loading...
មានគេចោទគ្រួសារយើងថាពលរដ្ឋខ្មែរច្រើនណាស់កំពុងមានទុក្ខតែអត់បានទៅជួយទេ​ តែបើប៉ះរឿងសមាជិកខ្លួនវិញជួយងាប់ចោល។​ បងប្អូនថ្លឹងចិត្តរបស់បងប្អូនមើល​ តើសព្វថ្ងៃចិត្តគ្រួសារប្រឹងទាំងយប់ថ្ងៃដើម្បីអ្វី​ ក្នុងជំរៅចិត្តយើងតើដើម្បីអ្វី?​ ច្បាស់ណាស់គឺកំពុងធ្វើដំណើរទៅជួយគាត់ហ្នុឹងឯង​ ក្នុងចិត្តយើងឃើញពលរដ្ឋខ្លួនរងទុក្ខ​ ចិត្តយើងអន្ទះអន្ទែងប្រឹងទាំងយប់ទាំងថ្ងៃដើម្បីទៅជួយពួកគាត់​។តើអ្វីទៅជាការកំពុងជួយពលរដ្ឋយើងដែលកំពុងតែរងគ្រោះសព្វថ្ងៃនោះ?​ គឺការពន្យល់ពលរដ្ឋយើងអោយចូលរួមជួយខ្លួននិងជួយជាតិខ្លួននោះឯង។​ យើងប្រាប់ពលរដ្ឋរាប់ពាន់ដងហើយ​រំលឹកគាត់ហើយរំលឹកទៀត​ ថាការជួយរបស់យើងចំពោះជាតិសាសន៍យើងគឺផ្តើមចេញពីការផ្លាស់ប្តូរផ្នត់គំនិតពលរដ្ឋខ្មែរនេះឯង។​ អ្នកចាំពាក្យយើងទេ​ យើងបានប្រាប់អ្នករាប់ពាន់ដងហើយថា ដំណើរនៃការជួយជាតិយើងអោយផុតពីទុក្ខវេទនាសព្វយ៉ាង​គឺត្រូវតែចាប់ផ្តើមឡើងដោយការជួយផ្តល់តំរុយក្នុងការគិត​ ការផ្តល់មូលដ្ឋានក្នុងការគិតដើម្បីផ្លាស់ប្តូរផ្នត់គំនិតពួកគាត់នេះឯង។​ មនុស្សដែលចោទយើងថារាស្ត្រកំពុងរងទុក្ខម្តេចមិនទៅជួយ​ ម្តេចដល់ពេលសមាជិកគ្រួសារខ្លួនមានទុក្ខម្តេចស្ទុះស្ទារខ្លាំងម្លេះនោះ​ គឺពួកគេតាំងពីដើមមកពួក​គេ​ មិនដែលទទួលស្គាល់ថា​ ការប្រឹងទាំងយប់ថ្ងៃរបស់យើងក្នុងការផ្តល់មូលដ្ឋានក្នុងការគិតដល់ពលរដ្ឋគឺការជួយពលរដ្ឋទេ។​ ពួកទាំងនេះវាល្ងង់ផង​ គ្មានទស្សនៈភ្លឺស្វាងក្នុងការជួយផង​ គ្មានចិត្តជួយពលរដ្ឋពិតប្រាកដផង​ និងជាមនុស្សខូចទោះដឹងថាការងារយើងត្រឹមត្រូវជាការងារប្រកបដោយទឹកចិត្តពុះកញ្ជ្រោលក្នុងការជួយពលរដ្ឋពិតប្រាកដនិងដោយទស្សនៈក្នុងជួយដ៏ភ្លឺស្វាងក៏ដោយក៏នៅតែមួលកាច់​យើងបានផង តើសំដីពួកមនុស្សថោកទាបអស់នេះមានតំលៃអីអោយយើងយកចិត្តទុកដាក់?