មុនដំបូងអ្នកត្រូវសួរបេះដូងអ្នកអោយបានច្បាស់ថា ទំនាក់ទំនងបែបណាដែលអ្នកត្រូវការក្នុងជីវិតរបស់អ្នក។ គ្រាន់តែជាជីវិតប្តីប្រពន្ធដែលជាធម្មតាគឺស្ទើរតែនិយាយបានថា ជាដៃគូរួមភេទ តែមិនមែនជាស្នេហាពិតដែលបានផ្តល់ភាពកក់ក្តៅបំផុតអោយយើងពេញមួយជីវិតនោះឡើយ ឬអ្នកចង់បានមនុស្សយល់ចិត្ត អាចស្តាប់ឮនូវអ្វីដែលអ្នកមិនបាននិយាយ ហើយជាមនុស្សលះបង់អោយអ្នកដែលនឹកដល់ការលះបង់របស់គេចំពោះយើងកាលណាយើងស្រក់ទឹកភ្នែក ដែលពេលយើងស្រវាអោបក្នុងរង្វង់ដៃគឺគ្រប់គ្រាប់ឈាមត្រូវបានស្អំអោយកក់ក្តៅសព្វសារពាង្គកាយ???? ការយល់ពីសេចក្តីត្រូវការរបស់អារម្មណ៍ខ្លួនឯងជារឿងចាំបាច់បំផុតដំបូងដែលអ្នកត្រូវតែច្បាស់។ មានមនុស្សច្រើនណាស់ដែលរៀបការតាមហ្វូងមនុស្សដែលគេបានធ្វើតែអីចឹងទៅហើយ តែពេលរៀបការហើយ បេះដូងរបស់នៅតែស្រេកឃ្លាន។ចំណងអាពាហ៍ពិពាហ៍នោះនៅតែមិនអាចបំពេញសេចក្តីត្រូវការក្នងអារម្មណ៍របស់ខ្លួនបាន ព្រោះថាសេចក្តីស្នេហាពិត គឺការអាចបំពេញអោយគ្នាទៅវិញទៅមកនូវការទាមទាមរបស់បេះដូងនៃអ្នកទាំងពីរ ដែលគ្រាន់តែការរួមភេទមិនអាចបំពេញភាពស្រេកឃ្លានអារម្មណ៍ដែលកំពុងរងភាពរងារនៅក្នុងជីវិតបានទេ តែការយល់បាននូវអារម្មណ៍របស់ដៃគូ ហើយលះបង់ដើម្បីបំពេញអោយគ្នាឯណោះវិញទេដែល ជាការទាមទារពិតប្រាកដនៃបេះដូងយើង។ ការរួមភេទមិនមែនជាអ្វីៗទាំងអស់នៃសេចក្តីស្នេហាឡើយ វាគ្រាន់តែជាផ្នែកមួយនៃសេចក្តីស្នេហាតែប៉ុណ្ណោះ។ បើស្នេហាអ្នកដឹកមុខដោយអារម្មណ៍ភេទ អ្នកត្រូវតែច្បាស់ថានោះមិនយូរទេស្នេហាអ្នកនឹងត្រូវប្រេះស្រាំដោយជៀសមិនរួចឡើយ បើទោះចំណងអាពាហ៍របស់អ្នកមិនទាន់បែកបាក់ក៏ដោយ ក៏ជំរៅផ្លូវចិត្តបានពុកផុយហើយ។ តែបើអ្នកស្គាល់សេចក្តីត្រូវការពិតនៃអារម្មណ៍ដែលជាសេចក្តីត្រូវការមិនអាចខ្វះបានពេញមួយជីវិតអ្នក នោះអ្នកនឹងមើលឃើញយ៉ាងច្បាស់ថា ស្នេហាដែលនាំមុខដោយអារម្មណ៍ភេទ មិនអាចបំពេញតំរូវការអារម្មណ៍របស់អ្នកបានពេញមួយជីវិតឡើយ ព្រោះថាអារម្មណ៍ភេទនេះ នឹងចុះខ្សោយក្រោយបានស្គាលរសជាតិវាញឹកញាប់ និងនៅពេលដែលសម្ពាធជីវិតផ្សេងទៀតបានមកគ្របដណ្តប់ជីវិតអ្នក។ ស្ថានភាពបែបនោះដាច់ខាតវាត្រូវតែចូលមកដល់ក្នុងគ្រប់ជីវិតអាពាហ៍ពិពាហ៍ នៅពេលនោះទើបអ្នកកាន់តែច្បាស់ថា ស្នេហាដឹកមុខដោយអារម្មណ៍ភេទតែម្យ៉ាងមិនអាចរក្សាបានលំនឹងនៃការទទួលបានអារម្មណ៍កក់ក្តៅរបស់អ្នកដូចកាលគ្រាទើបកកើតសេចក្តីស្នេហាដំបូងរបស់អ្នកអោយនៅស្ថិតស្ថេរបានឡើយ ពេលព្យុះជីវិតបានបក់មកដល់ជីវិតគូស្នេហ៍របស់អ្នក