loading...

ប្រវត្តិ​ លោក Konstantin Tsiolkovsky

នៅលើទីធ្លាធំៗនៃទីក្រុងម៉ូស្គូ ពួកគេឃើញមានផ្ទាំងចារឹក ដែលមាន
ឈ្មោះធំៗវិមានអនុស្សាវរីយ៍ នេះជាភស្តុតាំងឲ្យភាពក្លាហានរបស់
ជនសូវៀត ដែលជាអ្នកដំបូងបំផុតបើកផ្លូវ លំហរអាកាសភ្ជាប់ និង
ពិភពផែនដីនៅលើផ្ទៃ នៃវិមានអនុស្សាវរីយ៍នេះ​ លេចឡើងនូវផ្ទាំង
រូបភាពរបស់ស្ទិលកូស្គី អ្នកប្រាជ្ញអ្នកដែលបកស្រាយការសំលឹង
ឃើញរបស់លោក ដូចជាធ្លុះដល់អនាគតកាលទាំងអស់ ។
Tsiolkovsky កើតនៅថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ ១៨៥៧ នៅភូមិ Ijevoskoe ជាតំបន់មួយនៃ Kalouga ក្នុងគ្រួសារនៃរុក្ខាភិបាល (មេព្រៃ) ។
ឪពុករបស់លោក គឺជាមនុស្ស ដែលមានចរិករឹងរូសម៉ត់ចត់ហើយ មិនសូវគំរោះគំរើយតែជាមនុស្ស
ស្មោះត្រង់ណាស់ លោកត្រូវបានយកឈ្មោះថា "ក្រហម" ពីព្រោះឧត្តមគតិជឿនលឿនរបស់លោក ។ ម្តាយរបស់លោកអ្នកប្រាជ្ញនេះ គឺជាមនុស្សឆ្លាត នាងចូលចិត្តជជែកគ្នា ហើយចូលចិត្តពាក្យសំដី
និយាយកំប្លុកកំប្លែងតែពាក្យសុភាពរាបសារ ។

តាំងពីនៅកុមារភាព Tsiolkovsky គឺជាកូនប្រុសដែលមានសកម្មភាពរស់រវើក ឧស្សាហ៍ព្យាយាម
ជួយការងារឪពុកម្តាយ លេងរំអិលលើព្រិល លេងខ្លែង និងអានសៀវភៅ លោកអានច្រើនណាស់
ហាក់ដូចជាគ្មានការសំរាកទេ ។

ពេលអាយុ ៩ឆ្នាំ គ្រោះថ្នាក់មួយបានកើតឡើង លោកមិនអាចស្តាប់បានទៀតទេ ។ លុះចាប់ពី
អាយុ ១១ឆ្នាំ ទៅដល់ ១៤ឆ្នាំ តាមបណ្តាអនុស្សាវរីយ៍របស់អ្នកប្រាជ្ញរូបនេះ គឺជាដំណាក់កាលដែល
មានទុក្ខព្រួយ និងងងឹតបំផុតក្នុងឆាកជីវិតរបស់លោក ។ ពិភពលោកដូចជាដាក់ទណ្ឌកម្មដ៏ចម្លែក
អស្ចារ្យចំពោះលោក ។ លោកបានធំឡើងដូចនេះ ក្នុុងសភាពកាត់ផ្តាច់ពីបណ្តាក្មេងៗ ស្រករៗគ្នា
ក្រៀមក្រោះនិងមិនសូវនិយាយស្តី ។ លោកចាប់ផ្តើមរៀនដោយខ្លួនឯង គឺនៅពេលនេះហើយ
ដែលលោកជក់ចិត្តយ៉ាងខ្លាំង ហើយចាប់ផ្តើមធ្វើការស្រាវជ្រាវ ដោយអានសៀវភៅវិទ្យាសាស្ត្រ
ទាំងអស់ ដែលអាចរកបាននៅក្នុងភូមិរបស់ខ្លួន ។ លោកក៏សាកល្បងបង្កើតប្រភេទ ម៉ាសុីនមួយ
ចំនួន ។

