loading...

Khem Veasna talks about Ego | What is Ego?

បន្ទាប់មកទៀត ខ្ញុំនៅចង់រំលឹកបងប្អូនតិច អំពីរឿងខ្លួនរបស់យើង ពីព្រោះមនុស្សសព្វថ្ងៃហាបងប្អូន ចេះតែបាញ់ភ្នែកនឹងឆ្ពោះទៅខាងក្រៅ
ដោយកំណត់យកថាខ្លួនឯងនឹងគឺអញ រួចហើយចាប់ផ្តើមសំលឹងទៅខាងក្រៅ


ដើម្បីរកសេចក្តីសុខ រួមទាំងការទៅធ្វើបុណ្យ ធ្វើទាន ដើម្បីឡើងឋានសួរ៍ផង នេះគឺអញ រួចហើយ អញរកសេចក្តីសុខ អោយអញ
ក្នុងជាតិនេះផង រួចបង្ការទៅជាតិមុខផង ប៉ុន្តែមិនដែលស្គាល់ថា អញហ្នឹឹងជាស្អីសោះ បញ្ហានៅត្រង់ថាមិនស្គាល់ អញហ្នឹងជាស្អីហេ ចាប់ផ្តើមពីមិនស្គាល់អញថាជាស្អី
ចាប់ផ្តើមរកសេចក្តីសុខអោយអញ ក្នុងជាតិនេះ នឹងចំនាយខ្លះ ដើម្បីធ្វើបុណ្យទៅជាតិក្រោយ តាមជំនឿសាសនាមួយៗ
ប៉ុន្តែបងប្អូនមិនយល់ថាអញជាស្អីសោះ ខ្ញុំកន្លែងហ្នឹងហា បងប្អូន ពេលដែលដេកហា នៅតែមិនអស់ចិត្ត នឹកក្នុងចិត្តថាអញដូចជាពន្យល់
ដូចមិនទាន់សឹកមាត់ មិនសូវ អញនឹងវី ដូចនៅខ្វះតានេះ នៅខ្វះតានោះវី ឯប្រជាពលរដ្ឋហ្នឹង ដូចមិនជ្រះស្រឡះរឿងអញសោះ បងប្អូនហា
ក្នុងខ្លួនរបស់បងប្អូន ឥតមានអញឯណា ក្រៅអំពីសំបករាងកាយមួយហ្នឹង
ហើយនឹងចរន្តអគ្គីសនី គឺឌួងចិត្តដែលសាយភាយ ចេញតាមសរសៃវិញាណ ទាំងអស់ក្នុងខ្លួនហ្នឹងទេ ស្តាប់កន្លែងហ្នឹង ទាន់អត់?

យើង ឥតមានរចនាសម្ពន្ធឯណា ក្រៅអំពីកាយ ហើយនិងចិត្តទេ កាយជាសំបក វាមានសរសៃប្រសាទរបស់វា បេះដូងក៏ជាសំបកមួយ
 ក៏ជាតួរូបមួយ វាច្របាច់ទៅចេញចិត្ត អាចិត្តនឹងជាចរន្តអគ្គីសនី វាសាយភាយទៅតាមសរសៃប្រសាទនៅជីវិតខ្លួនយើងនឹងទៅ
ធ្វើអោយយើងដឹងចឹងទៅ ឥតមានតួរប្រលឹង តួរអាត្មាន បើមានត្រង់ហ្នុង ព្រះពុទ្ធលោកហៅអត្តាបាត់ហើយ អនត្តាគឺអត់ អាណុងហា ហើយបើអត់អាណុង
បងប្អូនធ្វើបុណ្យទៅណាទៀត ធ្វើបុណ្យទៅណាទៀត បងប្អូនទៅធ្វើបុណ្យដើម្បីទៅណាទៀត អាកន្លែងហ្នឹងខ្ញុំស្តាយលុយបងប្អូនណាស់ ខ្ញុំស្តាយ បើបងប្អូនច្បាស់ហើយ
បងប្អូនអោយលុយគេ អោយទៅចុះ ប៉ុន្តែបងប្អូន អត់ច្បាស់ផងហ្នឹង បងប្អូនគ្រាន់តែជឿថាអញ្ចឹង ហ្នឹង រួចហើយបងប្អូនធ្វើតាហ្មង ខ្ញុំគិតទៅគិតមក
ខ្ញុំនៅតែគិតថា គឺដោយសារខ្ញុំពន្យល់បងប្អូន អត់ទាន់ច្បាស់ពីរឿងអញហ្នឹង ចឹងបានខ្ញុំចង់រំលឹកបងប្អូនសារជាថ្មី ម្តងទៀតអំពីរឿងអញ ខ្ញុំថាបងប្អូនហា
ខ្លួនយើងហ្នឹងហា គឺយើងហ្នឹងហា អត់មានអីក្រៅពីសំបករាងកាយមួយ សំបករាងកាយធ្វើពីដីទឹកភ្លើងខ្យល់ ឋិតនៅក្រោមច្បាប់ធម្មជាតិ អនិចាំង ទុក្ខាំង អនត្តា

