ទឹកចិត្តជាជនរងគ្រោះហើយចេញប្រយុទ្ធដើម្បីទាមទារ រកយុត្តិធម៌អោយការរងគ្រោះរបស់ខ្លួន មិនខ្លាំងដូចទឹកចិត្តដែលចេញប្រយុទ្ធព្រោះ ទឹកចិត្ត"ជាអ្នកសង្គ្រោះ"ទេ។ ចិត្តអ្នករងគ្រោះ មិនដែលហ៊ានស្លាប់ដើម្បីខ្លួនឯងឡើយ ព្រោះថាបើខ្លួនស្លាប់ហើយ តើមានខ្លួនឯណានឹងសោយផលដែលខ្លួនបានបូជាជីវិតក្នុងការប្តូរយកយុត្តិធម៌នោះ? តែសំរាប់ទឹកចិត្តជាអ្នកជួយ បើកាលណាកាល:ទេសៈតំរូវអោយស្លាប់ដើម្បីសំរេចបំណងជួយសង្គ្រោះរបស់ខ្លួនពួកគេៗមិនដែលស្ទាក់ស្ទើរក្នុងការបូជាជីវិតឡើយ។ ការប្រមូលបានតែជនរងគ្រោះចេញមកប្រយុទ្ធគឺមិនអាចសំរេចសង្គមដែលអស្ចារ្យបាន ដូចការប្រយុទ្ធរបស់ជនជាអ្នកសង្គ្រោះឡើយ។ ទឹកចិត្តអ្នកសង្គ្រោះមានជំរៅមនោសញ្ចេតនាខ្ពស់បំផុត គ្មានមនោសញ្ចតនាផ្សេងណាមកប្រៀបបានទេ។ ការបង្រៀនអោយពលLDPមានអារម្មណ៍គិតថាខ្លួនឯងជាជនរងគ្រោះ គឺជាការបំបាក់ទឹកចិត្តទ័ពយើងមួយយ៉ាងធំដែលដាច់ខាតយើងមិនអាចឈ្នះសមរភូមិលំបាកៗ មានឧបស្គធំៗបានឡើយ។ ពូចេញមកដោយដួងចិត្តសង្គ្រោះ ធ្វើម៉េចអោយពូទទួលយកកូនទ័ពជាជនរងគ្រោះមកចូលរួមប្រយុទ្ធស្លាប់រស់នឹងសត្រូវដើម្បីសង្គ្រោះជនរងគ្រោះបានទៅ? កូនៗរបស់ពូទាំងអស់ដែលកៀកស្មានឹងពូសព្វថ្ងៃ ពួកគេមិនមែនទឹកចិត្តនៅក្នុងលំដាប់ជាជនរងគ្រោះឡើយ។ បើពួកគេត្រឹមតែជាជនរងគ្រោះហើយចូលរួមចេញមកប្រយុទ្ធគ្រប់សមរភូមិជាមួយនឹងពូ សកម្មភាពរបស់ពួកគេមិនអាចខាបទឹកភ្នែកពូអោយស្រក់ចុះបានទេ ព្រោះពូមិនបានមើលឃើញថានោះជាការលះបង់របស់គេផង តែវាគ្រាន់តែជាការងើបឡើងដោយទឹកចិត្តជាជនរងគ្រោះដែលឈឺចាប់ដោយសារខ្លួនរងអំពើរអយុត្តិធម៌តែប៉ុណ្ណោះ។ ទឹកចិត្តទ័ពដែលមិនអាចបំបែកបានគឺទឹកចិត្តទ័ពសង្គ្រោះ មិនមែនទ័ពជាជនរងគ្រោះឡើយ។ វាមិនមែនគ្រាន់តែជាការលើកទឹកចិត្តទេ តែវាជាការពិត ពលស្នូលLDPទាំងអស់សុទ្ធតែទឹកចិត្តពលសង្គ្រោះ ទោះពួកគេក្រីក្រ ពួកគេជាមនុស្សចាស់ជរា តែទឹកចិត្តពលស្នូលទាំងនោះ ជាទឹកចិត្តពលសង្គ្រោះយ៉ាងពិតប្រាកដទាំងអស់ ព្រោះបើសួរចិត្តពួកគេថា តើគេហ៊ានស្លាប់ដើម្បីមាតុភូមិរបស់គេទេ គ្មានអ្នកណាមួយមានចិត្តរួញរាឡើយ បើការបូជាជីវិតនោះវាពិតជាបានដល់ការសង្គ្រោះបានមែននោះ។ សរុបមកវិញ ពូមិនអាចសុខចិត្តបានទេ ដែលមេទ័ពប្រយុទ្ធផ្តើមដោយមនោសញ្ចេតនាសង្គ្រោះ ស្រាប់តែមកដឹកនាំកូនទ័ពសុទ្ធតែជាជនរងគ្រោះនោះ។ ពូច្បាស់លាស់ណាស់ថា ពលស្នូលLDPទាំងឡាយដែលពូចាត់ទុកពួកគេជាកូន ពួកគេមានទឹកចិត្តមិនខុសបន្តិចឡើយពីឪពុករបស់គេ ទើបគេអាចធ្វើការគ្រប់យ៉ាងជាមួយឪពុកគេដែលកំពុងបំពេញការងារបំរើមនោសញ្ចេតនានោះបាន។ ពូស្រក់ទឹកភ្នែកច្រើនដងក្នងដំណើរបដិវត្តន៍ផ្នត់គំនិត មិនមែនដោយសារអាណិតពួកកូនជាជនរងគ្រោះទេ តែពូស្រណោះគោរពទឹកចិត្តកូនពូដែលជាអ្នកលះបង់ដើម្បីអ្នកដទៃនោះឯង។ ទឹកចិត្តកូនពុក មិនទាបនៅក្នុងលំដាប់ជនរងគ្រោះឡើយ កូនពុកជាលំដាប់ទឹកចិត្តអ្នកហ៊ានស្លាប់ដើម្បីជួយជនរងគ្រោះ។ ពូធ្លាប់និយាយហើយថា ដាច់ខាតត្រូវក៏សាងមនុស្សខ្មែរអោយទៅដល់លំដាប់ចិត្តមួយគឺស្រឡាញ់មាតុភូមិរបស់ខ្លួនជាងជីវិតខ្លួន ទើបពួកយើងអាចកសាងសង្គមយើងអោយថ្លៃថ្នូររឹងមាំគ្មានខ្មាំងសត្រូវណាមករំលោភបំពានលើពូជសាសន៍យើងបាន។ នេះហើយជាទឹកចិត្តកូនពុក ដែលកាលណាតែនឹកដល់ពួកគេ ពូមិនដែលអាចទប់ទឹកភ្នែកបាននោះ៕
November 7 at 7:12pm · Public