រហូតដល់អាយុ ១៦ឆ្នាំ Tsiolkovsky ទៅដល់ម៉ូស្គូ ដើម្បីបន្តការសិក្សាដោយរបៀបរៀនខ្លួនឯង ។
នៅទីនោះគ្មាននរណាយកចិត្តទុកដាក់ដល់យុវជន ដែលស្រេកឃ្លានការយល់ដឹងនេះទេ ហើយ
ស្ថានភាពរស់នៅរបស់លោកលំបាកលំបិនណាស់ ឪពុកម្តាយរបស់លោកក្រីក្រ ។ គ្រាន់តែអាច
ផ្ញើរឲ្យលោក ១០ ទៅ ១៥ រូពី  ក្នុងមួយខែ យុវជននេះ ចូលចិត្តអត់ទ្រាំមិនហូបនំបុ័ងទុកប្រាក់ទិញ
សំភារះដែលចាំបាច់សម្រាប់កិច្ចការស្រាវជ្រាវគំនិតវិទ្យាសាស្ត្ររបស់លោកបានរីកចម្រើនយ៉ាង
ឆាប់រហ័ស ។ នៅពេលខ្លះលោកមើលសៀវភៅ ២០ម៉ោងក្នុងមួយថ្ងៃដោយមិនមានចំណីឯណា
ក្រៅពីនំបុ័ង មើមដំឡូងប៉ុន្មានដុំ និង តែ បន្តិចបន្តួចអត់មានស្ករនោះទេ ។

នំបុ័ងពណ៌ខ្មៅក៏មានមិនគ្រប់គ្រាន់សម្រាប់ហូប ពេលឃ្លានមិនធ្វើអោយលោក ទើសទាស់ចិត្តទេ
ពីព្រោះទឹកចិត្តជក់លើការស្រាវជ្រាវលើលទ្ធភាពដែលទាក់ទងទៅនឹងលំហរអាកាស ភពផែនដី
ដែលបានជ្រោមជ្រែងលោក (ទំនុកបំរុងលោក) ។ ប៉ុន្តែការជក់ចិត្តរបស់លោក Tsiolkovsky
ក្នុងការស្រាវជ្រាវនូវបណ្តាស្នាដៃរបស់លោកអ្នកប្រាជ្ញល្បីៗបំផុត អំពីរូបវិទ្យា​ កម្លាំង គីមី
គណិតវិទ្យាមួយបែប ឯករាជ្យទាំងស្រុង ។  ពេលចាស់លោកនិយាយថា "ខ្ញុំពុំមានសាស្ត្រាចារ្យ 
ខ្ញុំគឺជាមនុស្សដែលរៀនដោយខ្លួនឯងពិតៗ"

