loading...

Khem Veasna talks about kinds of love

បន្ទាប់មកទៀត ខ្ញុំចង់និយាយអំពីរឿងសេចក្តីស្នេហាតិច ខ្ញុំឃើញច្រើនណាស់ បងប្អូន ខ្មែរយើងអត់យល់អំពីសេចក្តីស្នេហា បងប្អូនហា តែនិយាយដល់សេចក្តីស្នេហា
គឺត្រូវតែនិយាយដល់សេចក្តីស្រឡាញ់ មានអាពាហ៍ពិពាហ៍ខ្លះ មិនចាត់ទុកជាសេចក្តីស្នេហាទេ ពីព្រោះវាគ្មានសេចក្តីស្រឡាញ់់​ នៅក្នុងអាពាហ៍ពិពាហ៍ហ្នុង
ខ្ញុំនិយាយនៅទីនេះ ខ្ញុំរៀបលំដាប់នៃសេចក្តីស្នេហា ខ្ញុំនិយាយតែពីសេចក្តីស្រឡាញ់ ខ្ញុំមិននិយាយអំពីអាពាហ៍ពិពាហ៍ដែលគ្មានសេចក្តីស្រឡាញ់
នោះមិនចាត់ចូលក្នុងមេរៀនរបស់យើងទេ ម៉ែឪបង្ខំអោយរៀបការ អត់ស្រឡាញ់ផង មិនមែនជាសេចក្តីស្នេហាទេ ចង់បានទ្រព្យសម្បត្តិគេ ជួនកាលមនុស្សប្រុសហ្នឹង
តោងមនុស្សស្រី ចង់បានទ្រព្យសម្បត្តិគេ អត់មានសេចក្តីស្នេហាទេ ជួនកាលស្រីហ្នឹង តោងតាតា ចង់បានលុយ មែនជាសេចក្តីស្នេហាទេ

Moving on, I'd like to talk a little bit about love.

As I looked around, there are so many of our people, they don't understand about love.

You know, When talking about love, its principle must talking about emotions

Some weddings are not considered as love because there is no love in that wedding.

What I talk here, I put the kinds of love in order. I only talk about love I do not talk about the wedding which has no love.

that is not included in our lession. those who were forced to marry each other
by their parents, they hadn't loved each other. this is not love.
មិនចូលក្នុងមេរៀនរបស់យើងទេ ស្នេហាជាទូទៅ មានតែបីប្រភេទ ឬបីលំដាប់ វាពិតជាប្រភេទផ្សេងៗគ្នាហើយ ប៉ុន្តែក៏វាមានលំដាប់របស់វាដែរ ចឹងនិយាយថាបីលំដាប់ត្រូវជាង វាមានពីរក្រុម ប៉ុន្តែវាបីលំដាប់ អាមួយគេហៅស្នេហាបែបតណ្ណា អាមួយទៀតគេហៅស្នេហាបែបយល់ អាស្នេហាតណ្ណាហ្នឹងមានតែមួយទេ អាយល់ហ្នឹងមានពីរ មានពីរ បងប្អូនយកគំនិតទស្សនៈរបស់ខ្ញុំ យកទៅត្រិះរិះពិចារណា ថាតើស្នេហារបស់បងប្អូន នៅក្នុងក្រុមណា? ស្នេហា ខ្ញុំគិតទៅមានតែបីលំដាប់ទេ ដែលនៅក្នុងពីរក្រុម ក្រុមទី១គឺក្រុមតណ្ណា ក្រុមទី២គឺក្រុមយល់ ប៉ុន្តែបីលំដាប់ ហើយមិនរាប់ចូលអាពហ៍ពិពាហ៍ដែលគ្មានសេចក្តីស្រឡាញ់ឬគ្មានសេចក្តីស្នេហាទេ កុំយកអាពាហ៍ពិពាហ៍ ដែលកើតមកពីការបង្ខំឬបន្តេងបន្តោងចង់បានទ្រព្យសម្បត្តិ ថាជាសេចក្តីស្នេហា ខ្ញុំនិយាយដល់តែសេចក្តីស្រឡាញ់ទេ ស្នេហាទីមួយ អាហ្នឹងស្នេហារន្ទះផ្ទប់ រន្ទះបាញ់ ប្រកាច់យ ស្នេហាហ្នឹងគឺជាស្នេហារបស់សត្វទូទៅ សត្វ មនុស្សក៏ចឹង ជ្រុកក៏ចឹង ឆ្កែក៏ចឹង ឆ្មាក៏ចឹង ស្នេហារបស់ធម្មជាតិមានជីវិតទូទៅ ស្នេហាបែបហ្នឹង ទោះបីជាមនុស្សមានឧត្តមគតិ មនុស្សមានមនសិការក៏នៅតែមានអារម្មណ៍ក្នុងផ្លូវហ្នឹងដែរ ប៉ុន្តែគ្រាន់តែមនុស្សមានមនសិការ មានឧត្តមគតិ វាទប់ ប៉ុន្តែវាឋិតនៅក្នុងអារម្មណ៍បែបហ្នឹងដែរ ពីព្រោះវាគឺជាមនុស្សដែរ ស្នេហាហ្នឹងហា មិនចាត់ទុកជាស្នេហាដាច់ដោយឡែករបស់មនុស្សទេ ប៉ុន្តែជាស្នេហារបស់សត្វមានជីវិតទូទៅ អាហ្នឹងគឺទាក់ទាញផ្នែកផ្លូវភេទ

