loading...

ប្រវត្តិ លោក កាលិលេវ កាលិលេ Galileo Galilei (1564 - 1642)

“ Magister - Dixit បូរាណាចារ្យ” នេះជាគ្រឿងអំណាចជម្រះការ
សង្ស័យនិងជំនឿគ្រប់យ៉ាង ទោះជាសមហេតុផលក្តី ពុំសមក្តី តែកាល
ណាគ្រូប្រាប់ ដោយពោលពាក្យឃ្លាខាងលើនេះ ត្រូវតែស្តាប់ - ជឿ -
គោរពតាមជាដាច់ខាត និងបំពារដោយគ្រាន់តែនៅតែសង្ស័យ
ក៏ពុំបានដែរ វិធីសិក្សារបស់ជនជាតិអុឺរ៉ុបក្នុងសម័យ ៥០០ឆ្នាំ កន្លងផុត
មកហើយនោះ ចូលក្នុងន័យខាងលើនេះឯង ។
កាលិលេ កើតនៅថ្ងៃទី ១៨ កុម្ភះ ១៥៦៤ ឪពុកជាគ្រូភ្លេងនៅក្រុង ពីស (PISE) ប្រទេស អុីតាលី ។

កាលិលេ កាលនៅជាកុមារ​ ជាមនុស្សភ័យខ្លាចច្រើន មានស្នូរផ្គលាន់ ផ្លែកបន្ទោរជាដើម ដល់ពេញ
វ័យបរិបូរណ៍ឡើង ក៏ក្លាយទៅជាមនុស្ស ធ្វើប្រយោជន៍ដ៏ធំដល់មនុស្សលោក គឺគ្រាន់តែឃើញ
ចង្រ្កៀងយោលយោក ជាហេតុ ក៏អាចរកវិធីកំណត់នូវ ចន្រ្ទគ្រាស សូូរ្យគ្រាស បាន ហើយក្នុងការ
ទៅរស់នៅឯក្រុង​ Venise  អាចរកឃើញនូវកម្លាំងស្រូបទាញរបស់ផែនដី នាំឲ្យអាចធ្វើត្រីវិស័យបាន
បន្ទាប់មកទៀត អាចធ្វើគ្រឿងចក្របូមទឹកបាន ធ្វើគ្រឿងវាស់កំដៅ និងត្រជាក់បាន (ឧណ្ហមាត្រ)
ក្រោយមកទៀត ធ្វើបានសម្រេចនូវកែវទូរទស្សន៍ (Telescope) ដែលក្លាយទៅជាឧបករណ៍ខាង
តារាសាស្រ្ត រហូតដល់់បច្ចុប្បន្ននេះ មិនតែប៉ុណ្ណោះទ្រិស្តីផែនដីវិល ក៏កើតឡើងយ៉ាងជាក់ប្រាកដ
ពីត្រឹមនោះមកដែរ ជាហេតុអាចឲ្យគេសាងនាឡិកា ប្រើបានរហូតដល់សម័យនេះ ។