​ ពួកវាថាយើងធ្វើតែរឿងតូចតាច​ គ្មានធ្វើរឿងធំដូចcnrpទេ​ cnrp ជួយរឿងដីធ្លីប្រជាពលរដ្ឋច្រើនពាន់គ្រួសារ​ មិនមែនរឿងល្អិតល្អោចដូចគ្រួសារសម្ព័ន្ធយើងកំពុងជួយអ្នកនៅដីកំពតសព្វថ្ងៃនេះទេ។​ យើងជួយពង្រីកគំនិតទាំងយប់ទាំងថ្ងៃវាមិនទទួលស្គាល់ថានោះជាទឹកចិត្តជួយ​ និងជាដំណើរត្រូវទំនងក្នុងការជួយដោះស្រាយមិនត្រឹមតែដីធ្លីពលរដ្ឋទេ​ តែជាជាការជួយដោះស្រាយបញ្ហាគ្រប់យ៉ាងជុំវិញជីវិតពលរដ្ឋទេ។​ នោះជាការយល់ដ៏ល្ងីល្ងើរបស់អ្នកទេតើ ម្តេចអ្នកភ្លឺស្វាងដូចយើងទៅគិតនិងទៅធ្វើរឿងល្ងីល្ងើដូចក្រុមcnrpដ៏ល្ងីល្ងើទាំងមេទាំងកូនអ្នកឯងនោះកើត?តើcnrp ដ៏ល្ងីល្ងើនិងជាអំពើចេញពីចិត្តថោកទាបដើម្បីកេងចំណេញនយោបាយដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ក្រុមថោកទាបcnrp អ្នកឯងហ្នុង​ ជួយរឿងដីធ្លីបានត្រង់ណាមួយកន្លែងហើយឬនៅ​ កុំថាតែរឿងដីធ្លីតើមានកៅអីក្នុងសភា៥៥ទៅហើយនោះ​ ជួយអីពលរដ្ឋបានខ្លះហើយ​ ជួយតែរឿងថោកទាបរបស់ក្រុមអ្នកដឹកនាំខ្លួនឯងមិនបានផង។​ មានមនុស្សជាប់គុកច្រវាក់មិនចេះតិចនាក់ព្រោះតែរឿងក្តិតក្តថោកទាបរបស់មេដឹកនាំអ្នកហ្នឹង​ ហើយជួយតែពួកនោះមិនបានផង​ ម្យ៉ាងទៀតវាគ្មានចិត្តឈឺចាប់ពិតចេញពីជំរៅចិត្តដូចគ្រួសារយើងដែលមានសមាជិកគ្រួសារមានបញ្ហានោះផង។​ ដំណើរជួយរបស់គ្រួសារយើងចំពោះពលរដ្ឋយើង​ ត្រូវនាំដើរទៅមុខដោយទ័ពស្នូលរបស់យើង​ មានន័យថាទ័ពស្នូលរបស់យើងជាអ្នកដឹកនាំចលនាពង្រីកគំនិតដែលគ្រួសារLDPយល់ច្បាស់ថាគឺជាដំណើរដ៏ត្រឹមត្រូវក្នុងការជួយជាតិ​ ស្រាប់តែពេលមួយនោះពួកគេមានបញ្ហា​ ទីមួយវាជារឿងមនោសសញ្ចេតនាគ្រួសារ​ និងទីពីរវាជារឿងត្រឹមត្រូវដែលយើងចំណាយមិនស្តាយស្រណោះ​ ពេញចិត្តក្នុងចំណាយដើម្បីសង្គ្រោះទ័ពស្នូលរបស់យើង​ ព្រោះវាទាក់ទងនឹងតំលៃដ៏ខ្ពស់នៃទ័ពស្នូលរបស់យើង​ ទ័ពស្នូលរបស់យើងមានតំលៃលើសមនុស្សធម្មតា។បាត់បង់ទ័ពស្នូល​ ចលនាជួយជាតិយើងថមថយ​ និងម្យ៉ាងទៀតក្នុងអារម្មណ៍យើងទ័ពស្នូលរបស់យើងមានតំលៃជាមនុស្សខ្ពស់លើសមនុស្សធម្មតា​ ហើយពួកគេជាសមាជិកគ្រួសារយើងផង​ ហេតុអីបានជាយើងគ្មានហេតុផលសមរម្យក្នុងការចំណាយមិនស្តាយ​ ពេញចិត្តនឹងចំណាយដើម្បីសង្គ្រោះពួកគេទៅ?