ទាក់ទងជាមួយហ្នឹងរូបសម្រស់ មើលទៅទំនងតាហ្មង អាហ្នឹងសត្វក៏ចឹងដែរ ចំណាំមើលទៅ អាណារៀងទំនងៗហ្នឹង សត្វក៏ដោយ សម្បូរជាងគេហ្នឹងហ្មង ស្រីក៏ដោយ ប្រុសក៏ដោយ
ញីក៏ដោយ ឈ្មោលក៏ដោយ ជ្រុកហា​ មើលតែអាណារៀងហាប់ មើលទៅ ប្រុសច្រើនចឹងហ្មង គោក៏ដោយ ក្របីក៏ដោយ តាចឹង មនុស្សក៏ចឹងដែរ ស្នេហារបៀបហ្នឹង ហាបងប្អូន
គឺជាស្នេហារបស់សត្វមានជីវិតទូទៅ ហើយសម្រាប់ជីវិតរបស់មនុស្សហា ច្រើនហា ស្នេហាចឹង ស្នេហារបៀបហ្នឹង បងប្អូនហា មានលក្ខណៈដូចភ្នំភ្លើងផ្ទុះចឹងបងប្អូន
ស្នេហាហ្នឹងខ្លាំងហា សម្លាប់ខ្លួនក៏នៅក្នុងស្នេហាហ្នឹងដែរ បាញ់កាប់ចាក់គ្នា បោកគ្រាប់បែកចូលរោងការក៏នៅក្នុងស្នេហាហ្នឹងដែរ ស្នេហាលំដាប់ហ្នឹង ខ្លាំងហា ពេលស្រឡាញ់ ស្ទើរតែនិយាយថា
គ្មានមូលហេតុ កុំសួរ ហើយជាទូទៅ ទាក់ទងជាមួយហ្នឹង សម្រស់ អាទាក់ទញផ្លូវភេទហ្នឹងហា ប៉ុន្តែវាមិនមែនទាំងអស់ទេ ខ្ញុំប្រើពាក្យថាទូទៅ ជួនកាលមនុស្សខ្លះ ស្រីមួយអត់ស្អាតផង
តែស្រឡាញ់តាហ្មង ហើយមែនស្រឡាញ់ដោយការយល់ដឹងហេណា ស្រឡាញ់យកហ្មង គេថាហេដូចមិនស្អាតទេ តែមើលទៅដូចទំនងតាហ្មង ទំនង ខ្ញុំនិយាយតែពីរៀងការទាក់ទាញអារម្មណ៍ផ្លូវភេទ
មនុស្សមានឧត្តមគតិហា ក៏មានអារម្មណ៍ដែរ ប៉ុន្តែគ្រាន់តែវាទប់ គិតត្រិះរិះពិចារណា យូៗទៅរៀងស្ងាត់ជាគេតិច ជាទូទៅស្នេហាប្រភេទហ្នឹង​ គឺទាក់ទាញ់ជាមួយហ្នឹងអារម្មណ៍ផ្លូវភេទ
រូបរាងសម្ភាស់ខាងក្រៅហ្នឹងហ្មង ទាំងប្រុស ទាំងស្រី ទាក់ទាញគ្នាទៅវិញទៅមក ចឹង អាហ្នឹងជាស្នេហារបស់សត្វមានជជីវិត ស្នេហាមួយហ្នឹងមានកម្លាំងខ្លាំងហា (4:04)


