គេថាខ្ញុំចាញ់។ ខ្ញុំនឹកហួសតែចិត្តថា គិតទៅមនុស្សខ្មែរ រាក់ៗដល់ថ្នាក់ហ្នឹងហ្ន??ក្នុងចិត្តដែលចង់ជួយ ដែលចង់ផ្តល់ឱកាសអោយពលរដ្ឋស្គាល់ការដឹកនាំនៃមនុស្សដែលស្រឡាញ់ពួកគាត់ពិត មានភ្នែកបញ្ញាមុត ពេលឃើញការសំរេចចិត្តរបស់ពលរដ្ឋ ខ្ញុំមានតែអាសូរ ហើយការសំរេចចិត្តរបស់ពួកគាត់ទីមួយធ្វើអោយខ្ញុំគ្មានអំរែក ទីពីរធ្វើអោយខ្ញុំអាចស្រឡះចិត្តពីមនុស្សខ្មែរ។ ខ្ញុំដកតែចិត្តជំពាក់នឹងខ្មែរបាន បញ្ហាប្រទេសខ្មែរ រួមទាំងការគាំទ្ររបស់ពលរដ្ឋខ្មែរចំពោះបក្សណាមួយ មិនពាក់ព័ន្ធនឹងខ្ញុំអ្វីបន្តិចសោះ។ ខ្ញុំមានអារម្មណ៍ស្បើយល្ហែរល្ហើយនឹងការជំពាក់ច្រើនណាស់ទៅហើយ ព្រោះខ្ញុំបានធ្វើ ខ្ញុំបានផ្តល់ឱកាស សមល្មមនឹងរំដោះចិត្តជាប់ជំពាក់នឹងពូជសាសន៍នេះបានហើយ។ សព្វថ្ងៃនៅមានចិត្តនឹកអាណិតកូន បងប្អូន មីងមានិងយាយតាដែលជាក្រុមគ្រួសារLDPយើងដែលពួកគាត់យល់ពីតំលៃនៃជីវិត គាត់ចង់បានមាតុភូមិដ៏ស្រស់បំព្រងមួយសំរាប់ជំនាន់ក្រោយរបស់ពួកគាត់តែប៉ុណ្ណោះទេ កុំអីខ្ញុំឈប់ធ្វើនយោបាយបាត់ទៅហើយ ខ្ញុំគ្មានអារម្មណ៍អ្វីពាក់ព័ន្ធនឹងនគរមួយដែលពេញប្រៀបដោយមនុស្សគ្មានតំៃលបែបនេះទេ ខ្ញុំខំធ្វើពីមុនព្រោះខ្ញុំមិនអាចប្រមើលមើលនិស្ស័យមនុស្សដូចព្រះពុទ្ធ តែពេលខ្ញុំបានធ្វើហើយ ខ្ញុំដឹងថាជាប្រភេទមនុស្សគ្មានតំលៃអោយខ្ញុំចំណាយកំលាំងទេ ខ្ញុំមានអារម្មណ៍ស្រឡះធេង បាត់អស់ការជាប់ជំពាក់។ តែពេលឈានជើងចេញ ស្រណោះចិត្តគ្រួសារខ្លួនណាស់ ពួកគេពិតជាមានតំលៃសំរាប់មនោសញ្ចេតនារបស់ខ្ញុំរកអ្វីមកប្រៀបមិនបានឡើយ។ ពេលខ្ញុំយល់អំពីធម៌ភ្លាម ទឹកភ្នែកខ្ញុំស្រក់ចុះហូរហៀររកទប់មិនបានទេ ខ្ញុំយំអោយអស់ចិត្ត។ មនុស្សដែលខ្ញុំគិតដល់មុនគេ គឺអ្នកម្តាយខ្ញុំ គាត់គឺជាអ្នកសាសនាយ៉ាងបរិសុទ្ធម្នាក់ សាច់ដែលព្រះពុទ្ធហាមដប់យ៉ាងគាត់មិនហូបហើយគាត់មិនអនុញ្ញាត្តិអោយខ្ញុំហូបទៀត ម្លោះហើយទើបមកដល់អាយុប៉ុណ្ណេះហើយ ខ្ញុំមិនដែលហូបសាច់ឆ្កែឬសាច់ពស់ម្តងណាឡើយ ខ្ញុំហូបមិនចូលទេព្រោះមិនទំលាប់។ ខ្ញុំបំពេញបំណងអ្នកម្តាយច្រើនណាស់ក្នុងរឿងបុណ្យទានតាមប្រពៃណីសាសនាហ្នឹង។ គាត់ស្រឡាញ់ខ្ញុំខ្លាំងត្រង់ខ្ញុំយល់ពីចិត្តគាត់ហ្នឹង។ ពេលខ្ញុំយល់ធម៌ ខ្ញុំដឹងថាខ្ញុំក៏ខុស គាត់ក៏ខុស ខ្ញុំនឹកគាត់ណាស់ បានជាខ្ញុំយំខ្លាំងពេលចាក់ធ្លុះក្នុងពាក្យបង្រៀនរបស់ព្រះពុទ្ធ។ ខ្ញុំឡេះឡាស់ក្នុងចិត្តខ្លាំងណាស់នៅពេលនោះ ទីមួយស្តាយម្តាយមិនបានយល់ត្រូវ ទីពីរ ខ្ញុំចាប់ផ្តើមមើលឃើញពាល់ត្រូវនូវពាក្យថាជីវិតជាទុក្ខ ភាពគ្មានសារ:នៃជីវិតមនុស្ស ខ្ញុំចេះតែសួរខ្លួនឯងថាតើខ្ញុំគួររស់បន្តឬគួរតែស្លាប់នៅពេលនេះ ចុះបើរស់បន្ត តើកន្លែងណាជាកន្លែងសមគួរសំរាប់ជីវិតអញដែលពេញទៅដោយការធុញថប់និងស្តាយក្រោយបែបនេះនោះ? សំនួរមួយទៀតបានលេចឡើង ចុះបើអញបន្តរស់នៅកន្លែងណាមួយសមស្របនឹងអារម្មណ៍ខ្លួន តើរស់ដើម្បីបើចុងក្រោយគង់តែងាប់បែបនេះអីចឹងនោះ។ អូយពិតជាមិនចុះសំរុងនឹងជីវិតខ្លួនឯងមែន តើមានអីដែលពិបាកធុញថប់ស្មើនឹងចិត្តធុញនឹងជីវិតថ្នាក់ពាល់ត្រូវបែបនេះទៅ។ ខ្ញុំគិតពីជីវិតយូរណាស់ថាតើត្រូវរស់របៀបណា? នៅទីបំផុតខ្ញុំបានមកឈរនៅមុខរូបថតអ្នកម្តាយខ្ញុំដែលព្យួរជាប់នឹងជញ្ជាំងសច្ចាទាំងទឹកភ្នែកថា" ម៉ែកូនសោកស្តាយហួសពិពណ៌នាបានដែលកូនយល់ធម៌ក្រោយម៉ែចែកឋានទៅ កូនធុញនឹងជីវិតណាស់ម៉ែអើយ កូនមានតែផ្លូវមួយទេ គឺយកជីវិតនេះទៅបូជាបើកបង្ហាញការពិតដល់មនុស្សជាការសងគុណម៉ែផងសងចិត្តស្តាយដែលមិនបានពន្យល់ម៉ែអំពីមេរៀនរបស់ព្រះពុទ្ធផង និងបានជាល្បែងកំដរជីវិតកូន មុននឹងកូនលាចាកផែនដីដ៏គួរអោយធុញទ្រាន់នេះ ជីវិតកូននឹងលែងជារបស់កូនហើយ កូនរស់ព្រោះតែមានការងារបំរើមនោសញ្ចេតនាតែប៉ុណ្ណោះ អស់ការងារនេះហើយកូនគ្មានមូលហេតុបន្តជីវិតធ្វើអ្វីទៀតទេ បើគង់តែចុងក្រោយស្លាប់តែដដែលហ្នឹងអីចឹងនោះ។ ខ្ញុំនឹងចាប់ផ្តើមបើកបង្ហាញពីជនជាតិខ្មែរទៅមុនណាម៉ែ។ ចាប់ពីពេលនោះមកខ្ញុំចេះតែមើលឃើញសង្គមមនុស្សអាក្រក់ឡើងៗសាហាវជាងសង្គមសត្វទៅទៀត ហើយនឹងនាំមុខដោយភាពងងឹតសូន្យសុង ហើយខ្ញុំក៏ចេះតែខំបើកបង្ហាញៗគ្មានដែលនឹកចង់បានអ្វីមកខ្លួនវិញជាការតបស្នងទាល់តែសោះ ក្នុងចិត្តសុំតែម្យ៉ាងខ្ញុំគ្មានចិត្តជួយមនុស្សគ្មានតំលៃទេ។ ម្លោះហើយបានជាក្នងជីវិតខ្ញុំ ខ្ញុំកំរជួយមនុស្សដែលមិនជួយខ្លួនឯងអោយអស់សមត្ថភាពណាស់ ខ្ញុំថ្លឹងមកចិត្តខ្ញុំវិញថា បើខ្ញុំរស់ធ្ងន់តែគេអីចឹង ខ្ញុំច្បាស់ជាមិនស្តាយជីវិតខ្ញុំទេ ខ្ញុំនឹងបញ្ចប់វាដោយខ្លួនឯងហើយ។ តែជាញឹកញាប់ណាស់ក្នុងជីវិតខ្ញុំ ខ្ញុំបានហុចដៃទៅកាន់ទៅចាប់យិតយោងមនុស្សដែលខំត្រដរជួយខ្លួនឯងដែលគ្មានមនុស្សបានមើលឃើញពួកគេ។ ខ្ញុំជួយដោយក្តីគោរព មិនមែនជួយដោយការមើលងាយឬតំឡើងខ្លួនអញជាអ្នកជួយទេ។ ផ្លូវនេះហើយដែលខ្ញុំបានជួបមនុស្សល្អយ៉ាងច្រើនក្នុងដំណើរជីវិតរបស់ខ្ញុំ ដែលខ្ញុំលើកជាគតិថា "មិត្តល្អមិត្តស្មោះត្រង់ជាទ្រព្យទីមួយក្នុងជីវិតមនុស្ស"នោះ។ មកដល់ដំណាក់កាលនេះខ្ញុំមានភាពស្រឡះចិត្តច្រើនហើយនឹងមនុស្សខ្មែរ ការសំរេចចិត្តរបស់ពួកគេ មិនជាប់ទាក់ទងនឹងខ្ញុំទេ ជ្រើសរើអ្នកណាស្រេចតែពួកគាត់ទៅចុះ។ សំរាប់អ្នកសើចចំអកអោយខ្ញុំ ទីមួយខ្ញុំមានអារម្មណ៍សង្វេគ ព្រោះខ្ញុំមើលអំពីលក្ខខណ្ឌជីវិតទាំងលុយកាក់ទាំងផ្លូវជីវិតពួកគេឆ្ងាយពីខ្ញុំហៅមិនឮ អ្នកដែលឈ្នះឆ្នោតគឺអ្នកដែលបោកអ្នកដែលកំពុងចំអកអោយខ្ញុំនះទេតើ ចំណែកអ្នកដែលកំពុងចំអកអោយខ្ញុំគឺជាអ្នកត្រូវបានគេបោកទេតើ។ ទីពីរ ខ្ញុំមានអារម្មណ៍ថាតើពួកគេនឹងអោយពន្ទុខ្ញុំដែលប្រលងចំរៀងយ៉ាងមេចកើតទៅ បើមិនយល់ពីចំរៀងគេមិនចេះស្តាប់សំលេងច្រៀងរបស់មនុស្សផង។ តើគេនឹងអោយពិន្ទុខ្ញុំយ៉ាងម៉េចទៅ បើចិត្តខ្ញុំខ្ពស់ហួសគេពាល់ត្រូវបានយ៉ាងនេះនោះ។ ខ្ញុំអោយពិន្ទុខ្លួនខ្ញុំថា មនុស្សអ្នកមិនស្មើនឹងរោមជើងខ្ញុំទេ។។។
27 mins · Public