loading...
មិត្តភាពមិនដើរលើមាគា៌ជីវិតតែមួយទេ។​ គេមានគូជីវិតគេដែលដើរលើផ្លូវជីវិតជាមួយគ្នា​ យើងគ្រាន់តែជាមិត្តទេ​ យើងមិនមែនជាគូជីវិតនឹងគេទេ​ តែស្នេហា​ លក្ខខណ្ឌដាច់ណាត់ទោះប្រុសដូចគ្នា​ ស្រីដូចគ្នា​ គឺត្រូវតែប្រើខ្សែជីវិតរួមគ្នា​ មិនមានខ្សែជីវិតផ្សេងគ្នាទេ។​ ទោះជួនកាលគេមិនបានរួមភេទនឹងគ្នាព្រោះគេមិនមែនជាមនុស្សដែលស្រឡាញ់ភេទដូចគ្នាទេ​ក៏ដោយ តែគេនៅតែអាចលះបង់ជីវិតរៀបការនឹងភេទផ្ទុយ​ មកដើរជីវិត​ តែមួយនឹងមិត្តរបស់គេ​ ព្រោះក្នុងចិត្តរបស់គេមានតែមិត្តរបស់គេទេដែលផ្តល់អារម្មណ៍កក់ក្តៅអោយសេចក្តីត្រូវការក្នុងអារម្មណ៍ប្រចាំថ្ងៃរបស់គេបាន។​ ការលះបង់មិនរៀបការ​ គឺជាការអោយតំលៃមួយយ៉ាងខ្ពស់ដល់ចំណងក្តីស្រឡាញ់របស់ពួកគេទាំងពីរ​ ដែលវាបានជាងហេតុនាំអោយគេទទួលអារម្មណ៍ថា​ មិត្តគេបានលះបង់ខ្ពស់សំរាប់គេជាងអ្នកណាទាំងអស់។​នេះជាអារម្មណ៍កក់ក្តៅមួយនៃជីវិតដែលគេបានទទួលពីគ្នាទៅវិញទៅមក។ ពេលត្រូវការភេទគេទៅដោះស្រាយរៀងខ្លួន​ បើគេគ្មានចំណង់ភេទជាមួយគ្នាទេ​ តែគេមិនបានបែកក្នុងជំរៅចិត្តនៅផ្លូវជីវិតដែលគេសច្ចាថានឹងដើរជាមួយគ្នានោះឡើយ។​ ព្រោះគេយល់ច្បាស់ពីអារម្មណ៍ត្រូវការនៃជីវិតគេ​ ថាគេត្រូវការដៃគូជីវិតបែបហ្នឹងទើបជីវិតគេទទួលបានរសជាតិកក់ក្តៅក្នុងជវិតបាន។​ ជួនកាលគេច្បាស់ក្នុងចិត្តថា​ មនុស្សមានភេទផ្ទុយមិនសូវអាចយល់អារម្មណ៍គ្នាបានដូចមិត្តមានភេទដូចគ្នាទេ​ ម្លោះហើយការលះបង់ដើម្បីបំពេញអារម្មណ៍អោយគ្នា​ មិនសូវសីុសង្វាក់ដូចដៃគូជីវិតដែលមានភេទដូចគ្នាទេ។​ រៀបការនឹងមនុស្សផ្ទុយភេទដើម្បីអ្វី​ បើរៀបការហើយដួងចិត្តនៅតែឯកាដដែលហ្នឹង?​ តើនេះឬជាខ្សែជីវិតដែលមនុស្សត្រូវការ​ ឬគ្រាន់តែរៀបការតាមហ្វូងមនុស្សអោយផុតៗទៅ​ ហើយពេលរៀបការរួចបានត្រឹមតែដោះស្រាយអារម្មណ៍ភេទ​ តែភាពបំពេញបាននូវតំរូវការអារម្មណ៍ពិតនៃជីវិតនៅតែមិនបានបំពេញតែដដែល​ ហើយមានបន្ថែមបន្ទុកជាការទទួលខុសត្រូវដែលកើតពីចំណងអាពាហ៍ពិពាហ៍យ៉ាងធ្ងន់ធ្ងរពេញមួយជីវិតទៅទៀតយ៉ាងហ្នឹងនោះ?​ ស្នេហា​ពិត​ ជាក្តីស្រឡាញ់មួយដែលនាំអោយបាន ជាការលះបង់អោយគ្នាទៅវិញទៅមកលើផ្លូវជីវិតតែមួយ​ដើម្បីបំពេញសេចក្តីត្រូវការនៃអារម្មណ៍មនុស្សអោយមានភាពកក់ក្តៅពេញមួយជីវិតហ្នឹងឯង។​ សូមកុំច្រឡំនឹងសេចក្តីស្នេហាភេទ​ នៃមនុស្សមានភេទផ្ទុយគ្នា​ ឬមានភេទដូចគ្នាដោយសារអារម្មណ៍ភេទនោះអោយសោះ​។​ ជួនកាលអាចមានការរួមភេទ​ តែជួនកាលអាចអត់ដែរក្នុងខ្សែរជីវិតរួមរបស់ពួកគេ។​ បើមនុស្សយល់ពីសេចក្តីត្រូវការពិតនៃជីវិតរបស់គេ​ នោះគេងាយនឹងបំពេញបានសេចក្តីត្រូវការនោះទេ​ តែបញ្ហាមនុស្សច្រើនណាស់​ ត្រូវការភាពកក់ក្តៅក្នុងជីវិត​ តែទៅជាបង្កើតចំណងស្នេហ៍ដែលនាំមុខដោយចំណង់ភេទទៅវិញ៕
Image may contain: 1 person, text
6 hrs · Public
5:17 AM