 
ប៉ុន្តែបងប្អូនក៏ត្រូវយល់អំពីលក្ខណះរបស់ស្នេហាហ្នឹងអោយបានច្បាស់លាស់ ពេលណាបងប្អូនធ្លាក់ចូលក្នុងស្នេហាហ្នឹង ឬបងប្អូនដោះស្រាយវិបត្តិស្នេហាហ្នឹង បងប្អុនយល់ទាំងអស់ពីព្រោះបងប្អូន​ ស្កាល់លក្ខណរបស់ស្នេហាហ្នឹង ពេលស្រឡាញ់
ក៏ខ្លាំងហើយគ្មានមូលហេតុ ដល់ពេលបាត់បងទៅវិញក៏ចឹងដែរ​ ស្នេហាបែបហ្នឹងមានលក្ខណជាភ្លើងចំបើង ហើយកុំសួរទាំងអស់ហា ពេលស្រឡាញ់ក៏កុំសួរ ពេលបាត់បងឈប់ស្រឡាញ់ទៅវិញ ក៏កុំយកអនុស្សារីយ៍អីទៅសួរ អឺម ចុះកាលពីមុន
បងអែងនិយាយថាស្រឡាញ់ខ្ញុំមួយជីវិតនោះ​ ថាកុំសួរ កាលពីស្រឡាញ់គឺស្រឡាញ់ ដល់ពេលហេតុអីបានបងអែងអស់
ស្រឡាញ់ ថាកុំសួរ វាអស់ហ្មងអារម្មណ៍ហ្នឹង វាអស់តាហ្មង ក្មេងស្រីក៏ដោយ មនុស្សប្រុសក៏ដោយ ពេលណាខ្លួនធ្លាក់ចូលក្នុង
ស្នេហាប្រភេទហ្នឹង ត្រូវត្រៀមខ្លួនក្នុងការបែបបាក់អោយហើយ ត្រូវស្គាល់លក្ខណរបស់ស្នេហាហ្នឹង កាលពីស្រឡាញ់ក៏គ្មាន
មូលហេតុ ដល់ពេលបែកបាក់ក៏គ្មានមូលហេតុដែរ មេឃស្រទំ កាលពីស្រឡាញ់ ថាចាញ់សម្រស់អូន ដល់ថ្ងៃក្រោយមកទៀតឃើញមេឃស្រទំទៀត ហើយណា បានកូនបានចៅហើយ ប្រពន្ធទៅសួរ មេឃស្រទំម៉េចទៅបង ភ្លើទេហ្អេ? មេឃវារកភ្លៀង
ចឹង រួចចុះបងអែងម៉េចបានខុសពីមុន កុំមកនិយាយធុញ ហ្អា ម៉េចបានប្តីខ្ញុំប្លែកម៉េស? អាហ្នឹងវាចឹង ស្នេហាហ្នឹង វាចឹង
ចឹង ពេលណាបងប្អូនធ្លាក់ចូលក្នុងស្នេហាហ្នឹងហា បងប្អូនត្រូវស្គាល់លក្ខណរបស់វា ហើយត្រៀមលក្ខណអោយហើយ តើបងប្អូនគួរជ្រើសរើសយកស្នេហាហ្នឹងអត់? ស្នេហាហ្នឹងហា គឺមានចំនួនភាគច្រើនបំផុតក្នុងសង្កមមនុស្ស ស្នេហាដែលទាក់ទាញផ្លូវភេទ អញ្ចឹងបានមនុស្សភាគច្រើន គឺថាថែរក្សារូបរាងខាងក្រៅហ្នឹងអោយស្អាត ដើម្បីទាក់ទាញអាហ្នឹង ចឹង ស្នេហាមួយហ្នឹងក៏មានចំនួនច្រើនជាស្នេហារបស់សត្វមានជីវិតទូទៅ អត់និយាយថាជាស្នេហាដាច់ដោយលែករបស់មនុស្សទេ អញ្ចឹងបានខ្ញុំដាក់ជាស្នេហានៅក្នុងក្រុមតណ្តាផ្លូវភេទ មិនចាត់ទុកជាស្នេហាយល់ទេ ហេតុអីស្នេហាយល់កំរិត
ទី២មិនទាន់ខ្ពងខ្ពស់ដែរ? ម៉េចក៏មិនចាត់ទុកចូលក្នុងស្នេហាហ្នឹងផង? ថាព្រោះវាមានការគិតត្រិះរិះពិចារណា ឧត្តមគតិ
កន្លែងហ្នុង​ ប្លែកពីសត្វ ចឹងអាស្នេហាលំដាប់ទីពីរមិនដាក់ចូលក្នុងលំដាប់ទី១ទេ​ ស្នេហាលំដាប់ទី១ ខ្ញុំសង្ខេបឡើងវិញគឺ
