loading...
ក្នុងពេលនេះ​ គ្រួសារLDPយើងកំពុងតែមានទុក្ខ​ ប៉ុន្តែមានមនុស្សខ្លះដែលតាំងខ្លួនជាLDPតែពួកគេបានposted សកម្មភាពខ្លះដែលបង្ហាញពការសប្បាយ​។​ សមាជិកគ្រួសារយើងពិតប្រាកដ​ ត្រូវច្បាស់ក្នុងចិត្តថា​ មនុស្សដែលចាត់ទុកខ្លួនថាជាLDPហើយបានបង្ហាញសកម្មភាពសប្បាយរបស់គេក្នុងកំឡុងពេលដែលគ្រួសារយើងកំពុងមានទុក្ខ​ គឺច្បាស់ណាស់ថាពួកគេទាំងនេះ​ មិនមែនជាសមាជិកនៃគ្រួសារLDPយើងទេ​ ដាច់ខាតគឺមិនមែនសមាជិកគ្រួសារLDPយើងទេ​។​ ពួកគេគ្រាន់តែស្រឡាញ់ចូលចិត្តLDP​ គាំទ្រគោលនយោបាយLDP ព្រោះពួកគេដឹងថាLDPយើងល្អ​ បើកាន់ការស្រុកទេស​ LDPនឹងផ្តល់ភាពកក់ក្តៅ​ និងសេចក្តីថ្លៃថ្នូរដល់ជាតិសាសន៍យើង​ ម្លោះហើយពួកគេក៏គាំទ្រLDPយើងទៅ​ ហើយក៏តាំងខ្លួនជាLDP​ ដោយអ្នកខ្លះពាក់មួក​ ពាក់អាវ​ LDP​ និងអ្នកខ្លះទៀតបានចូលរួមនឹងការងារLDPទៅទៀត​ តែសូម្បីតែខ្លួនគេ​ ក៏គេមិនស្គាល់ខ្លួនគេដែរ​ គេមិនដឹងថាខ្លួនគេជាសមាជិកគ្រួសារLDPឬមិនមែនផង​ បើយើងទៅប្រាប់គេថា​ គេមិនមែនជាសមាជិកគ្រួសារLDPទេ​ នោះគេនឹងខឹងយើងទៀតផង។​ វាមិនអាចទៅរួចទេ​ ដែលមនុស្សមានចិត្តជាបងប្អូនក្រុមគ្រួសារតែមួយ​ ហើយពេលសមាជិកគ្រួសារយើងមានទុក្ខ​ ពួកគេដែលជាសមាជិកគ្រួសារដែលកំពុងមានទុក្ខអាចមានចិត្តសប្បាយបាន​ វាមិនអាចទៅរួចជាដាច់ខាត។​ បើឃើញថាពួកគេណាដែលអាចនៅមានចិត្តសប្បាយទៅរួច​ នោះយើងត្រូវតែច្បាស់ក្នុងចិត្តថា​ ពួកគេមិនមែនជាសមាជិកគ្រួសារយើងទេ​ ទោះគេប្រកែកយ៉ាងណា​ ក៏យើងនៅតែច្បាស់លាស់ក្នុងចិត្តថា​ ទេពួកគេទាំងនោះដាច់ខាតមិនមែនជាសមាជិកគ្រួសារយើងទេ។​ ពូធ្លាប់ប្រាប់ក្មួយៗច្រើនដងហើយថា​ បើយើងយកមនោសញ្ចេតនាជាគោល​ ក្នុងLDPមានមនុស្សពីរពួកដែលពូអាចធ្វើការជាមួយបាន​ គឺទីមួយគឺជាក្រុមគ្រួសាររបស់ពូ​ និងទីពីរគឺសមាជិករបស់បក្សយើងដែលពួកគេមិនមែនជាសមាជិគ្រួសារLDPយើងទេ។​ ពេលពូធ្វើការងារLDPប្រចាំថ្ងៃចប់ហើយ​ ពូត្រឡប់ទៅផ្ទះពូជួបជុំសមាជិកគ្រួសារពូជាធម្មតាដូចមនុស្សដែលទៅធ្វើការងាររដ្ឋអីចឹង​ ពេលចប់ការងាររដ្ឋហើយ​ យើងត្រឡប់ទៅផ្ទះងូតទឹកហូបបាយ​ ជជែកលេងកំសាន្តជាមួយសមាជិកគ្រួសារខ្លួនវិញអីចឹងដែរ។​ គេគ្រាន់តែមកចូលរួមក្នុងចលនាយើង​ ដើម្បីបង្កើតសុបិនរួមមួយដែលគេបានសោយផលពីសុបិនរួម​ គឺមាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់​ នេះដែរ​ តែពួកគេមិនបានចូលខ្លួនមកជាសមាជិករួមមនោសញ្ចេតនាគ្រួសារយើងទេ។​ ពួកគេដែលគេសំេរចចិត្តមិនរៀបការចូលក្នុងគ្រួសារណាមួយ​ វាមិនមែនជាកំហុសរបស់គេទេ​ តែវាជាសេរីភាពរបស់គេដែលយើងមិនអាចបង្ខំឬអង្វរអោយមករៀបការនឹងសមាជិកគ្រួសារយើងបានទេ​ តែយើងក៏មានសិទ្ធិប្រាប់សមាជិកគ្រួសារយើងថា​ អ្នកនេះមិនមែនជាសមាជិកគ្រួសារយើងទេដែរ។​ ពេលអានសំណេរពូហើយ​ នឹងមានអ្នកខ្លះដែលគ្រាន់តែជាអ្នកទ្របក្សLDPយើង​ ពួកគាត់នឹងបន្ថយសកម្មភាពសប្បាយរបស់ខ្លួនដើម្បីកុំអោយទាស់ភ្នែករបស់សមាជិកគ្រួសារយើង​ គ្រួសារLDPយើងជាគ្រួសារថ្លៃថ្នូរមួយ​ មិនត្រូវការអោយមនុស្សដែលគេមិនចង់រួមមនោសញ្ចេតនាជាមួយគ្រួសារយើង​ សម្រួមខ្លួនដោយខ្លាចគ្រួសារLDPយើងអន់ចិត្តថាពួកគេសប្បាយនៅពេលដែលគ្រួសារយើងមានទុក្ខនោះទេ​។​ អ្នកសប្បាយធម្មតាចុះ​ ការសប្បាយរបសអ្នក​ វាគ្មានបញ្ហាអ្វីទេចំពោះគ្រួសារយើងក្នុងកំឡុងពេលដែលគ្រួសារយើងកំពុងមានទុក្ខ​ ព្រោះជារឿងធម្មតានៃមនុស្សក្រៅគ្រួសារយើង​ តែយើងគ្រាន់តែសំណូមពរអ្នកបើអ្នកអាចធ្វើបាន​ ថាសូមអ្នកកុំប្រកាសខ្លួនអ្នកប្រាប់អ្នកណាមួយថាអ្នកជាសមាជិកគ្រួសារLDPយើងខ្ញុំ​ កុំយកស្លាកគ្រួសារយើងទៅប្រើ​ តែបើយើងសំណូមពរហើយអ្នកមិនស្តាប់តាមការសំណូមពររបស់យើង​ទេ អ្នកនៅតែប្រកាសខ្លួនថាអ្នកជាសមាជិកគ្រួសារLDPយើងខ្ញុំ​ នោះក៏មិនអីដែរ​ គ្រួសារយើងខ្ញុំនឹងប្រាប់សមាជិកគ្រួសារយើងតៗគ្នាថា​ អ្នកគ្រាន់តែជាអ្នកគាំទ្រគោលនយោបាយរបស់បក្សLDPទេ​ តែអ្នកមិនមែនជាសមាជិកគ្រួសារLDPយើងខ្ញុំទេ។​។។
14 hrs · Public
5:56 AM