ធ្វើនយោបាយកែស្រុកមួយដាច់ខាតត្រូវមានមនោគមវិជ្ជា។ គ្មានមនោគមវិជ្ជាមិនអាចកែប្រែឬផ្លាស់ប្តុុរប្រទេសមួយបានទេ ទោះជាមានការផ្លាស់ប្តូរអ្នកដឹកនាំក៏ដោយ ក៏ប្រទេសនោះនឹងមិនមានការផ្លាស់ប្តូរអ្វីដែរ ហើយជាញឹកញាប់ចលនាគ្មានមនោគមវិជ្ជាអ្វីរលីងណិលបែបនេះនោះ បាននាំប្រទេសអោយក្រឡាប់ចាក់ហិនហោចខ្លោចផ្សាហើយរកអ្នកទទួលខុសត្រូវមិនបានទៅទៀតផង។ CNRPគ្មានមនោគមវិជ្ជាអ្វីទាំងអស់ គឺឈរតែលើការឈឺចាប់របស់មនុស្សខ្មែរដែលចង់ផ្លាស់ប្តូរតែប៉ុណ្ណោះ។ ពេលកំហឹងវាឡើងគ្រប់អង្សាហើយ មនុស្សងាយនឹងត្រូវគេបោកប្រាស់ណាស់។ រឿងបោកប្រាស់នៅលើគោក នឹងមុខៗ តែព្រោះតែកំហឹង មនុស្សទៅជាមើលមិនឃើញ។កូរ៉េខាងកើតកូcnrpហើយ ខ្មែរចូលអន្ទាក់វាមួយលំដាប់ទៀតហើយ។ យើងអាណិត ស្រណោះពួកគាត់យ៉ាងណា ក៏យើងគ្មានសមត្ថភាពនិងលទ្ធភាពឯណាទៅសង្គ្រោះគាត់បានដែរ មានតែបើកភ្នែកទាំងឈឺចាប់សំលឹងមើលគាត់ដើរចូលអន្ទាក់គេតែប៉ុណ្ណោះ។ ចាំពាក្យខ្ញុំចុះ បើមានCNRPនៅជាបក្សប្រឆាំង វាយអោយងាប់ទៀត ក៏ខ្មែរមិនបានសុខដែរ ចាំពាក្យខ្ញុំចុះ។ បើcnrp ឈ្នះនឹងចលាចលប្រទេសកាន់តែខ្លាំង ហើយអ្នកដឹកនាំបក្សនេះគ្មានសមត្ថភាពភាពគ្រប់គ្រងសភាពការទេ ហើយក៏គ្មានការទទួលខុសត្រូវដែរ មានតែបង្កើតលេសដោះសារយករួចខ្លួនដូចតែតាធំយើងក្នុងរឿងខ្មែរក្រហមដែលបាននាំខ្មែរអោយស្លាប់ជាងពីរលាននាក់អីចឹង។ ចាំពាក្យខ្ញុំទុកចុះខ្មែរប្រុសស្រីអើយ។LDPមានមនោគមវិជ្ជាដែលពលរដ្ឋគ្រប់រូបត្រូវតែរៀនសូត្រពីមនោគមវិជ្ជានោះ ទើបអាចជួយស្រុកទេសយើងបាន គ្មានអ្នកណាម្នាក់ឬក្រុមតូចមួយអាចជួយខ្មែរក្រៅពីខ្មែរភាគច្រើនរស់នៅដោយមានមនោគមវិជ្ជាដែលផ្តល់ដោយLDPយើងនោះទេ។ ខ្មែរមានមនោគមវិជ្ជាLDPក្នុងខ្លួនទើបខ្មែរអាចគេចផុតពីការបោកប្រាសទាំងក្រៅទាំងក្នុងហើយរស់នៅជាម្ចាស់លើជីវិតខ្លួននិងម្ចាស់លើវាសនានៃប្រទេសខ្លួនបាន។ មនោគមវិជ្ជាវាមិនមែនជារឿងស្រួលយល់ពេកទេ តែក៏វាមិនហួសពីការយល់បាននៃមនុស្សដែរ។បើខ្ញុំនិយាយថាLDPមិនត្រូវការសន្លឹកឆ្នោតទេ តែLDPត្រូវការអោយមនុស្សខ្មែរយល់ តើអ្នកគិតឃើញទេថាសន្លឹកឆ្នោតវានាំអោយចលនានយោបាយរបស់អ្នកកើតមានរឿងអី ហើយបើអ្នកពន្យល់បានមនុស្សយល់តើចលនានយោបាយអ្នកបានទទួលផលអ្វីទេ? តើការគ្រាន់តែមានអ្នកបោះឆ្នោតគាំទ្រយើង និងយើងបានពន្យល់មនុស្សយល់ វាខុសគ្នាយ៉ាងម៉េចទេ? អ្នករៀនស្រមៃ ពីផលបន្តបន្ទាប់នៃរឿងទាំងពីរនេះបន្តិចមើល រៀនមើលនឹងខួរកុំមើលនឹងភ្នែក។ ហេតុអ្វីបានជាខ្ញុំវាយមិនដកដៃ មិនសំរបសំរួល មិនចរចារ ទោះមានអ្នកស្អប់អ្នកខឹង អ្នកជេរប្រមាថ អ្នកប៉ុនប៉ងយកជីវិតខ្ញុំ ក៏ខ្ញុំនៅតែមិនទំលាក់ចោលផ្លូវដែលខ្ញុំកំពុងតែដើរនោះទេ? ព្រោះខ្ញុំត្រូវការអោយមនុស្សខ្មែរយល់ ខ្ញុំមិនត្រូវការអ្នកបោះឆ្នោតអោយទេ។ កាលណាមានមនុស្សយល់ ខ្ញុំនឹងបានមនុស្សជួយធ្វើខ្ញុំ កាលណាខ្ញុំបានមនុស្សបោះឆ្នោតអោយ ខ្ញុំនឹងបានអ្នកអង្គុយចាំតែទារ។ ខ្ញុំមិនមែនចង់បានតំណែងមុខនាទីដើម្បីមុខមាត់ប្រយោជន៍ខ្លួនខ្ញុំទេ ដូច្នេះកុំមកបោះឆ្នោតអោយខ្ញុំរួចហើយ នាំគ្នាមកអង្គុយទារនេះទារនោះ អោយសោះ។ ខ្ញុំគ្រាន់តែចង់ធ្វើតំណាងនៃក្រុមធ្វើ ដែលក្នុងនោះ មានខ្ញុំជាតំណាងអោយពួកអ្នក ហើយអ្នកជាអ្នកចូលរួមធ្វើជាមួយនឹងខ្ញុំដែរតែប៉ុណ្ណះ។ យើងគិតទាំងអស់គ្នា ធ្វើទាំងអស់គ្នា ទទួលខុសត្រូវទាំងអស់គ្នា។ ចលនាបែបនេះទើបជាចលនារំដោះស្រុក ការពារស្រុក និងកសាងអភិវឌ្ឍន៍ស្រុកទេសយើងបាន ហើយជាចលនាមួយដែលអាចទប់ទល់នឹងបរទេសខាងកើតរបស់យើងបាន។ ចលនាបែបនេះបានជាចលនាដែលបរទេសខាងកើតខ្លាច។ បរទេសខាងកើតមិនខ្លាចហ្វូងមនុស្សដ៏ច្រើនតែគ្មានដឹងទិសតំបន់អី មានតែកំហឹងចង់ផ្លាស់ប្តូរយ៉ាងងងឹតងងល់ និងដឹកនាំមុខដោយក្រុមមនុស្សតាំងពីមេដំបូលរហូតដល់កូនចៅថ្នាក់ក្រោម ដែលជាក្រុមមនុស្សលោតមិនរួចពីប្រយោជន៍ផ្ទាល់ខ្លួនឬលោកធម៌នោះទេ។ នេះហើយជាចិត្តសាស្ត្រដែលខ្មែត្រូវតែប្រើខួរដើម្បីគិត មិនមែនយកភ្នែកមកមើលជាលំអានមនុស្សនៃនគរខ្វាក់នោះទេ។ អ្នកនឹកស្រមៃបន្តិចមើល តើបរទេសខាងកើត វាភ្ញាក់ផ្អើលយ៉ាងណា ដែលជាធម្មតាចលនាប្រឆាំងនឹងការលេបត្របាក់របស់ពួកវា តែងតែកើតឡើងនៅក្នុងព្រៃ នៅបរទេស ឬជាចលនាប្រឆាំងទាំងងងឹតឈឹងគ្មានដឹងទិសតំបន់ មានតែកំហឹងយ៉ាងងងឹតងងល់ ស្រាប់តែពេលនេះ LDPជាចលនាប្រឆាំងមួយដែលនាំមុខដោយភ្នែកបញ្ញាយ៉ាងភ្លឺមុត ស្គាល់ផ្លូវធ្វើដំណើរយ៉ាងច្បាស់ទៅរកគោលដៅដែលបានកំណត់ទុក ស្គាល់របៀបចល័តខ្លួនដោយឥរិយាបទដែលសមស្រប ស្គាល់មិត្តស្គាល់សត្រូវ ហើយក្នុងចិត្តទ័ពLDPពេញប្រៀបដោយមនោសញ្ចេតនាជាតិសាសន៍ខ្លួន មានតែការលះបង់ មានតែការផ្តល់អោយ គ្មានទាមទារសំណងតបពីជនរួមឈាមរបស់ខ្លួនមកវិញ ហើយមិនមែនកើតនៅក្នុងព្រៃ មិនមែនកើតមាននិងធ្វើចលនានៅក្រៅប្រទេស តែកំពុងតែធ្វើចលនាយ៉ាងស្របច្បាប់កណ្តាលបេះដូងនៃប្រទេសខ្លួន តើពួកខាងកើតដែលឃ្លាំមើលជាប្រចាំនូវចរន្តចលនានៃប្រទេសរបស់យើង ពួកគេមិនយល់ឬ? តើគេអាចទុកបន្លាពិតប្រាកដក្នុងកែវភ្នែកគេបានទេ? គេសំងំកន្លងមកព្រោះចាំមើលលទ្ធផលថាតើចលនានេះអាចដាស់ខ្មែរបានទេ? លទ្ធផលឆ្នោតLDPបញ្ជាក់យ៉ាងច្បាស់គ្រាប់ពូជទ័ពពិតដែលជាកំលាំងពិតសំរាប់ការពារកសាងខ្មែរបាន ពិតជារំកិលទៅមុខយ៉ាងស្វាហាប់និងរឹងមាំ ពិតជាទៅមុខហើយ ពិតជាប្រតិស្ថានយ៉ាងពិតប្រាកដ មិនមែនស្ទាក់ស្ទើរឡើយ ហើយមិនមែនប្រតិស្ថាននៅក្នុងព្រៃ ឬនៅបរទេសដែលជាទូទៅជាចលនាមិនស្របច្បាប់ងាយនឹងវាប្រើមូលដ្ឋានច្បាប់កំទេចចោលបាននោះឡើយ តែប្រតិស្ថានក្នុងបេះដូងនៃប្រទេសយើងហើយជាចលនាស្របច្បាប់ទៅទៀត តើពួកគេល្ងង់មិនយល់ការណ៍ មើលLDPយើងមិនយល់ឬ? តើគេអាចអោយសុបិនដូនតាគេតរាប់ជំនាន់ រួមទាំងសាច់ស្រស់ឈាមស្រស់នៃដូនតាគេរាប់ជំនាន់ទំរាំលេបខ្មែរបានប៉ុណ្ណេះ ត្រូវរបូតចេញពីមាត់ពួកគេបានដោយងាយឬ??សូមគិតចុះកូនខ្មែរ ខ្ញុំគ្រាន់តែផ្តល់ឱកាសអោយអ្នកទេ គ្រប់យ៉ាងសំរេចលើពលរដ្ឋខ្មែរគ្រប់រូបហើយ។ "បានតែសន្លឹកឆ្នោត គឺបានតែអ្នកអង្គុយទាមទារ តែបើពន្យល់មនុស្សយល់ អ្នកនឹងបានអ្នកជួយធ្វើ"។ បរទេសខាងកើតវាតាមមើលចលនាខ្មែរ រហូតដល់បរទេស សូម្បីតែតាមវត្តខ្មែរនៅបរទេសក៏រងឥទ្ធិពលនៃពួកខាងកើតដែលតាមឃ្លាំមើលដែរ ចុះLDPកើតកណ្តាលបេះដូងនៃប្រទេសខ្មែរ តើរួចពីការតាមឃ្លាំមើលរបស់ពួកគេកើតដែរឬ?ត្រូវចាំថាពួកខាងកើតមិនខ្លាចចលនាCNRPទេ៕