លោក Tsiolkovsky នៅម៉ូស្គូ ៣ឆ្នាំ ហើយត្រឡប់ទៅស្រុកកំណើតរបស់លោក លោកចាប់ផ្តើម
បង្រៀនថ្នាក់ពិសេសដើម្បីចិញ្ចឹមជីវិត លោកទទួលការងារ ធ្វើការជាមួយបណ្តាប្អូនៗបានធ្វើលោក
លោកពេញចិត្តពិតប្រាកដ ។ ពេលនោះ លោកកំណត់សម្រេចចិត្តក្លាយជាគ្រូបង្រៀន ។
នាឆ្នាំ ១៨៧៨ លោកឆ្លងកាត់ការប្រលងបេក្ខជនស្វ័យរិន ហើយបានជាប់សាស្ត្រចារ្យនិពន្ធវិទ្យា
និង ប្លង់វិទ្យានៅសាលា Borovsk ក្នុងតំបន់ Kalouga ។ ការងារបង្រៀននៅសាលាធ្វើអោយលោក
ជក់ចិត្ត ។ ទោះជាថ្លង់យ៉ាងណាក៏ដោយ លោកបង្រៀនដល់សិស្សនូវលក្ខណៈគ្រឹះនៃគណិតវិទ្យា
មួយបែបគួរឲ្យពេញចិត្ត ហើយធ្វើឲ្យពួកសិស្សពេញចិត្តការបង្រៀនរបស់លោកយ៉ាងខ្លាំង ។
នៅឯផ្ទះលោកបានធ្វើពិសោធន៍ច្រើន និងវិធីគណនាអំពីកម្លាំងខ្យល់ ហើយស្រាវជ្រាវពីកម្លាំងរុញ
ដោយកម្លាំងប្រតិកម្ម ។ បណ្តាស្នាដៃរបស់លោក បានត្រួសត្រាយលំហរអាកាសភ្ជាប់ជាមួយភព
ផែនដី និងបញ្ជាក់ថាមនុស្សអាចឈ្នះលើទំនាញរបស់ផែនដី និងលើលំហរអាកាស ។

ជាច្រើនឆ្នាំកន្លងទៅ ប្រជាជននៅក្នុងក្រុងបានស្គាល់ជាមួយសំលេងរបស់អ្នកមានរាងរៅខ្ពស់
រោមច្រើន ដង្ហើមមួយៗ ភ្នែកខៀវដើរចេពីផ្ទះតូចដែលចាស់ទៅសាលារៀនរៀងរាល់ព្រឹក ។
មនុស្សជាច្រើនបានមើលមកលោកដោយភាពចំអកឡកឡឺយហើយចាត់ទុកលោកហាក់ដូចជា
"មានលក្ខណៈមួយគួរអោយចង់សើច ហើយមិនមានមនុស្សណាដូចនៅក្នុងពិភពលោកនេះ"
ការចំអកឡកឡឺយរួមទាំងភាពមមាញឹកក្នុងការសិស្សា ដែលលោកមិនអាចបោះបង់ចោលនៅលើ
ធ្នើរផ្ទះរបស់លោក ។

អា ! នោះគឺអ្នកចង់ដុះស្លាបដើម្បីឡើងទៅបណ្តាពិភពផ្កាយ ពួកគេនិយាយដូចនេះជាមួយភាព
បញ្ឆិតបញ្ឆៀងចាក់ដោតមិនលាក់បាំង ពេលនោះ តើមិនដឹងថាព្រះនឹងធ្វើអ្វី ? ។

ប៉ុន្តែភាពស្ងប់ស្ងៀម និងអំណត់ស្វិតស្វាញ អ្នកប្រាជ្ញនៅតែបន្តពិចារណាហើយបង្កើតឡើងការ
ស្រាវជ្រាវ ។ នាពេលមួយនោះ លោកបានសាកល្បងរាយការណ៍នូវបណ្តាការស្រាវជ្រាវរបស់
លោកដល់មជ្ឈមណ្ឌលវិទ្យាសាស្ត្រនៃប្រទេសរុស្សុី ដូចជាភ្នាក់ងារ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ
សមាគមនៃអ្នកស្រាវជ្រាវវិទ្យាសាស្ត្រធម្មជាតិ ។ ល ។ ជួនពេលអ្នកប្រាជ្ញក៏បង្ហាញឲ្យឃើញថា
ការយកចិត្តទុកដាក់ណាមួយចំពោះបណ្តាការងាររបស់លោកគ្រូចម្លែកនេះ ។ ប៉ុន្តែភាពយកចិត្ត
ទុកដាក់នោះ ក៏មិនទៅដល់ណាឆ្ងាយ វាមិនគ្រប់គ្រាន់ធំដុំនោះទេ គឺគ្រាន់តែសំដែងចេញដោយ
សំបុត្រពីរបីច្បាប់ទាក់ទងគ្នា ហើយមិនមានសមិទ្ធិផលអ្វីបន្តិចផង ។