មិនមែន កាលិលេ អាចធ្វើនូវកិច្ចការដ៏មហាថ្លៃទាំងនេះបានដោយគ្មានឧបសគ្គនោះទេ គាត់ធ្វើការ
ពិសោធន៍ បំពានបំពារលើ ( Magister Dixit ពាក្យបុរាណាចារ្យពោល ) ដែលមានកំហុសស្មើនិងការ
ប្រឆាំងចំពោះព្រះជាម្ចាស់ (God) ដែរ គាត់ក៏ត្រូវខ្ចាត់ឃ្លាតចេញពីមាតុភូមិ ទៅរស់នៅឯ Venise
ទើបគាត់ផុតពីគ្រោះថ្នាក់បានមួយគ្រា ហើយអាចធ្វើឲ្យសម្រេចនូវកិច្ចការដូចមានពីខាងលើស្រាប់
។ ព្រោះនៅ វេនីស នេះ គាត់មានសេរីភាពពេញបរិបូណ៍លើពាក្យបូរាណាចារ្យ ដែលកាលគាត់រស់
នៅឯ ពីស ជាមាតុភូមិរបស់គាត់ តែងតែបានទទួលនិងជាដំបងប្រហារគាត់ តែគាត់ក៏នៅតែរត់ពុំ
ផុតពីការស្រឡាញ់មាតុភូមិ នាំឲ្យគាត់ត្រឡប់មក ពីស វិញ មាតុភូមិពុំស្រឡាញ់គាត់ ធ្វើឲ្យគាត់ត្រូវ
សាល កាត់ទោសពិសេសរបស់អ្នកបួស (តាមលទ្ធិគ្រិស្ត) ដែលប្រវត្តិសាស្ត្រហៅថា​ "Inquisition" កោះហៅយកទៅហាមប្រាម គាត់ក៏ធ្វើជាយល់ព្រមតាមវា សុខចិត្តលះបងគំនិតថា ផែនដីវិល
នោះចោលព្រោះជាការប្រឆាំងនិងព្រះជាម្ចាស់ នេះជាលើកទី ១ នៅឆ្នាំ ១៦១៦ ដែលត្រូវសាល
នោះកោះឡើង តែការយល់ព្រមនោះគ្រាន់តែដើម្បីរស់នៅធ្វើការតទៅទៀតប៉ុណ្ណោះ ព្រោះបើពុំ
យល់ព្រមថាកែប្រែទេ សាល​​ Inquisition នេះ​ អាចនិងកាត់ទោសប្រហារជីវិតក៏បាន ។ ដឹងការពិត
ហើយលាក់ទុកពុំបាន ក្រោយមកតម្រាតារាសាស្ត្រមួយបានត្រូវផ្សាយចេញ ក៏ទាក់ទងពីរឿង
ផែនដីរិលទៀត ទោះបីកំពុងឈឺក៏ដោយ ត្រូវតែចូលទៅកាន់សាល ខានពុំបាន នាក្រុងរោម នៅថ្ងៃ
២២ មិថុនា ១៦៣៣ កាលិលេ អាយុ ៦៩ ឆ្នាំ សាលជំនុំជំរះអស់រយៈកាល ៦ខែ គាត់ត្រូវសន្យាជា
លាយលក្ខណ៍អក្សរប្រកាសថា លះបង់ការយល់ថា ផែនដីរិលនេះម្តងទៀត ក្នុងព្រះបរមនាមដ៏
សក្តិសិទ្ធនៃ ព្រះយេស៊ូគ្រិស្ដ តែកាលិលេ នៅតែប្រព្រឹត្តល្មើសរហូតដល់ទៅពីរលើកយ៉ាងនេះ
គាត់ពុំអាចនៅជាអ្នកជាបានឡើយ ត្រូវសាលអ្នកបួសកាត់ទោស ដាក់គុកដោយ ឥតមានកំណត់។
មួយរំពេចប៉ុណ្ណោះ ត្រូវជាប់គុកក៏ពិត តែគ្រាន់តែគេលែងចេញពីទីជំនុំជំរះ គាត់ក៏ខ្សឹបប្រាប់គេឯង
ភ្លាមថា "ការពិតផែនដីវិល"

នៅក្នុងគុក ៤ឆ្នាំ គាត់នៅតែមានឧ៌កាសផ្សាយចេញដោយលួចលាក់នូវទ្រិស្តីរបស់គាត់ជានិច្ច
ទីបំផុត គាត់ក៏ខ្វាក់ភ្នែកទាំងសង្ខាងទើបបានចេញទៅរស់នៅ ក្រៅគុករស់នៅបានតែ ៥ ឆ្នាំ ទៀត
ប៉ុណ្ណោះ អាយុ ៧៨ឆ្នាំ ក៏ទទួលមរណភាព នៅថ្ងៃទី​៨ មករា ១៦៤២ ៕
11:47 PM