loading...
ជនជាតិអីុស្រាអែលអាចមានទឹកចិត្តកំពូលក្នុងការសង្គ្រោះពលរដ្ឋរបស់គេ​ ព្រោះពលរដ្ឋគេជាមនុស្សមានតំលៃសក្តិសមនឹងទទួលបានការលះបង់របស់អ្នកសង្គ្រោះណាស់​ បើបែបហ្នឹងទៅស្តាយអីជីវិតក្នុងការសង្គ្រោះនោះ​ ទោះបាត់បង់ជីវិត​ ក៏មានតែការពេញចិត្តដែរ​ គ្មានទេចិត្តសោកស្តាយ ព្រោះវាពេញតួជាការងារសប្បុរសដ៏មានតំលៃ។តែជនជាតិយើងផ្សេងពីនេះដូចមេឃនឹងដី។ចាំមើលតែមួយអាណត្តិទៀតទេកូន​ យើងនឹងរកដំណោះស្រាយផ្សេងសំរាប់ជីវិតគ្រួសារយើង។​ ពុកមិនអាចឈរមើលឈាមកូនហូរព្រោះដូរយកមកវិញនូវ"សំរាម"ទេកូន។​ ទុកអោយពួកគេរស់តាមបែបផែនពួកគេចុះ។​ អ្នកយល់ហើយមិនចូលរួម​ គេនៅសំងំចាំមើលចលនាយើង​ ធ្វើដូចយើងប្រយុទ្ធដើម្បីខ្លួនយើង​ ធ្វើដូចពួកគេហ្នឹងជាជនជាតិផ្សេងពីយើង អោយពួកគេសំងំនៅក្នុងស្ថានភាពហ្នុងទៀតចុះ។​ ពលរដ្ឋដែលស៊ាំនឹងការជិះជាន់មើលងាយមើលថោកពីពូជសាសន៍ខ្លួនឯង​ រស់នៅបែបអាសាច់ជូនខ្លាដើម្បីបន្តជីវិតដ៏គ្មានតំលៃរបស់គេ​ អោយគេរស់ក្នុងសភាពដែលពួកគេកំពុងស៊ាំហ្នុងចុះ។​ គណបក្សប្រជាជន​ អោយគេសប្បាយនឹងដៃគូប្រឆាំងបែបបក្សប្រឆាំងសព្វថ្ងៃហ្នឹងទៀតចុះ​ ពួកគេសប្បាយនឹងប្រកួតបែបគេហ្នឹងអោយគេនៅប្រកួតចុះកូន​ វាជាជំនក់ចិត្តរបស់គេហើយ។ យើងនឹងរកផ្លូវសំរាប់ជីវិតបែបអ្នកយល់ធម៌របស់ពួកយើង​ វាគ្មានតំលៃអ្វីអោយយើងយកញើសសូម្បីមួយតក់ទៅឡូកឡំនឹងចំណូលចិត្តរបស់ពួកគេទេ។ ពុកចង់រស់ជុំកូនក្នុងសន្តិភាពផ្លូវចិត្តនាជីវិតចុងក្រោយរបស់ពុក​ ហើយពេលបិទភ្នែកលាកូនប្រុសស្រី​ ពុកញញឹមក្នុងចិត្តថាពុកបានរកកន្លែងសុខសាន្តអោយកូនរួចរាល់ហើយ​ គ្មានបញ្ហានៅពេលដែលគ្មានវត្តមានពុកទេ។​ ជីវិតពួកកូនមានតំលៃសំរាប់ពុកបង្ហូរញើសឈាមណាស់កូន​ ពុកពេញចិត្ត​ ពុកកក់ក្តៅក្នុងអារម្មណ៍ក្នុងការបូជាជីវិតដើម្បីពួកកូនណាស់។​ រស់ក្នុងសង្គមនេះ​ មានតែការភ័យខ្លាច​ មានតែអំពើរអយុត្តិធម៌​ មានតែការឈឺចាប់​ បញ្ហាហៅមហាបញ្ហា​ បើដូរបាននូវរបស់មានតំលៃនោះ​ ទោះស្លាប់ក៏នៅតែពេញចិត្ត​ តែនេះប្តូរបានមកវិញនូវ"សំរាម"។​ គ្មានតំលៃសមនឹងកូនលះបង់ទេកូន​ ធ្វើអស់ចិត្តហើយ​ គ្មានរឿងអីត្រូវជាប់ជំពាក់តែនឹងពាក្យដែលគ្មានតំលៃអីបន្តិចសោះគឺ​ "ជាតិសាសន៍យើង"នោះឡើយ។​ ស្អីទៅជាតិសាសន៍យើង?