loading...
សេចក្តីស្នេហាដែលអនុវត្តជាក់ស្តែង ហើយជួបស្ថានភាពដ៏តឹងតែង1 ក្នុងការដោះស្រាយ មិនអាចធ្វើបានដោយ កម្រិតនៃការធ្លាប់ដឹងទ្រឹស្តីឬសុភាសិតស្នេហាតែមួយមុខនឹងបានទេ តែវាផ្អែកលើឋានៈនៃចិត្ត បើទោះ អ្នកដឹង ទ្រឹស្តីស្នេហាល្អច្រើនប៉ុណ្ណាក៏ដោយ តែបើចិត្ត ជាចិត្តអត្មានិយមជ្រុលហើយ អ្នកនៅតែមាន ភាពអន្ទះអន្ទែង ដដែល ផ្ទុយមកវិញបើចិត្តអ្នកស្តើងភាពអត្មានិយម ដំណោះស្រាយជាក់លាក់មួយនឹងកើតមាន យ៉ាងងាយ សម្រាប់អ្នក។ (អ្វីទៅជាភាពអត្មានិយមក្នុងរឿងស្នេហា? គឺជាការចង់បានមនុស្សខ្លួនស្រលាញ់ ចង់ឲ្យគេបំពេញ ការចង់បានរបស់ខ្លួន គ្រប់រឿងដែលខ្លួនចង់ ហើយវាមានកម្រិតរបស់វា។) ការធ្វើឲ្យភាពអត្មានិយមស្តើង មិនមែន ជាការងាយទេ វាត្រូវការពេលយូរ ត្រូវការភាពអត់ធ្មត់ និងប្រក្រតីភាព(ទម្លាប់)នៃចិត្ត ការតាំងសុបក្នុងការគិតនូវអ្វី ដែលយល់ថាត្រូវ(គតិបណ្ឌិត)ជារឿយៗ មិនបោះបង់ រហូតដល់វាបានក្លាយជាប្រក្រតីភាពរបស់ចិត្តនិងគំនិត។ បច្ចេកទេសសមាធិនិងវិបស្សនាជាជំនួយយ៉ាងធំបំផុតក្នុងការធ្វើឲ្យស្តើងភាពអត្មានិយម ស្តើងនូវទុក្ខសោកអ្នក។ សេចក្តីស្នេហា គឺការផ្តល់អោយ.. និងការយល់ដឹង យល់នូវទុក្ខលំបាក និងតម្រូវការ ដែលមនុស្សដែលខ្លួន ស្រលាញ់មាន.. បើអ្នកអត់មានអារម្មណ៍បែបហ្នឹងទេ វាមិនមែនជាក្តីស្រលាញ់ពិតទេ...។
59 mins · Battambang · Public
1 · Like · Comment · Share · Full Story · More
7:14 PM