វាបែក វាធ្លាយ វាអាលុស អាលាយទៅ ដូចតែដើមឈឺ ដូចតែដី ដូចតែមាស ពេជ្យអីចឹង វាជាប្រភេទរូបមួយ ប៉ុននៅក្នុងរូបហ្នឹងវាមានសរសៃប្រសាទរបស់វា (2:23)

 ----------------

 
ហើយវាមានបេះដូងវាមួយ វាច្របាច់ចេញទៅ ចេញចរន្តអគ្គីសនី អញ្ចឹងទៅ វាសាយភាយតាមសរសៃប្រាសាទ អញ្ចឹងទៅកើតជាយើងទៅ ក្នុងខ្លួនយើងមានតែប៉ុណ្ណឹងទេ អត់មានយើងជាស្របក់រួចហើយពេលងាប់ទៅ ប្រលឹងហោះធ្លូ មនុស្សយល់ចឹង មនុស្សល្ងង់ហូ វាយល់ចឹងហា យល់ពេញផែនដីចឹងហា បានជានាំគ្នាទៅធ្វើបុណ្យធ្វើទានព្រះពុទ្ធលោកត្រាស់ដឹងភ្លាម រឺតតែដើមទ្រូង កូនហើយកូនមែនចឹងទេ មែនចឹងទេ​ អនត្តាកូន​ អត់មានអាណុងទេ អត់មានទេ ចិត្តមួយបែកធ្លាយផឹងជាហេតុ អត់មានស្អីទៅសូន្រទេ បងប្អូន អត់មានស្អីផឹងទៅសូន្រ្តទេ ផឹងទៅសូន្រមានតែព្រះនិព្ពាន ព្រះនិព្ណាន
អត់មានហេតុទៀតទេ ប៉ុន្តែគ្រប់អ្វីៗផ្សេងពីព្រះនិន្ណាន តែបែកធ្លាយផឹប ត្រូវជាហេតុ អាផឹងហ្នឹង អាដាច់ខ្យល់ហ្នឹង ជាហេតុ ផឹងបង្ករបង្កើតអោយកើតជារចនាសម្ពានកាយនិងចិត្តថ្មី តែមិនមែនយើងទេ ចឹងបានព្រះពុទ្ធលោកសម្តែងថា
អាងាប់ទៅហ្នុងកើតមកវិញហ្នឹងជាយើងអត់ មិនមែនយើងទេ អ្នកណាយល់ថា ងាប់ហើយ យើងកើតមកវិញក៏ខុស
អ្នកណាយល់ថាងាប់ទៅសូន្រក៏ខុស ព្រោះវានៅសល់ហេតុ វាទៅតាមតែម្រាយវាទៅ បងប្អូនហា កើតទៅជាឆ្កែក៏ឆ្កែទៅជ្រូកក៏ជ្រូកទៅ មាន់ក៏មាន់ទៅ ផ្គុំមកនោះណា ពីព្រោះបងប្អូនទៅសួរឆ្កែមើល វាចង់កើតជាបងប្អូនហេ? ថាអត់ទេ ជ្រូកមើល ចង់កើតជាបងប្អូន មាន់មើលចង់កើតជាបងប្អូនហេ វារស់នៅតាមសភាពរបស់វា ពេលបែកភ្លាមគេហៅចុតិ ផ្តាច់
ហាហ្នឹងហា ផ្តាច់មាននាយថាដាច់ខ្យល់ ទៅបដិសន្តិមួយខណះ ទៅផ្គុំគ្នាកកើតសារជាថ្មី មួយខណលឿនជាងមួយវិនាទី ទៀត មានព្រលឹងអីណាទៅឋាននរកគេអូសយកទៅថាយាយអែងបានធ្វើបុណ្យហូ បងប្អូនសព្វថ្ងៃខ្លាចអាណុងហ ហើយអាណុងហើយ​អត្តា អាណុងហើយគេបោកយកលុយអស់​ អាណុងហើយល្ងង់ អាណុងហើយដែលមានការភាន់ច្រឡំមុនព្រះសម្មាសម្ពុតលោកត្រាស់ដឹងហូ ដល់ពេលលោកត្រាស់ដឹង លោកសម្តែង​ លោកប្រាប់យើង លោកពន្យល់យើងអំពីបរិយត្តិ រួចហើយអោយយើងទៅអង្គុយធ្មេចតាមរយះវិបាស់នា ដើម្បីមើលរចនាសម្ពានកាយនិងចិត្តរបស់យើង ព្រះពុទ្ធហា លោកអត់មានចូលទៅក្នុងបន្ទប់មួយដែលបងប្អូនមិនដែលចូល ហើយចេញមកក្រៅបន្ទប់ហ្នឹងវិញប្រាប់បងប្អូនថា ក្នុងបន្តប់ហ្នឹងមាននេះឬមាននោះទេ ព្រះសម្មាសព្នុទ លោកប្រាប់អំពីវិធីចូលបន្ទប់ អ្នកចូលដោយខ្លួនអែងទៅ តថាគតមិនដែលហៅកូនមកជឿទេ តថាគតហៅអ្នកមកស្តាប់ មកគិត មកត្រិះរិះពិចារណា និងមកពិសោធន៍ បងប្អូនស្តាប់កន្លែងហ្នឹងទាន់អត់? ពេលណាបងប្អូនស្តាប់ទាន់ វាសនា​របស់បងប្អូន ក្តាប់នៅក្នុងដៃរបស់បងប្អូន ចង់អោយលុយទៅព្រះសង្ឃ
វាអត់ច្បាស់ ថាអញអោយដើម្បីអី កន្លែងហ្នឹងអញមិនគួរអោយ អញមិនគួរអោយ គួរចូល អញត្រូវចូល មាននាយថា
បងប្អូនច្បាស់ រួចហើយបានបងប្អូនធ្វើ សន្ទាជ្រាស់ថ្លា​ យាយយាយសព្វថ្ងៃមែនសន្ទាជ្រាស់ថ្លាទេ គេបន្លប់គាត់ គេផូតគាត់អោយគាត់ជឿ ថាចឹង ជឿល្ញិតឈឺងបងប្អូន​ ហើយថាសន្ទា សន្ទាវាជ្រះថ្លា​ អឺវី អឺ ងាប់តាហ្មង អញគិតខុសតាំងពីយូ អារឿងហ្នឹងចឹងទេ អេស នែកសន្ទា អាហ្នឹងសន្ទា​ ហើយបើបងប្អូនជឿតាំងពីដូនពីតាមកថាចឹង អត់ដឹងរឿងអីផង
ម៉េចក៏ថាសន្ទា បងប្អូនហា បងប្អូនស្រមៃទៅលើការជឿរបស់បងប្អូនប្រជាពលរដ្ឋមើល តិចៗម្នាក់ បងប្អូន តិចៗម្នាក់
បើគិតពីម្នាក់តិចទេ បងប្អូន ប៉ុនបើគិតពីតិចៗម្នាក់យកទៅផ្តុំវិញ បងប្អូន វិហាមួយ២០មឺនហា ៣០មឺនហា យកមកធ្វើថ្នល់បានហាបងប្អូន ថ្នល់កៅសូ ថ្នល់កៅសូជីះបានស្រួល អភីវឌ្ឃភូមិស្រុកនិងងាប់ មានងាប់ អាត្រង់ចំនុចហ្នឹងដែលខ្ញុំ
និយាយថា អញធ្មេចភ្នែកមិនបានទេ អើយហ្អា អាលាយស្រុកអញហា ដោយសារអារឿងជំនឿហ្នឹង អាលាយស្រុកអញ តិចៗម្នាក់ណា​ អាលុយអស់ផ្សេងបងប្អូន អាអស់ជាងគេ អស់ខួរក្បាលហ្នឹងហ្មង លែងគិត ជឿចឹងហ្មង បើចេះប្រើខួរក្បាលគិតហ្នឹង​ឃើញទាំងអស់​ ប៉ុន្តែវាឈប់ ឈប់ត្រឹមជឿហ្នឹងហ្មង​ តាជឿរថាចឹងហើយ ឈប់បាត់ហើយបងប្អូន ជឿហើយ ឈប់បាត់ហើយ ព្រះពុទ្ធលោកបង្រៀនយើងអោយកើតសន្ធាជ្រះថ្លា