loading...
ការលះបង់មួយ​ ដាច់ខាតត្រូវតែគិតពីតំលៃ​ ខ្ញុំចេះតែសួរខ្លួនឯងថា​ តើខ្ញុំប្តូរជីវិតខ្លួននិងក្រុមគ្រួសារខ្លួនដើម្បីប្តូរយកអ្វី?​ តើប្តូរយកអ្វីមកវិញ?ពលរដ្ឋច្រើនណាស់មិនសមទទួលបានការលះបង់របស់គ្រួសារខ្ញុំទេ​ ពួកគេគ្មានតំលៃអោយឈាមគ្រួសារខ្ញុំហូរដើម្បីមនុស្សសំរាមដូចពួកគេទាំងនេះទេ។​ ចំពោះទឹកដីកំណើតខ្ញុំ​ បើពលរដ្ឋខ្មែរភាគច្រើនគេសំរេចថាសុខហើយព្រមហើយក្នុងការរស់នៅបែបហ្នឹង​ នោះយើងជាមនុស្សភាគតិចត្រូវច្បាស់ក្នុងចិត្តថា​ ទឹកដីនេះមិនមែនជារបស់យើងទេ។​ យើងមិនមែនចាញ់ហើយបោះបង់ទឹកដី​នេះចោលទេ​ គឺយើងបោះបង់ចោលការដណ្តើមយក​ ព្រោះទឹកដីមិនមែនជារបស់យើងទេ​ ជារបស់មនុស្សភាគច្រើន​ទេតើ។​ បើការឈឺចាប់របស់គ្រួសារយើងមិនមែនជាការឈឺចាប់របស់ពួកគេផង​ តើយើងហៅពួកគេថាជាបងប្អូនជនរួមឈាមយ៉ាងម៉េចទៅរួច?​ មិនមែនទឹកដីរបស់យើងទេ​ មិនមែនបងប្អូនយើងទេ​ ទឹកដីគេទេ​ បងប្អូនគេទេ​ យើងគ្មានទឹកដីរស់ទេ​កូន​ ត្រូវរកកន្លែងរស់ថ្មី​ដើម្បីគ្រួសារយើង​ ទោះជាសុំគេដូចគ្នា​ តែជាតិសាសន៍គេផ្សេងទៀត​ ចិត្តល្អជាងជាតិសាសន៍ខ្មែរនេះណាកូន។។។
22 mins · Public
10:06 PM