ការសំរេចចិត្តរបស់ពលរដ្ឋខ្មែរ មិនទាក់ទងនឹងខ្ញុំទេ ខ្ញុំគ្រាន់តែផ្តល់ឱកាសឬផ្តល់ជំរើសមួយថ្មីដល់ពួកគាត់តែប៉ុណ្ណោះ។ អ្វីដែលខ្ញុំខិតខំកន្លងមកគឺវាគ្រាន់តែដើម្បីបំរើមនោសញ្ចេតនារបស់ខ្ញុំដែលមានចំពោះពូជសាសន៍នេះតែប៉ុណ្ណោះ។មកដល់ពេលនេះខ្ញុំបានរំដោះមនោសញ្ចេតនានេះរួចជ្រះស្រឡះហើយ។ ខ្ញុំស្បើយចិត្តជំពាក់អស់រហូតដល់ស្រាលអារម្មណ៍ មានអារម្មណ៍ថា ការសំរេចចិត្តរបស់ពលរដ្ឋខ្មែរគ្មានអ្វីពាក់ព័ន្ធជាការទទួលខុសត្រូវរបស់មនសិកាខ្ញុំទៀតទេ។គ្រប់ទីកន្លែងនៃពិភពលោកជាទីសំណាក់របស់ខ្ញុំ។ "មនុស្សគ្រប់ជាតិសាសន៍ដែលមានសណ្តានគួរទទួលបានឱកាសទាំងអស់ ពួកគេស្ថិតក្នុងការទទួលខុសត្រូវនៃមនសិការបស់ខ្ញុំ"។ ក្នុងចិត្តខ្ញុំដឹងយ៉ាងច្បាស់ថា បើអត់ពីខ្ញុំទៅ ពួកគេនឹងរងទុក្ខ តែអ្វីៗវាលើសពីសមត្ថភាពរបស់ខ្ញុំ ទោះព្រះពុទ្ធក៏មិនអាចប្រោសបានគ្រប់មនុស្សដែរ។ សំខាន់សូមអោយខ្ញុំបានរួចទោសនៃមនសិកា។ មកដល់ពេលនេះខ្ញុំមានអារម្មណ៍ថា ខ្ញុំបានស្រង់ចិត្តដែលជំពាក់បានមកវិញហើយ ស្រលះចិត្តល្អណាស់ ដោយសារបានធ្វើគ្រប់យ៉ាងដែលត្រូវធ្វើហើយ រួចទោសមនសិកាហើយ។ ពួកគេអាចនឹងស្ទើរតែមិនបានឮសំលេងនិងសំណេរថ្មីៗរបស់ខ្ញុំទៀតទេ បើមានក៏តិចតួចដែរឬអាចនឹងអត់ផងក៏ថាបាន វាអាស្រ័យលើអារម្មណ៍របស់ខ្ញុំថានៅស្រណោះពួកគាត់ទៀតប៉ុណ្ណាតែប៉ុណ្ណោះ មិនមែនអាស្រ័យលើមនសិការបស់ខ្ញុំទេ ព្រោះមនសិការបស់ខ្ញុំប្រាប់ថា ខ្ញុំបានរួចរំដោះពីទោសមនសិកាហើយ។ មានអ្នកនយោបាយច្រើនណាស់ដែលសក្តិសមនឹងទីលាននយោបាយខ្មែរ ខ្ញុំមិនសក្តិសមនឹងទីលាននយោបាយខ្មែរទេ។ពេលបិទភ្នែកទៅខ្ញុំទទួលអារម្មណ៍ថា ប្រទេសមួយនេះកំពុងត្រូវមនុស្សដណ្តើមហែកសីុ តែវាហួសពីសមត្ថភាពជួយរបស់ខ្ញុំ។ទោះដឹងថាផ្លូវដែលអ្នកសំរេចយក នឹងជួបការលំបាកតរាប់ជំនាន់ក៏ដោយ តែខ្ញុំគ្មានអ្វីដែលអាចធ្វើបានក្រៅពីជូនពរអោយអ្នកនៅសុខនឹងអ្វីដែលអ្នកសំរេចជ្រើសយកទៅចុះ។ "វាសនារបស់អ្នកទាំងអស់គ្នា ស្ថិតនៅលើការសំរេចចិត្តរបស់អ្នកហើយ"។ ជីវិតស្ងប់ស្ងាត់ជាបំណងប្រាថ្នានៃជីវិតខ្ញុំ ខ្ញុំនឹងប្រើជីវិតដែលសល់ចុងក្រោយនេះសំរាប់មនុស្សក្នុងពិភលោកដែលត្រូវការខ្ញុំ សំរាប់ពលរដ្ឋខ្មែរ គឺខ្ញុំបានធ្វើគ្រប់គ្រាន់ហើយ៕
40 mins · Public