អ្នកខ្លះគេនិយាយថា ខឹម វាសនា​វាមិនជឿអីទាំងអស់ ខ្ញុំថាមែនចឹងទេ ជឿហើយនិងមិនជឿហាបងប្អូន វានៅក្នុងទម្រង់តែមួយ​របស់មួយផ្កាប់ អាមួយជឿថាក្នុងហ្នឹងមានគីង្គក់សាសនាមួយទៀត ថាទេ ក្នុងហ្នឹងមានកន្តោ សាសនាមួយទៀតថាទេ ក្នុងហ្នឹងមានគញ្ចាញ់ចេក អាមួយទៀតមកដល់ថា អើយវាគ្មានអីទេ អញមិនជឿរទេ ដើរទៅបាត់ទៅ អាជឿនិងមិនជឿ វាអត់បានបើកទាំងអស់គ្នា ពួកយើងដែលមានសន្ទា យើងទៅបើកមើលហើយថាវាគ្នានអីទេ ហើយមែនយើងទៅបើកហើយ រួចហើយមកប្រាប់បងប្អូនថានែក អញបើករួចហើយឃើញនេះឃើញនោះ អត់ចឹងហ្អេ ហ្អេហ្អែងបើកទៅឃើញអី ហ្អែងទៅបើកខ្លួនហ្អែងទៅ ហ្អែងទៅបើកខ្លួនហ្អែងទៅមនុស្សម្នាក់ៗត្រូវបើកដោយខ្លួនអ្នកអត្តាហិ អន្តានោនាថោ ផ្លូវទៅរកការត្រាស់ដឹង ផ្លូវទៅរកការឃើញការពិតគ្មានអ្នកណាជួយអ្នកណាបានទេ​ អត្តាហេ អន្តោនាថោ មែនអត្តាហិអន្តោនាថោ ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងទេ យើងអត់បាយសីគេអោយយើងបានហា ម៉េចក៏ថាអត់មានពីណាជួយយងក្រៅពីខ្លួនយើង ត្រាស់ដឹង ត្រាស់ដឹងអត់មានពីណាជួយយើងក្រៅអំពីខ្លួនយើងទេ​ ព្រះពុទ្ធលោកបង្រៀនយើងអោយត្រាស់ដឹង ព្រោះត្រាស់ដឹងរួចផុតសេចក្តីស្លាប់កាលណាវិបស្សនាទៅអ្នកពាល់ត្រូវនូវរចនាសម្ពានកាយនិងចិត្ត ថាវាអត់មានអីទេ មែនថ្នាក់យល់ទេ ថ្នាក់ពាល់ត្រូវ និពាន លោកកុត្តរចិត្តមិនមែនចិត្តដូចយើងទេ រូបដូចយើងចឹងមែន ប៉ុន្តែក្នុងចិត្តនោះ លោកកុត់រចិត្តណាទៅដឹង យើងយល់ថាគ្មានអញ ប៉ុន្តែគេលោកកុតរចិត្តពាល់ត្រូវថាគ្មានអញ ចឹងបានគេសួរព្រះសម្មាសម្ពុទថាស្លាប់ហើយ កើតមកវីញអត់? ព្រះពុទ្ធលោកសម្តែងថាគ្រាន់តែប្រើពាក្យថាស្លាប់មួយមាត់ហ្នឹងរួចបាត់ហើយ រួចផុតសេចក្តីស្លាប់ហើយ ហីអញឃើញព្រះពុទ្ធស្លាប់ដែវវី និពាននៅខណ្ឌ និងនិពានរលាយខណ្ឌ និពានដូចក្នាណាបងប្អូនមាននាយថាស្លាប់ទាំងរស់់ហ្នុងហើយ អានៅរស់ហ្នឹងស្លាប់បាត់ហើយ ស្លាប់អី ស្លាប់អញហ្នឹងហា ពេលណាបងប្អូនចាប់ផ្តើមយល់ពីអញចឹងហើយ ហាបងប្អូន អាហ្នឹងបងប្អូនទៅធ្វើបុណ្យចុះ ។​ 8:25



