Veasna Khem
ជំងឺមោនៈភាពដោយមិនដឹងថាខ្លួនមោទនៈភាពទៅទៀត។ ពេលឃើញក្មួយក្នុងLDPមានការគិតវាងវៃល្អ ពូសប្បាយចិត្តណាស់ តែទន្ទឹមនឹងការសប្បាយចិត្ត ពូមិនដែលអស់ការព្រួយបារម្ភទេ ព្រោះពូស្គាល់លោកធម៌នេះច្បាស់ណាស់ កំរនឹងមានមនុស្សលោតរួចលោកធម៌នេះណាស់។ វាជាអន្ទាក់មួយដែលមានតាក់ទិចខ្ពស់បំផុត មានមាយារាប់មឺុនជំពូក កម្រនឹងអោយសាមីខ្លួនបានដឹងថាខ្លួនកំពុងតែពុលនឹងគុណសម្បត្តិដែលខ្លួនមានណាស់។ នេះជាការស្គាល់ខ្លួនឯងមួយដែលកម្រហើយកម្របំផុតដែលមនុស្សអាចទៅដល់ចំណុចនោះបានណាស់។ ជួនកាលគេគិតថាខ្លួនគេមិនពុល គ្មានមោទនៈភាពនឹងគុណសម្បត្តិរបស់ខ្លួនទេ តែការពិតគឺគេកំពុងតែពុលនឹងភាពថាខ្លួនបានស្គាល់ខ្លួនឯងច្បាស់ហ្នឹងឯង។ ចំណុចពីរដែលខ្ញុំដឹងថា មិនងាយនឹងមនុស្សមានណាស់គឺ ទីមួយគឺការយល់បែបទស្សន:វិជ្ជា ជាការយល់មួយយ៉ាងជ្រៅពីការវិភាគបែបហេតុផល យល់ពីតំលៃ កម្រនឹងមានមនុស្សមានចំណុចមួយនេះណាស់។គឺជាប្រភេទទស្សន:វិទូ។ មួយទៀត គឺចិត្តមិនពុលនឹងគុណសម្បត្តិដែលខ្លួនមាន។ ចិត្តមិនពុលនឹងគុណសម្បត្តិរបស់ខ្លួនជាការកម្រហួសដែលមនុស្សមិនងាយនឹងមានឡើងឡើយ។ ខ្ញុំសង្កេតឃើញក្មួយខ្លះឆ្លាតវាងវៃក្នុងការគិតបែបហេតុផលលើសមនុស្សធម្មតាហើយ តែមិនដល់កំរិតជាកំណើតអ្នកប្រាជ្ញទស្សនៈទេ ពូសប្បាយចិត្តណាស់ដោយនឹកឃើញថាអាចមានមនុស្សមកទទួលកិច្ចការរបស់ពូ តែពូព្រួយខ្លាំងណាស់ពីរឿងលោកធម៌នេះ តើគេអាចលោតផុតវាដោយរបៀបណាទៅ? ជួនកាលព្រោះតែភាពឆ្លាតវាងវៃរបស់គេនោះហើយដែលរុញពួកគេកើតចិត្តមើលងាយថាពូមិនដល់ពួកគេទៅទៀត។ កូនចិត្តមួយនោះនឹងបានទៅជាពន្លកអាក្រក់នៃការមើលងាយអ្នកដែលខ្លួនធ្លាប់បានទទួលការចេះដឹងអំពី។ ពូមិនថាពូខ្លាំងជាងគេទេ តែការមានចិត្តមើលងាយមនុស្សដែលខ្លួនធ្លាប់បានការចេះដឹងអំពី គឺជាភាពអសីធម៌មួយដែលជាធាតុមួយមិនដែលកើតមានលើអ្នកប្រាជ្ញទាំងឡាយក្នុងលោកឡើយ។ ពន្លកកូនចិត្តនៃការមើលងាយនេះតែដុះក្នុងចិត្តហើយ គឺវាមិនអាចបាត់ទៅវិញដោយងាយទេ ជាទូទៅវាកាន់តែចំរើនរីកលូតលាស់ឡើងជាលំដាប់រហូតទប់លែងបាន ក៏ចាប់ផ្តើមចេញជាសកម្មភាពផ្សេងៗដែលជាទូទៅមិនដែលរំលងពីភ្នែកពូទេ។ ពូមានចិត្តស្តាយមនុស្សតែពូមិនដឹងជាជួយមនុស្សប្រភេទនេះ យ៉ាងណាបាន ព្រោះគេយល់ថាគេខ្លាំង គេស្គាល់ខ្លួនឯងហើយ គេយល់ថាពូនៅមានចំណុចខ្សោយច្រើនដែលខ្លួនគេមានចំណុចនោះលើសពូទៅហើយ បើគេយល់បែបហ្នឹងតើអោយពូលូកមាត់ពន្យល់គេយ៉ាងណាកើតទៅ? ពូស្តាយមនុស្សណាស់ គេបានសាងកំហុសសំរាប់ជីវិតគេហើយ គេចាប់ផ្តើមបន្តិចម្តងៗពីផ្លូវល្អហើយ ស្តាយក្មួយណាស់ រកនឹកប្រឡោះជួយក្រើនរំលឹកក្មួយតាមរបៀបណាទៅ?ពូស្គាល់ខ្លួនឯងច្បាស់ណាស់ ដល់តែឃើញក្មួយខ្លះមានចិត្តបែបនេះ ពូនឹកស្តាយគុណសម្បត្តិដែលពួកគេមាន៕
40 mins · Public