​ ឆ្កួតអីក៏ឆ្កួតម្លេះ​ គ្រាន់តែជាពាក្យសំគាល់ក្រុមមនុស្សមួយក្រុមតែប៉ុណ្ណោះ​ តើវាមានតំលៃអីទៅ​ វាគ្រាន់តែជាសូរស័ព្ទទេតើ​ ដែលត្រូវយកមកគិតនោះគឺតំលៃមនោសញ្ចេតនា​។​ ជាតិសាសន៍យើង​ តែយើងមិនបានស្រឡាញ់គ្នា​ គ្មានការអោយតំលៃលើមនោសញ្ចេតនារវាងគ្នានឹងគ្នាផងហ្នឹង​ តើពាក្យថាជាតិសាសន៍យើងវាមានន័យអីទៅ​ ម្តេចក៏ទៅឆ្កួតនឹងពាក្យដែលគ្មានតំលៃជាខ្លឹមសារគួរអោយយើងលះបង់ផងហ្នឹងទៅវិញ។​ បើគ្មានតំលៃជាមនោសញ្ចេតនារវាងគ្នានឹងគ្នា​ នោះពាក្យថាជាតិសាសន៍យើងនេះ​ វាមានតំលៃត្រឹមតែសូរស័ព្ទទេកូន​ កុំទៅឆ្កួតជំពាក់ចិត្តនឹងរបស់គ្មានតំលៃអីចឹងណាកូន។​ កាលណាកូនធ្វើការលះបង់​ កូនត្រូវគិតអំពីតំលៃ។​ យើងដើរចេញពីទីលានរបស់ពួកគេ​ ខ្មាំងសត្រូវយើងគេសើចសប្បាយថាយើងចាញ់​ ហាហាហា​ហា​ ឆ្កួតសុទ្ធ​ យើងឈប់ប្រយុទ្ធព្រោះយើងតំលៃនៃការឈ្នះអ្នកឯងមិនឃើញតែប៉ុណ្ណោះទេតើ​ យើងនៅប្រយុទ្ធស្លាប់រស់នឹងអ្នកឯងដើម្បីអ្វី​ បើយើងមើលឃើញថារបស់ដែលអ្នកឯងខំការពារខ្លាចយើងដណ្តើមយកនោះជា"សំរាម"ទេតើ។​ ទាំងអ្នកឯងក៏សប្បាយនឹងបឺតជញ្ជក់យកផលពីសំរាម​ ទាំងសំរាម​ ក៏ស៊ាំធម្មតានឹងការបឺតជញ្ជាក់របស់អ្នកឯង​ ហើយអ្នកឈរមើលការបឺតជញ្ជក់របស់អ្នកឯងចំពោះសំរាម​ ក៏មានចិត្តធម្មតាស៊ាំនឹងមើលទិដ្ឋភាពនេះ​ទៅហើយនោះ សូមអ្នកប្រើជីវិតរបស់អ្នកសប្បាយតាមធម្មជាតិរៀងៗខ្លួនរបស់អ្នកចុះ។​ យើងមើលមិនឃើញថាអ្នកឈ្នះយើងទេ​ តែយើងមើលឃើញតែថាអ្នកទាំងឯងហ្នឹងកំពុងតែវង្វេងវង្វាន់រកផ្លូវមិនឃើញរហូតដល់លាចាកលោក​ ជាជីវិតគួរអោយសង្វេគទៅវិញទេ។​ សន្តិភាពគឺនៅក្នុងជំរៅចិត្ត​ មិនស្ថិតនៅលើរូបភាពឈ្នះចាញ់ទើបបានចិត្តបានសន្តិភាពនោះទេ​ តែការពេញចិត្តទៅវិញទេដែលមានសន្តិភាពក្នុងផ្លូវចិត្ត។​ យើងមានសន្តិភាពផ្លូវចិត្តក្នុងការចាកចេញ​ ដោយមានអារម្មណ៍ជ្រះស្រឡះថា​ យើងគ្មានជំពាក់បំណុលពួកអ្នកទៀតទេ​ នោះហើយគឺជាសន្តិភាពរបស់ពួកយើង។​ សូមកុំគិតថាយើងចាញ់ចិត្តសត្រូវ​ ត្រូវគិតថាឈ្នះដើម្បីដណ្តើមបានសំរាមឬ???
February 8 at 10:31pm · Public
10:03 PM