បងប្អូនចង់ទៅធ្វើការឋិន ក៏ធ្វើចុះ កុំអោយបងប្អូនអត់យល់់ពីអញទាល់តែសោះ រួចហើយបងប្អូនចំនាយលុយ ខ្ញុំស្តាយហាបងប្អូន តិចតិចម្នាក់ហា​ បងប្អូនហា មួយឆ្នាំហាបងប្អូន បើប្រជាពលរដ្ឋហ្នឹង
ចូលលុយគ្រប់ៗគ្នា ដូចធ្វើការឋិន ដូចធ្វើវត្ត ប្រមូលលុយ១ឆ្នាំ មួយស្រុកខ្មែរ ហា ធ្វើបានផ្លូវជាតិមួយខ្សែៗទៅតាមខេត្តហ្មង សាកមើល បើម១ខ្សែៗទៅតាមខេត្តហ្មង ស្តាយណាស់ បងប្អូន ស្តាយ
ស្តាយត្រង់ថា សេចក្តីត្រូវការនៅនេះ រួចហើយបងប្អូនទៅចំនាយនៅនោះ ដើមទៀបអែនេះ វាត្រូវការទឹកហេ ដើមដូងអែនោះ វានៅក្នុងទឹករួចស្រេចទៅហើយ បងប្អូន ទឹកមានមិនយកមកចាក់អែដើមទៀប យកទៅចាក់អែគល់ដូងអែនោះ ព្រះសង្ឃពេលភ្ជុំម្តងៗលោកត្រូវការបាយតិចៗ ប្រជាពលរដ្ឋអែនេស ត្រូវការបាយយ៉ាងច្រើន យកទៅចាក់ចោលនៅកន្លែងព្រះសង្ឃ
ព្រះសង្ឃហើយតែពីភ្ជុំលោកត្រូវការចង្ហាន់ដែរ មិនសន្សំទុកអោយព្រះសង្ឃនៅពេលដែរលរួចភ្ជុំទេ យកទៅចាក់ច្រំនៅកន្លែងហ្នឹង រឿងអីមិនក្រ ហាស់ រឿងអីមិនល្ហាម បើឃើញហ្នឹងភ្នែកថាវាល្ហាមហើយ ផ្លូវហ្នឹងហុស វាត្រូវតែល្ហាម អាត្រង់ចំនុចហ្នឹងហើយ ដែលខ្ញុំនិយាយថា អញនិយាយការពិតដោយគ្មានចង់បានអីពីគេ ខ្លាចអីហា អត់ចង់បានពីគេគាំទ្រហ្នឹងផងហ្នឹង សំចាន់អោយតែអញមានវេទិការ
អោយមានរត់យ៉ូចាក់់រួចហើយ យកទៅផ្សាយទៅចប់រឿងរបស់អញ បើគេមិនគាំទ្រ សោះហ្នឹងអញហត់ហា ឈ្នះខ្លួនឯង ឈ្នះអីៗទាំងអស់ ដោយសារពេលវេលារបស់យើងថ្ងៃហើយ ខ្ញុំសូមបញ្ចប់ចំនាប់អារម្មណ៍គ្រាចុងក្រោយរបស់ខ្ញុំតែប៉ុណ្នេះសូមអរគុណ៕



9:45 PM