ព្រោះតែគេពិចារណារឿងចក្រវាឡនេះកើតឡើងដោយរបៀបណាមិនយល់នេះហើយ ទើបគេជឿថាប្រាកដជាមានស្អីមកបង្កើតហើយ វាមិនដែលកើតមានដោយឯកឯងនោះទេ។ គន្លឹះគឺនៅត្រង់ហ្នឹង។ គេមិនយល់ថាសតិដឹងរបស់គេមានការភាន់ច្រឡំមួយយ៉ាងធំដែលថាសព្វថ្ងៃនេះកំពុងមានចក្រវាឡ តែការពិតមិនមែនដូច្នេះឡើយ បើ"មាន"អ្នកត្រូវគិតដល់ភាពទទេសិន។ ក្នុងការពាល់ត្រូវរបស់អ្នកស្អីទៅជា"ភាពទទេ"នោះ?ស្អីដែលអ្នកហៅថាគ្មានឬទទេនោះ? ការពិតអ្នកមិនអាចយល់បាននូវភាពទទេនោះផង ទទេសំរាប់មនុស្សគឺលំហគ្មានវត្ថុអីសោះហ្នឹងឯង។ ការពិតលំហដែលយើងគិតថាទទេ វាមានអត្ថិភាពរបស់វាដែលយើងពាល់ត្រូវបានតើ។បើមានស្អីដែលយើងអាចពាល់ត្រូវថាទទេវាមានលក្ខណ:បែបណានោះ គឺមិនមែនទទេទេ គឺវាមានបានជាអ្នកអាចគិតឃើញសណ្ឋានលក្ខណៈរបស់វាបាន ដូច្នេះក្នុងលោកនេះ គ្មានពាក្យថាទទេសំរាប់ធ្វើអោយផ្ទុយនឹងការមានឡើងនៃភពផែនដី ឬចក្រវាឡឡើងទេ វាមានតែទទេដែលយើងគិតក្នុងអារម្មណ៍ថាទទេគឺលំហគ្មានអីហ្នឹងតែប៉ុណ្ណោះ តែការពិតហ្នុង មិនមែនទទេឯណា គឺមានលំហហ្នុងឯងណា។ បើមានលំហយើងនឹងសួទៀតថាចុះអ្នកណាបង្កើតលំហ? ចេះតែសួរដេញៗទៅរកខាងដើម ពេលនោះអ្នកនឹងរកឃើញភាពមិនអាចទៅរួច ព្រោះខាងដើមនឹងគ្មានទីបញ្ចប់ អីចឹងខាងដើមគឺគ្មានដាច់ខាតក្នុងសភាពពិត តែសតិយើងភាន់ច្រឡំដោយការប្រើពាក្យខាងដើមញឹកញាប់ពេកក្នុងជីវិតរស់នៅរបស់យើង។ ព្រោះតែគ្មានខាងដើមដំបូងនេះហើយ បានជាវាគ្មានទាំងពេលវេលានោះ។អារម្មណ៍ថាមានពេលវេលានេះក៏ជាអារម្មណ៍វង្វេងភាន់ភាំងមួយនៃសតិដឹង ដូចតែការយល់ថាមានភាពទទេ និងមានខាងដើមដំបូង ឬមានការកកើតឡើងពីភាពទទេនោះដែរ។ដូច្នេះអារម្មណ៍ថាផែនដីឬចក្រវាឡនេះហេតុអីបានកើតមានឡើង ជាអារម្មណ៍វង្វេងដែលយើងបង្កើតឡើងដោយការគិតមិនធ្លុះដោយខ្លួនឯងទេ សភាពពិតនៃធម្មជាតិគ្មានទទេទេ បើគ្មានទទេ ក៏វាគ្មានស្អីដែលនឹងកើតឡើងដែរ ភពផែនដីឬចក្រវាឡហ្នឹងគឺអីចឹងឯង មិនមានទទេ ហើយកើតឡើងនោះឡើយ។ វាជារឿងមិនអាចទៅរួច