តើអ្នកភ្លេចពាក្យពុកហើយឬ"ពុកមិនអាចរស់ដោយគ្មានពួកកូនបានទេ" ពុកនឹងក្រាបលូនជិតកូនអោយបាន។ ពលរដ្ឋទូទៅជារឿងមួយផ្សេង ពុកត្រូវគោរពការសំរេចចិត្តរបស់ពួកគាត់ គាត់ចង់រស់នៅជាមួយអ្នកណា រស់នៅតាមបែបផែនណា ជាការជ្រើសយករបស់ពួកគាត់ លែងជាការទទួលខុសត្រូវនៃមនសិការបស់ពុកហើយ។ តែកូនរបស់ពុក ជាជីវិតរបស់ពុក។ផ្នែកចុងក្រោយនៃជីវិតពុកគឺប្រើវា សំរាប់កូនៗហ្នឹងហើយ។ អានុស្សាវរីយ៍ដែលមិនអាចបំភ្លេបាន គឺវត្តមានរបស់កូនរាល់សមរភូមិដែលពុកចេញប្រយុទ្ធ។ ពុកមានកូនច្រើន ម្លោះហើយទំហំការងារដែលពុកត្រូវធ្វើក៏ត្រូវតែធំទៅតាមនោះដែរ។ ចាំពាក្យនេះទុកចុះកូន៕
4 hrs · Public