ការលះបង់ពិតប្រាកដ មិនដែលមានអារម្មណ៍ថាបាត់បង់ឬអស់អ្វីទៅឡើយ គឺមានតែអារម្មណ៍ពេញចិត្ត ទោះការលះបង់ទៅនោះវាអស់ជារបស់ ជាលុយជាកំលាំងដោយលំបាកយ៉ាងណាក៏ដោយ ក៏នៅតែពេញចិត្តដែរ។ យើងអាចនិយាយម្យ៉ាងទៀតថា ការលះបង់ពិតប្រាកដ មិនមែនជាការអស់ទៅឬបាត់ទៅទេ តែជាអារម្មណ៍ថាទទួលបានទៅវិញទេ។ ឃើញមនុស្សម្នាក់លះបង់ទៅអោយអ្នកណាម្នាក់ ហើយបើយើងមានអារម្មណ៍ថាអាណិតដល់អ្នកលះបង់នោះ គឺមានន័យថាយើងមិនមែនជាមនុស្សដែលយល់អារម្មណ៍ពិតនៃចិត្តលះបង់ឡើយ។ អ្នកខ្លះឃើញការងារខ្ញុំ ពួកគេមានអារម្មណ៍ថា បើគេជាខ្ញុំ គេខ្ជិលណាស់ គេមិនអាចធ្វើរឿងបែបហ្នឹងទេ តែសំរាប់ខ្ញុំ ខ្ញុំទទួលអារម្មណ៍ថាសប្បាយនឹងការងារខ្ញុំណាស់ ខ្ញុំពេញចិត្តនឹងធ្វើការងារនេះណាស់។ ខ្ញុំទទួលអារម្មណ៍ថា ខ្ញុំមិនដែលមានក្តីសុខណាដាច់ចេញដោយឡែកពីក្តីសុខរបស់មនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំអាណិត ឬមនុស្សដែលនៅក្នុងការទទួលខុសត្រូវនៃមនសិការបស់ខ្ញុំទេ។ គ្មានការទាមទារអ្វីមកខ្លួនវិញសោះឡើយ សុំតែលក្ខខណ្ឌម្យ៉ាងគត់ សូមជាមនុស្សដែលមានតំលៃសមអោយចិត្តខ្ញុំចង់លះបង់ទៅអោយផងបានហើយ៕
9 hrs · Public