ទោះព្រោះទោះស្អីមួយមានលក្ខណ:អស្ចារ្យយ៉ាងណាក៏មិនអាចធ្វើរឿងអោយខុសហេតុផលបានដែរ ព្រោះបើអ្នកយល់ថា អ្វីៗព្រះជាអ្នកបង្កើត ក៏អ្វីៗនោះព្រះបង្កើតអោយអ្វីទាំងនោះ រៀបរយឡើងដោយហេតុផលដែរ សង្កេតមើលចុះ ស្អីដែលមានក្នងលោកនេះហើយ វាអាចប្រព្រឹត្តទៅបានដោយប្រាសចាកហេតុផលនោះ?? អីចឹងបើព្រះ ក៏ស្ទុះមិនរួចពីត្រូវតែបង្កើតអោយមានហេតុផលទើបដំណើរនៃលោកសនិវាសនេះប្រព្រឹត្តិទៅបាន នោះការកើតលោកសនិ្នវាសនេះ ត្រូវតែកកើតឡើងតាមហេតុផលដែរ។ ដល់តែពិចារណារកហេតុផលទៅ គំនិតថាលោកសនិវាសនេះពីតំបូងគឺអត់មានទេ ក្រោយមកទើបព្រះបង្កើតឡើងនោះ វាទៅមិនរួចទេ វាប្រាកចាកហេតុផល ព្រោះដែលហៅថាទទេ ជាធម៌ផ្ទុយនឹងធម៌កើតមាននេះ វាគ្មានផង ចុះបើគ្មានទទេផង តើទៅមានកកើតឡើងយ៉ាងម៉េចទៅកើត? ត្រង់គេមិនអាចមានសមត្ថភាពខួរក្បាលពិចារណាធ្លុះធ្លាយត្រង់ចំណុចកកើតលោកនេះឡើងហ្នឹងហើយ បានជាគេជឿថាមានព្រះហ្នុងឯង។ ការពិតគ្មានព្រះបង្កើតលោកស្អីទេ វាជារឿងទៅមិនរួចដាច់ខាត។ តែយើងពន្យល់គេអោយរៀនគិតប៉ុណ្ណឹងហើយ នៅតែគេមិនព្រមគិតព្រោះគេខ្លាចការគិតប៉ះបាត់ជំនឿព្រះរបស់គេ ម្លោះហើយទុកគេអោយទៅតាមដំណើរចុះ បើគេយល់ថាខ្នោះជាប់ជើងមិនអោយគេដើរទៅណារួច មិនអោយគេហ៊ានគិតរកហេតុផលបាន វាសំខាន់ណាស់សំរាប់គេទៅហើយ តើអ្នកណានឹងទៅជួយដោះខ្នោះជើងរបស់គេនោះបានទៅ។ គំនិតថា លោកនេះមានព្រះជាអ្នកបង្កើត ជាគំនិតងាយៗមានស្អីពិបាកគិត អីចឹងគេយករឿងហ្នឹងមកទុកបង្រៀនមនុស្សល្ងង់ដែលខួរក្បាលគេមិនអាចគិតយល់រឿងជ្រៅៗបាន តែសំរាប់អ្នកអាចគិតឃើញរឿងដែលពន្យល់ខាងលើ មិនមែនអ្នកណាក៏ចេះតែគិតឃើញទេ សូម្បីតែគេគិតឃើញហើយ ខំពន្យល់គាត់យ៉ាងលំអិតស្ទើរស្លាប់ខ្លួនព្រោះការពន្យល់នេះ ក៏មនុស្សល្ងង់ទាំងនោះមិនមានសមត្ថភាពចាប់ពាក្យពន្យល់របស់យើងបាផង។ អីចឹងមានតែភូតថាមានព្រះបង្កើតចក្រវាឡហ្នឹងតែម្តងទៅ វាស្រួលយល់សំរាប់មនុស្សមានខួរក្បាលអន់ៗទាំងនោះ។មានតែសំឡឹងទៅកាន់គេហើយសង្វេគ ថាឱពិភពលោកនេះពិតជាងងឹតណាស់មែនហ្ន៕
16 hrs · Public