាហាហា ខ្លះក៏ស្វះស្វែងរកលេខទូរស័ព្ទឬaccount Facebook ខ្លះមកសំុណាត់ជួបឯងផ្ទាល់ដើម្បីអោយជួយនិយាយអោយប្តីត្រឡប់ទៅរកខ្លួនវិញ ដោយនិយាយថារឿងប្តីខ្លួននេះ គ្មានអ្នកណាអាចនិយាយនឹងប្តីនាងអោយប្តីនាងស្តាប់ក្រៅអំពីឯងទេ ហាហាហាហា ជេរឯងឡើងចង់ហើមពោះ ពេលមានរឿងរត់មករកអ្នកដែលខ្លួនធ្លាប់ជេរអោយជួយ មិនទាន់គិតថាខុសត្រូវអីទេ តែនឹកដល់រឿងនេះពេលណាសំណើចហួសចិត្តមាននៅពេលនោះភ្លាម។។។
17 mins · Public