ក្រោយពេលបដិវត្តន៍ខែតុលា ឆាកជីវិតរបស់លោក Tsiolkovsky ត្រូវបានផ្លាស់ប្តូរ ។ រដ្ឋអំណាចកសិករមិនភ្លេចបណ្តាអ្នកប្រាជ្ញ បណ្តាអ្នកដែលរករបកគំហើញបានប្រឹងប្រែងជួយ
ឧបត្ថម្ភពួកគេ ។ គណៈកម្មាធិការពិសេសមួយត្រូវបានបង្កើតឡើង     ហើយមានភារកិច្ចទទួល
ខុសត្រូវកែលំអជីវភាពរស់នៅរបស់អ្នកប្រាជ្ញ ហើយពួកគេត្រូវបានទទួលចំណែកម្នាក់ៗអោយធ្វើ
ជាអ្នកជាន់ខ្ពស់ ។ Tsiolkovsky ក៏ទទួលបានចំណែកទ្វេរជាពីរដង ហើយនៅឆ្នាំ ១៩២១ ត្រូវបាន
ផ្គត់ផ្គង់តាមបញ្ជារបស់មហាសន្និបាតប្រជាជន "ប្រគល់ឲ្យសមត្តភាពពិសេស" របស់អ្នកប្រាជ្ញ
អ្នកដែលរកឃើញថ្មីជំនាញការអាកាសយាន្ត បញ្ជាដោយមានចុះហត្ថលេខារបស់ V.I.Lenin ។

ពីពេលនោះមក ហើយជាលើកដំបូង អ្នកមានឧត្តមគតិ សុភាពរាបសារទើបអាចភ្លេចបាននូវភាព
ខ្វះខាតប្រាក់កាសរបស់ខ្លួន ហើយរាល់លើកពេលចាកចេញពីសាលា គាត់សន្សំពេលវេលាទាំង
អស់សម្រាប់ស្រាវជ្រាវ ភាពឯកោរបស់លោកបាន ត្រូវបញ្ចប់ ពេលកេត្តិ៍ឈ្មោះរបស់លោកត្រូវបាន
មនុស្សគ្រប់គ្នាដឹងស្គាល់ ។ លោកត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យធ្វើជាភ្នាក់ងារពត៌មាន នៅវិទ្យា
ស្ថានវិទ្យាសាស្ត្រសូវៀតសមាគមនៃអ្នកធម្មជាតិវិទ្យា ។

នាខែកញ្ញា ឆ្នាំ ១៩៣២ ទឹកដីសូវៀតប្រារព្ធអនុស្សាវរីយ៍ ៧០ឆ្នាំ ថ្ងៃកំណើត "លោកប្រធានផ្នែក
អវកាស" ពួកគេប្រគល់ជូនលោកនូវមេដៃទង់ក្រហមពលកម្ម ។ ក្នុងសារទូរលេខរបស់ខ្លួន
Maksim Gorki បានរីករាយ ស្ងើចសរសើរ​ អ្នកប្រាជ្ញ និងបង្ហាញទឹកចិត្តគោរពយ៉ាងជ្រាលជ្រៅ
បំផុតចំពោះលោក ហើយហៅលោកថា "វីរះបុរស ដែលធ្វើពលកម្មមានទិសដៅពិតប្រាកដ"

"វីរះពលកម្ម ! គឺជាកិត្តិនាមមួយពិតប្រាកដ ដែល Gorki បានប្រគល់ឲ្យអ្នកប្រាជ្ញអ្នករកឃើញថ្មីៗ
អ្នកប៉ងប្រាថ្នា អ្នកផ្សព្វផ្សាយវិទ្យាសាស្ត្រ ! ។

