មួយជីវិតនេះ មិនដែលមានផ្ទះផ្ទាល់ខ្លួននៅទេ មិនដែលគិតថាត្រូវតែមានផ្ទះផ្ទាល់ខ្លួនទាល់តែសោះ សង់ផ្ទះតូចៗខ្លះដែរនៅចំការ តែនៅតែអារម្មណ៍មិនទទួលស្គាល់ថា វាជាទីសំណាក់នៃជីវិតពិតរបស់ខ្លួនឡើយ។ មានអារម្មណ៍ថា ពិភពលោកគ្មានទីសំចតពិតនៃជីវិតទេ។ ដំណើរជីវិតវិលវល់ៗដដែលៗ គិតសព្វគ្រប់ទៅ អ្នកស្លាប់ទៅបាត់អស់កង្វល់រលីង ពួកគេរួចខ្លួនហើយ ចង់ទៅដែរ តែដឹងថាគេអ្នកនៅនឹងលំបាកដោយសារខ្លួនហើយ ធ្មេចភ្នែកយករួចខ្លួនមិនបាន រស់យករួចខ្លួនរិតតែមិនកើតទៅទៀតហើយ។ អ្នកលំបាកខ្លាំងអាចជ្រើសយកផ្លូវស្លាប់ តែលំបាកខ្លាំងហើយសូម្បីតែស្លាប់ក៏មិនបានទៅទៀត វាពិតជាគួរអោយសង្វគណាស់។ ខ្ញុំអស់អារម្មណ៍នឹងមនុស្សខ្មែរ ដែលមើលងាយទឹកចិត្តមនុស្ស ដែលរស់គ្មានមនោសញ្ចេតនា អាត្មានិយមក្រាស់ឃ្មឹក សំរាប់អារម្មណ៍ខ្ញុំគាត់គ្មានតំលៃអោយខ្ញុំលះបង់ទៀតទេ។ ខ្ញុំមានបទពិសោធន៍ខ្ចីណាស់រឿងមនុស្សខ្មែរ តែពេលបានប្រឡូកផ្ទាល់ជាង១០ឆ្នាំនេះ ខ្ញុំស្គាល់ខ្មែរច្បាស់ណាស់ខ្ញុំស្គាល់អស់គ្រប់រសជាតិនៃឧបសគ្គក្នុងដំណើរបដិវត្តន៍ផ្នត់គំនិតខ្មែរ។ លទ្ធផលផ្លូវចិត្តដែលខ្ញុំបានទទួលនៅទីបំផុតនៃការកែផ្នត់គំនិតខ្មែរជាងដប់ឆ្នាំនេះ គឺជាអារម្មណ៍ថាអស់ចិត្ត។ ងាកមើលមកក្រោយ សល់គ្រួសារមួយយ៉ាងធំដែលបានចែករំលែកមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅក្នុងដំណើរបដិវត្តន៍ផ្នត់គំនិតនៃខ្ញុំ។ ជាេពលវេលាដែលខ្ញុំត្រូវប្រើជីវិតចុងក្រោយនេះដើម្បីគ្រួសារដ៏កក់ក្តៅរបស់ខ្ញុំហើយ ទុកខ្មែរទាំងឡាយអោយគាត់សំរេចជោគវាសនាពួកគាត់ដោយខ្លួនគាត់ចុះ។ ជារបត់ជីវិតគ្មានការព្រាងទុកទេ។ នេះហើយរឿងរ៉ាវជីវិត៕
October 23 at 1:43pm · Public