ទាក់ទាញតែកម្លាំងផ្លូវភេទទេ គឺទាក់ទាញតែរូបសម្រស់ខាងក្រៅហ្នឹងហ្មង ពេលស្រឡាញ់ក៏ព្រោះតែរឿងហ្នឹង ពេលបាត់ទៅវិញក៏មិនដឹងព្រោះរឿងអីដែរ ស្នេហាហ្នឹងមានលក្ខណចឹងហា ត្រូវស្គាល់វាហា ពេលណាយើងធ្លាក់ចូលស្នេហាហ្នឹង ឬយើងដោះស្រាយស្នេហាហ្នឹង​​ ឬយើងអោយយោបល់គេត្រូវយល់ យល់អាហ្នឹង ថាស្នេហាមួយហ្នឹងវាមានលក្ខណចឹង ពេលស្រឡាញ់់ក៏កុំសួរថាព្រោះរឿងអី ដល់ពេលបែកចិត្តក៏កុំសួរព្រោះរឿងអី ពីព្រោះអាហ្នឹង ធ្វើតាមកំសួលផ្លូវចិត្តទេ នេះគឺជាស្នេហាទី១មិនមែនជាលំដាប់ ស្នេហារបស់មនុស្សទេ ជាលំដាប់ស្នេហារបស់សត្វទូទៅ ដល់ពេលស្នេហាទី២ជាប្រភេទស្នេហាមានការយល់ដឹង ជាលក្ខណដាច់ដោយឡែករបស់មនុស្ស ពីព្រោះសត្វវាអត់ចេះគិតទេ ជាទូទៅការអប់រំរបស់មនុស្សទាំងអស់គេអប់រំតែក្នុងលំដាប់ហ្នឹង គេនិយាយថាម៉េចហ្អេ រូបសម្ភាសហ្អា ចាស់តិចទៅវារួសរោយហើយ ដូច្នេះយើងកុំគិតតែទៅលើរូបសម្ភាស់ ប៉ុន្តែចរិយាសម្បត្តិទេ ដេលនៅជាមួយយើងអស់មួយជីវិត ដូច្នេះពេលដែលស្រឡាញ់គ្នា ត្រូវគិតដល់ចរិយាសម្បត្តិ
ជាទូទៅ មនុស្សតែងតែអួតប្រាប់ពីគូរស្នេហរបស់គេ ហាណា មកប្រាប់យើង ថា អួយ​នាងល្អជាមួយខ្ញុំណាស់ ចិត្តបានជាមួយខ្ញុំណាស់ ចិត្តបានជាមួយគ្រួសារខ្ញុំណាស់ នាងហា ខ្ញុំគិតថាបើយកជាគូរជិវិតហា នាងជាស្រីមេផ្ទះល្អ ចេះទុកចេះដាក់ គេប្រដៅតាចឹងដែរ គេថារូបសម្ភាស់ហា តិចទៅបាត់ហើយ តែចរិយាសម្បត្តិនៅជាមួយយើងរហូត គេប្រដៅតាហ្នឹងហ្អេ វាលំដាប់ទី២ មិនដល់លំដាប់ទី៣ទេ ការប្រដៅរបស់ខ្មែរ គេផ្តោតតែទៅលើចរិយាសម្បត្តិ ប៉ុន្តែ​បងប្អូន ស្តាប់គាត់រាប់ហឹក អ៊ួយ ស្រីម្នាក់ហ្នឹង​ ប្រុសម្នាក់ហ្នឹង គាត់ល្អជាមួយខ្ញុំណាស់ មិនល្អតែជាមួយខ្ញុំទេ ល្អជាមួយគ្រួសារខ្ញុំទៀត ចិត្តបានណាស់ ចិត្តធ្ងន់ណាស់ អីណាស់ អីណាស់ អីណាស់ ណាស់ ប៉ុន្តែក្តោបមកវីញគឺនៅតែត្រង់ ខ្ញុំ ខ្ញុំហា គាត់ចិត្តបានមួយខ្ញុំ
គា់ត់ល្អមួយខ្ញុំ​ បើគាត់នៅជាមួយខ្ញុំហា គាត់អាចថែរក្សាខ្ញុំអស់មួយជិវិត គាត់ចេះទុកចេះដាក់ គាត់ចេះរកសីអីអី ចិញ្ចឹមខ្ញុំ ខ្ញុំ ខ្ញុំ ខ្ញុំ វានៅក្នុងរឿងខ្ញុំ​ ប៉ុន្តែ វាជិតតិចហើយ វាលើសពីអារឿងផ្លូវភេទតិចហើយ វាទាក់ទងជាមួយនិងការគិត ដូច្ណេះ​មិននៅក្នុងលំដាប់សត្វទេ​ សត្វមិនចេះគិតទេ​ ប៉ុន្តែវានៅក្នុងរឿងអញ លំដាប់នៃអញ ស្នេហាបែបហ្នឹងក៏មានចំនួនច្រើនដែរ​ មនុស្សគិតច្រើនណាស់ ពីរឿងស្នេហាបែបហ្នឹងហេ  ៨ចុច៤៥

9:48 PM