អ្នកប្រាជ្ញដ៏ល្បីនេះ បានធ្វើមរណៈភាពនៅឆ្នាំ ១៩៣៥ នៅឯ Kalouga ទីតាំងបញ្ចុះសពរបស់លោក
ដាក់នៅទីសួននៃទីក្រុងកន្លែងដែលលោក Tsiolkovsky ចូលចិត្តសម្រាក់លំហែកាយក្នុងឆ្នាំចុង
ក្រោយនៃឆាកជីវិតរបស់លោក ។

ពួកយើងទទួលបន្តអ្នកបង្កើតវិស័យអវកាសទំនើប បានស្ថាបនាសមិទ្ទិផលវិទ្យាសាស្ត្រជាច្រើន
ហើយអ្នកវិទ្យាសាស្ត្របារាំង Pierre Rousseau បានកត់ត្រានាឆ្នាំ ១៩១៣ ការសែតរបស់សូវៀត
ឈ្មោះថា ដំណឹងលំហរអាកាសបោះពុម្ពផ្សាយសៀវភៅមួយចំនួនធំ ដែលមានចំណងជើង
"ការរុករកទីគ្រោះថ្នាក់នៅក្នុងលំហរអវកាស" ភ្ជាប់នឹងពិភពលោកដោយ មធ្យោបាយបញ្ជូនដោយ
កម្លាំងប្រតិកម្មដោយចុះហត្ថលេខារបស់ លោក  Tsiolkovsky ។
បណ្តាកាសែតនេះ គឺជាសញ្ញាមួយនៃសម័យកាលថ្មីក្នុងវិទ្យាសាស្ត្រ ។
ក្នុងចំណោមស្នាដៃរបស់លោក ពួកគេអាចនិទាន អ្នកពូកែដ៏លើសលប់ ហើយអភ័ព្វនាវា កាំជ្រួច
ពិសេសបំផុតនោះគឺច្បាប់ដើមស្តីពីអវកាស ដើមកំណើតនៃអវកាស អតីតរបស់ផែនដី យន្តហោះ
ប្រតិកម្ម គោមហោះមានបញ្ចូលឧស្ម័នខាងក្នុងអាកាសចរណ៍ធ្វើដំណើរដោយកាំជ្រួចនៅសតវត្ស
ទី XX ហើយនៅមានស្នាដៃនិពន្ធផ្សេងៗ ទៀតជាច្រើន ។

បណ្តាសមិទ្ទិផលរបស់លោកត្រូវបានផ្ទេរបញ្ជូនឲ្យមនុស្សលោក ហើយឲ្យគ្រឹះវិទ្យាសាស្ត្រសូវៀត
។ ពាក្យសំដីជាមរតសាសន៍របស់ខ្លួន Tsiolkovsky ជឿជាក់ថា អ្នកដឹកនាំនៃសហភាពសូវៀតក្នុង
ពេលនោះ និងបញ្ជូននាំបណ្តាសមិទ្ធិផលនេះ ដាក់ដល់បណ្តាទិសដៅដ៏ល្អស្អាតញ ។

ដោយសារសមិទ្ធិផលអំពីការុករកក្នុងអវកាស Tsiolkovsky បានក្លាយទៅជាមនុស្សម្នាក់ក្នុង

 https://encrypted-tbn1.gstatic.com/images?q=tbn:ANd9GcS2km3a6gPXEso-5r99ZxSxg2LzNGvTJF_w0dz7-fJP5Qi7GFcA

ចំណោមអ្នកឈានមុខអោយដឹងសញ្ញាមុនយ៉ាងច្បាស់លាស់ និងអស្ចារ្យបំផុត ការសម្រេចផល
នាសម័យបច្ចុប្បន្នក្នុងវិស័យអវកាស ។ ប្រទេសសូវៀតបានកសាងនៅ Kalouga នូវសាលមន្ទីរធំ
ទុកសម្រាប់វិស័យដំណើរឆ្នោះទៅកាន់អវកាស៕
1:20 AM