loading...
ខ្ញុំមានអារម្មណ៍ថា​ ក្នុងជាតិនេះ​ ខ្ញុំបានសងបំណុលទឹកដីកំណើត​ និងជាតិសាសសន៍មួយនេះរួចរាល់អស់ហើយ​ ខ្ញុំនៅជំពាក់បំណុលកូនចៅសមាជិកក្រុមគ្រួសារLDPខ្ញុំតែប៉ុណ្ណោះ។​ មនសិកាប្រាប់ខ្ញុំថា​ ជាតិសាសន៍ជាខ្មែរ​ មិនមែនភ្ជាប់ជាមួយកំណើតពីក្នុងឧទ្ទរម្តាយខ្ញុំមកទេ​ បើជាតិសាសន៍មួយនេះពួកគេស្អប់ខ្ញុំ​ មិនត្រូវការក្តីស្រឡាញ់ពីខ្ញុំទេ​ តើពួកគេមានតំលៃអ្វីអោយខ្ញុំលះបង់សាច់ឈាម​ដើម្បីមនុស្សដែលអារម្មណ៍ខ្ញុំពាល់ថាគ្មានតំលៃសមនឹងខ្ញុំលះបង់អោយបែបនេះនោះ?​ ហេតុអ្វីខ្ញុំមិនអាចស្រឡាញ់ជាតិសាសន៍ដទៃដែលស្រឡាញ់ខ្ញុំជាបងប្អូន​ ហើយរួមរស់ដោយមនោសញ្ចេតនាជាបងប្អូននឹងពួកគេបានទៅ?​ ព្រោះតែគេមិនមែនជាជាតិសាសន៍របស់ខ្ញុំឬ?​ ទេជាតិសាសន៍មិនបានភ្ជាប់ខ្ញុំពីក្នុងឧទ្ទរអ្នកម្តាយខ្ញុំមកទេ​ វាជារបស់ដែលគេពាក់អោយខ្ញុំពេលខ្ញុំកើតចេញមកហើយតើ។​ កូនសំឡាញ់ទាំងឡាយអើយ​ ពុកមិនអាចទុកកូនអោយមនុស្សថោកទាប​ និងមនុស្សរងគ្រោះដែលគ្មានតំៃល​សមនឹងកូនជួយ​ មើលងាយការលះបង់របស់កូនទេ។​ ពុកនឹងខំរិះគិតរកផ្លូវផ្សេងបង្កើតបរិយាកាសល្អៗសំរាប់ជីវិតដ៏មានតំលៃរបស់កូនអោយសមនឹងតំលៃជាមនុស្សរបស់កូន​ និងការលះបង់ពេញដោយមនោសញ្ចេតនារបស់កូនដែលមានចំពោះដល់អ្នកដទៃ។​ ពុកមិនអាចស៊ូទ្រាំនឹងការប្រមាថមាក់ងាយនៃមនុស្សថោកទាប​ និងជនរងគ្រោះដ៏គួរអោយស្អប់ដែលជាមនុស្សគ្មានតំលៃសមនឹងកូនលះបង់សូម្បីតែញើសមួយតក់​ មកលើទឹកចិត្តលះបង់ដ៏ស្មោះត្រង់និងពេញដោយមនោសញ្ចេតនារបស់កូនឡើយ។​ ជីវិតពុកជាតិនេះ​ អស់មានជំពាក់អ្នកណាទៀតហើយ​ ពុកសងជាតិសាសន៍នេះរួចរាល់អស់ហើយ ពុកសល់តែបំណុលរបស់ពុកចំពោះពួកកូនតែប៉ុណ្ណោះដែលពុកមិនទាន់បានសង។​ កូនសងជាតិសាសន៍នេះអោយអស់បំណុល​ និងអោយអស់កម្មពៀរដែលកូនមានចំពោះជាតិសាសន៍នេះ​ចុះ រួចហើយយើងនឹងរស់ជុំគ្នាដោយក្តីសុខសាន្តនាជីវិតចុងក្រោយរបស់ពួកយើងណាកូន។​ ទុកចិត្តពុកចុះ​ ពុកកំពុងតែគិតហើយកូន។​ ទាំងនេះក៏ព្រោះតែពុកស៊ូមិនបាននឹងការប្រមាថដ៏ព្រៃផ្សៃនៃមនុស្សថោកទាបនិងមនុស្សគ្មានតំលៃមកលើពួកកូននោះឯង។​ ពុកចាំមើលតែមួយអាណត្តិទៀតទេកូន។
2 hrs · Public
5:59 AM