គ្រប់មនុស្សដែលមានមនោសញ្ចេតនាជ្រាលជ្រៅទាំងឡាយ រាល់តែអំពើសកម្មភាពនៃមនុស្សខាងក្រៅចំពោះខ្លួន មិនដែលរំលងការពាល់ត្រូវនៅថ្នាក់ជ្រៅនៃបេះដូងគេឡើយ។ សកម្មភាពជាសំដីក៏ដោយជាសកម្មភាពតាមកាយក៏ដោយរបស់អ្នកដទៃចំពោះខ្លួន មិនមែនឆ្លងកាត់ត្រឹមតែខួរក្បាលហើយទៅផុត ឬឆ្លងកាត់ថ្នាក់សើរៗលើនៃចិត្តរបស់មនុស្សប្រភេទនេះឡើយ គឺសកម្មភាពអ្នកដទៃចំពោះខ្លួនគេ គេបានពាល់ត្រូវថាមានអារម្មណ៍ហូរកាត់យ៉ាងច្បាស់លាស់ រហូតយើងអាចសំគាល់បាននូវលំហូរនោះយ៉ាងលំអិតទៀតផង។ អីចឹងហើយ ទើបមនុស្សនោះអាចរៀបរាប់យ៉ាងល្អិតល្អន់បាននូវលំហូរដែលកើតឡើងក្នុងចិត្តរបស់គេបានយ៉ាងច្បាស់លាស់ ទោះអារម្មណ៍នោះមានលក្ខណៈល្អិតៗខុសគ្នាតិចៗពីមួយលំហូរ ទៅលំហូរមួយទៀត ក៏ដោយ ក៏មនុស្សមានមនោសញ្ចេតនាជ្រាលជ្រៅ នៅតែអាចកត់សំគាល់ភាពខុសគ្នានៃលំហូរអារម្មណ៍នីមួយៗ នៅពេលចិត្តរបស់គេបានទទួលប្រតិកម្ម ជាមួយនឹងពាក្យសំដីឬសកម្មភាពនៃមនុស្សដែលបានធ្វើចំពោះខ្លួនគេ។ មនុស្សប្រភេទហ្នឹងភាគច្រើនជាមនុស្សឯកោណាស់ ព្រោះគេអាចតាមទាន់លំហូរផ្លូវចិត្តរបស់គេយ៉ាងលំអិត នៅពេលមនុស្សធម្មតាមិនអាចយល់លំហូរអារម្មណ៍នោះបាន អីចឹងហើយទើបធ្វើអោយគេ ងាយនឹងក្លាយជាមនុស្សឯកោណាស់។ មនុស្សប្រភេទនេះពូកែយល់អារម្មណ៍របស់អ្នកដទៃណាស់ តែពិបាកអោយអ្នកដទៃយល់អារម្មណ៍របស់គេបានបំផុត ម្លោះហើយទើបមនុស្សប្រភេទហ្នឹង ពូកែផ្តល់ភាពកក់ក្តៅអោយអ្នកទៃ តែខ្លួនឯងជាមនុស្សឯកោបំផុត។ មនុស្សប្រភេទនេះ បើគេអាចជួបមនុស្សដែលអាចយល់អារម្មណ៍គេបាន នោះចាត់ទុកជាភព្វសំណាងដ៏កំរបំផុតសំរាប់ជីវិតគេហើយ ម្លោះហើយបើគេបានជួបអ្នកដែលអាចយល់អារម្មណ៍គេបាន មនុស្សប្រភេទនេះ ងាយនឹងបូជាគ្រប់យ៉ាងដើម្បីអ្នកដែលអាចយល់លំហូរអារម្មណ៍របស់ខ្លួននោះ។ តៃបិុ រង់ចាំតជើងយន្តហោះទៅតូរ៉ុនតូ៕
October 24 at 7:24am · Public