និងក្រោយការបានក្រេបរសជាតិស្នេហ៍ភេទជាញឹកញយហើយនោះ។ តែបើស្នេហាអ្នក ជាស្នេហ៍ដែលយល់ពីអារម្មណ៍ត្រូវការពិតនៃដំណើរជីវិតរបស់អ្នកទាំងមូល នោះអ្នកនឹងបានសំឡឹងឃើញយ៉ាងច្បាស់ថាមនុស្សប្រភេទណាដែលអាចចូលមកក្នុងជីវិតអ្នកដើម្បីអោយអ្នកបានទទួលបានភាពកក់ក្តៅពេញមួយជីវិតនោះ។ អ្នកនឹងមិនងាយក្នុងការសំរេចចិត្តចាប់គូជីវិតដោយងាយៗឡើយ ព្រោះអ្នកនឹងមើលឃើញយ៉ាងច្បាស់ថា អ្នកដែលបំរុងចូលមករួមដំណើររបស់អ្នក មិនយល់ពីសេចក្តីត្រូវការរបស់អារម្មណ៍អ្នក ហើយខ្លួនគេក៏មិនបានច្បាស់ថា ស្អីជាសេចក្តីត្រូវការពិតនៃអារម្មណ៍របស់គេដើម្បីអោយេបានកក់ក្តៅពេញមួយជីវិតនោះដែរ។ មនុស្សមិនយល់ពីយើងបែបនេះ នឹងបង្កើតបានភាពឯកោយ៉ាងធំធេងអោយជីវិតយើងជាងយើងនៅម្នាក់ឯងទៅទៀត។ ស្នេហាពិត គឺជាដំណើរជីវិតរួមរបស់មនុស្សពីរនាក់លើផ្លូវជីវិតតែមួយ ដែលក្នុងដំណើរនោះ អ្នកនឹងបានទទួលភាពកក់ក្តៅបំផុតក្នុងជីវិតជាដៃគូ។ ការទទួលបានភាពកក់ក្តៅនៃទំនាក់ទំនងជីវិតលើផ្លូវតែមួយនោះ គឺគ្មានអ្វីក្រៅពីការពូកែយល់អារម្មណ៍ដៃគូរបស់ខ្លួន និងភាគីនីមួយៗ ទទួលដឹងបាននូវការលះបង់ដ៏កំពូលរបស់ដៃគូខ្លួន ចំពោះខ្លួន ដែលគ្រាន់តែសំឡឹងមុខទឹកភ្នែកយើងស្រក់ ហើយពេលយើងស្រវាអោប គ្រប់គ្រាប់ឈាមរបស់យើងត្រូវបានស្អំនោះទេ។ អារម្មណ៍បែបនេះជួនកាលយើងមិនបានទទួលពីមនុស្សមានភេទផ្ទុយទេ តែជាអារម្មណ៍ដែលបានទទួលពីមនុស្សមានភេទដូចយើងទៅវិញទេ។ អោយតែទំនាក់ទំនងទាំងឡាយណាដែលជាការសំរេចដើរលើវិថីជីវិតតែមួយជាមួយគ្នាហើយព្រោះតែទំនាក់ទំនងនោះ ជីវិតអ្នកទទួលបានភាពកក់ក្តៅព្រោះទំនាក់ទំនងនោះបានបំពេញអោយបាននូវសេចក្តីត្រូវការពិតនៃអារម្មណ៍ពេញមួយជីវិតមិនបាន នោះហើយជាសេចក្តីស្នេហាពិត។ ត្រូវច្បាស់ថា ដើម្បីផ្តល់ភាកក់ក្តៅអោយដៃគូជីវិតបានគឺគ្មានអ្វីក្រៅពីពូកែយល់អារម្មណ៍ហើយនឹងការលះបង់ដ៏ធំធេងណាមួយដែលដៃគូជីវិតយើងទទួលដឹងហើយគេញាប់ញ័រផ្លូវចិត្តពេញមួយជីវិតនោះទេ អីចឹងហើយទើបមានពាក្យថាស្នេហាពិតត្រូវតែមានការលះបង់នោះ។ អ្នកអាចមានស្នេហាពិតជាមួយមនុស្សមានភេទដូចគ្នា ហើយបើជីវិតអ្នកត្រូវការរួមភេទផ្ទុយ អ្នកគ្រាន់តែទៅរកក្រៅដើម្បីបំពេញអារម្មណ៍ភេទ បើសិនជាអ្នកជាមនុស្សប្រុសដែលប្រពៃណីសង្គមមិនថ្កោលទោស ហើយអ្នកត្រលប់មករួមរស់លើផ្លូវជវិតនឹងដៃគូជីវិតដែលអាចបំពេញសេចក្តីស្រេកឃ្លាននៃជវិតអ្នកវិញ។ នេះជាអត្ថន័យពិតនៃក្តីស្នេហា។ ស្នេហាពិត អាចមានចំនួនមនុស្សចូលរួមលេងលើសពី"ពីរ"៕
11 hrs · Public