​ រឿងធំតូចអ្នករាប់ក្បាលមនុស្សឬ?​ សំរាប់LDPយើងដែលជាមនុស្សលើមនុស្ស​ ទោះយើងមិនទាន់កាន់កិច្ចការប្រទេសជាតិ​ ក៏យើងកំពុងដឹកនាំសង្គមមនុស្ស​ ឥទ្ធិពលមនោគមវិជ្ជាថ្មីរបស់LDPយើងកំពុងជះឥទ្ធិលយ៉ាងខ្លាំងទៅលើសង្គមមនុស្ស​ យើងគិតពីតំលៃមិនគិតចំនួនដូចក្រុមខួរអន់របស់អ្នកឡើយ។​ ម្យ៉ាងទៀតគិតដោយស្មោះត្រង់ចុះ​ ពួកយើងជាLDPជាជនរងគ្រោះដូចតែពលរដ្ឋផ្សេងទៀតដែរ​ គ្រាន់តែយើងមានការយល់ដឹងសីុជម្រៅជាងពលរដ្ឋរងគ្រោះផ្សេងទៀតតែប៉ុណ្ណោះ​ តែលទ្ធភាពរបស់យើងមិនលើសជនរងគ្រោះដ៏ទៃទៀតក្នុងសង្គមនេះទេ​ តើយើងមានលទ្ធភាពឯណា​ មានលុយកាក់ឯណាច្រើនហូរហៀរដល់ទៅសល់ជួយដល់អ្នកនៅក្រៅរង្វង់គ្រួសារយើងទៅ?​ ជារឿងដែលមនសិការមនុស្សទទួលថាត្រឹមត្រូវដែលយើងត្រូវតែជួយមនុស្សដោយចាប់ផ្តើមពីសមាជិកគ្រួសារខ្លួនទៅ​ បើខ្ញុំនៅសល់លទ្ធភាពជួយហើយមិនជួយអ្នកនៅក្រៅរង្វង់គ្រួសារខ្លួននោះសមណាស់ដែលអ្នកមកបន្ទោសខ្ញុំថាខ្ញុំពេលអ្នកនៅក្រៅរង្វង់គ្រួសារមានទុក្ខ​ ខ្ញុំមិនដែលជួយគេ​ គឺជួយតែគ្រួសារខ្លួន​ តែនេះលទ្ធភាពខ្ញុំជួយតែសមាជិកគ្រួសារខ្លួនមិនគ្រប់ផង​ តើអោយខ្ញុំទៅជួយអ្នកក្រៅរង្វង់គ្រួសារយ៉ាងម៉េចទៅកើត​ ម្យ៉ាងទៀតទោះក្រលំបាកយ៉ាងហ្នឹងក៏ដោយក៏គ្រួសារខ្ញុំបានចែករំលែកជាមួយពលរដ្ឋរងគ្រោះក្រៅគ្រួសារនូវការជួយមួយយ៉ាងពិតប្រាកដរួចហើយ​ គឺជួយពង្រីកគំនិតនោះអី។​ មួយវិញទៀតដែលលើសពីពួកគេជាសមាជិកគ្រួសារខ្ញុំបានជាខ្ញុំជួយពួកគេមុននោះគឺ​ ដោយហេតុថា​ មនុស្សនៃគ្រួសារខ្ញុំ​ ជាមនុស្សដែលមានតំលៃជាមនុស្សខ្ពស់ជាងជនរងគ្រោះផ្សេងទៀតក្រៅរង្វង់គ្រួសារខ្ញុំផងដែរ។។
Yesterday at 7:36am · Public
10:04 PM