ខ្ញុំមិនដែលមានអារម្មណ៍ថាឆ្អែត ថាចុះចាញ់ ថាស្រកស្រុតការតស៊ូតទល់នឹងមនុស្សអាក្រក់ដែលធ្វើបាបគាបសង្កត់ជិះជាន់ ធ្វើទុកបុកម្មេញជនទន់ខ្សោយទាំងឡាយឡើយ តែពេលខ្លះខ្ញុំមានអារម្មណ៍ថាឆ្អែតហួសពីឆ្អែតទៅទៀតនឹងមនុស្សខ្មែរទាំងឡាយដែលជាអ្នកស្គាស់ខុសស្គាល់ត្រូវ ដឹងថាចលនាយើងត្រូវមានលទ្ធភាពចូលរួមជួយខ្មែរជាជនរងគ្រោះ តែពួកគេលួចសំងំទាំងក្នុងចិត្តមិនសុខដឹងថានេះគឺជាអំពើអយុត្តិធម៌ ក៏នៅតែសំងំកើតទៀត លួចជួយតាមវិធីណាក៏មិនធ្វើ និងមនុស្សខ្មែរមួយក្រុមទៀតដែលជាអ្នកក្រីក្រលំបាកវេទនាដែរគួរតែចូលរួមជួយគ្នាដើម្បីកសាងសង្គមសុខសាន្តដើម្បីពួកជនទន់ខ្សោយខ្លួនឯងទាំងអស់គ្នា តែពួកគេទាំងនោះគ្មានខ្វល់រស់យ៉ាងធម្មតាក្នុងសង្គមដ៏អយុត្តិធម៌នេះ។ តែនឹកដល់មនុស្សពីរក្រុមនេះ ខ្ញុំមានអារម្មណ៍ថាឆ្អែតនឹងខ្ពូជសាសន៍ខ្លួនឯងអើយសែនឆ្អែត។ ចាកចេញពីគណៈបក្សសម រង្សីុមក សង្ឃឹមយ៉ាងមុតមាំថា ទឹកចិត្តលះបង់ដ៏ស្មោះត្រង់ដើម្បីសង្គ្រោះខ្មែរអោយសុខសាន្តអោយថ្លៃថ្នូរ អោយស្គាល់តំលៃនៃការរស់ មុខតែនឹងកួចចិត្តខ្មែរអោយស្លុតចិត្តចូលរួមក្នុងចលនានេះ តែលោកអើយ ខ្មែរមួយចំនួនធំដែរដឹងថានេះជាចលនាតំណាងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍ខ្លួនយ៉ាងពិតប្រាកដហើយ តែនៅតែអាចនៅស្ងៀមសំងធ្វើមិនដឹងមិនឮទៅកើត នៅពេលខ្លួនមានលទ្ធភាពជួយ លទ្ធភាពចូលរួម តែធ្វើមិនដឹង និងមួយក្រុមច្រើនទៀតដែរ ជាអ្នកក្រីក្រលំបាកលំបិន ងាយរងការជិះជាន់បំផុត តែអត់រវល់នឹងស្អីទាំងអស់ អ្នកណាលះបង់ដល់កំរិតណាដើម្បីជួយខ្លួនពួកគាត់ក៏ដោយ គឺពួកគាត់មិនរវល់មិនចាប់អារម្មណ៍ ទោះការលះបង់ដល់កំរិតណាក៏ដោយ លះបង់អ្វីក៏ដោយដើម្បីពួកគាត់ គឺពួកគាត់ គ្មានរវល់ គ្មានញោចដល់ចិត្តពួកគាត់បន្តិចទាល់តែសោះ។ មើលពួកគាត់យូរៗទៅមានអារម្មណ៍ថាឆ្អែតចិត្តគិតថាមនុស្សប្រភេទនេះគ្មានតំលៃអោយយើងលះបង់អ្វីសូម្បីតែបន្តិចដើម្បីគាត់ទេ។។
7 hrs · Public